Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា សម្រាប់ការប្រកាសលទ្ធផលប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនមាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជន ទាំងអស់ជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ –

    October 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ព្រឹកស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ

    October 27, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣​ ​យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរបានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។ លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ ដោយសារខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ ចំណែកខ្សែទី២ ជាខ្សែទស្សនាវែង ដែលភ្ញៀវចាប់ផ្តើមចូលទស្សនានៅប្រាសាទធម្មនន្ទ ដើរចូលតាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។ តាមការបញ្ជាក់ពីភ្នាក់ងារទេសចរណ៍ ការរៀបចំនេះគឺដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ឱ្យកាន់តែងាយស្រួល ពិសេសធ្វើឱ្យការទស្សនាមានភាពលម្អិត

    October 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី នៅចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ។

    October 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កីឡាករពិការហែលទឹកជម្រើសជាតិកម្ពុជា ខូយ កុយ ប្រជែងបានចំណាត់ថ្នាក់លេខ២ ក្នុងស៊េរី លើវិញ្ញាសាចុងក្រោយរបស់ខ្លួន ហែលសេរី ៥០ម៉ែត្រ ដោយធ្វើសម្រេចក្នុងថិរៈវេលា ៣៤:២៥ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ទីក្រុងហាន់ចូវ ប្រទេសចិន និងត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅវេលាម៉ោង ៥ និង៤០នាទីល្ងាចថ្ងៃដដែលនេះ។ លោក អ៊ូ គង់ គ្រូបង្វឹកជម្រើសជាតិហែលទឹកជនពិការកម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៧តុលានេះពីកន្លែងប្រកួត ទីក្រុងហាន់ចូវ មកថា កីឡាករពិការ

    October 27, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ឱ្យបានជ្រាបថា៖ នៅថ្ងៃសៅរ៍ ដល់ ថ្ងៃអាទិត្យ ១៤ ដល់ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូកខេត្ត នៅចំណុចស្ពានស្ទឹងសែន ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព

    October 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដែលបានបង្ហោះចែកចាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបានសរសេរមានខ្លឹមសារថា៖ “ក្រសួងសុខាភិបាលបានសម្រេចបិទ និងលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឱ្យអស់មុនឆ្នាំ២០២៥”។ ប្រភពដដែល បានបន្ថែមថា ការចុះផ្សាយព័ត៌មានបំភ្លៃនេះ បានធ្វើឱ្យសាធារណជនយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនកុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត។ ទន្ទឹមនឹងនេះ ក្រសួង ក៏បានស្នើដល់ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ

    October 27, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្តីពីការបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូន តាមបណ្ដោយទន្លេបាសាក់ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមជម្រាបថា រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលចំនួន ០១ថ្ងៃ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា

    October 26, 2023
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រសួងបរិស្ថាន បានរឹតបន្តឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។ ជាក់ស្ដែងនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើតឡើងនោះទេ។ ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានគូសបញ្ជាក់ថា កន្លងមកនេះមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ប្រជាពលរដ្ឋរបស់លោកដូច «មាត់

    October 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីសន្និសីទសារព័ត៌មាន នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៦ វិច្ឆិកា ២០២៣។ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាប ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ព្រមទាំងសាធារណជន ទាំង អស់មេត្តាជ្រាបថា៖ ក្រសួង នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីផ្ដល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

    October 26, 2023