Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានផ្ដាំផ្ញើដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ ចំនួន៣ចំណុច ដើម្បីជាសារពញ្ញាក់ស្មារតី និងបានត្រៀមទុកជាមុនសំរាប់ការប្រឡង។ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គនាយករងរដ្ឋបាល និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រសួងអប់រំ បានបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីបន្តលើកកម្ពស់គុណភាពប្រឡងបាក់ឌុប ជូនសិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ។ លោកជំទាវបណ្ឌិត សូមលើកទឹកចិត្ត ក៏ដូចជាសូម

    October 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្ដីណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវរក្សាឈ្មោះ អ្នកនិពន្ធ ទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ។ បន្ទាប់ពីមានការ សម្របសម្រួលដោះស្រាយបញ្ហាដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន លើករណីរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ” រួចមក ភាគីពាក់ព័ន្ធទាំងអស់បាន សម្រេចទទួលយក និងឯកភាពថា បទចម្រៀង “ឱភ្នំពេញអើយ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា និងច្រៀងដោយសមមិត្តនារី

    October 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ១ ។ ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ។ សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥

    October 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ទោះជាលើកដំបូងតែក្រុមទូកនាគជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អដោយប្រជែងបានមេដាយមាសជាលើកដំបូងក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិ លើកទី៩ ឆ្នាំ២០២៣ នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេសចំនួន១៨ ចូលរួម។ នៅក្នុងវគ្គជុំទី១ (Heat) ក្រុមទូកនាគកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ និងបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi final) ដែលក្រុមទូកនាគកម្ពុជា នៅតែរក្សាដំណែងចំណាត់ថ្នាក់លេខ១ ទៀតដែលនាំឱ្យក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ (final) ក្រុមទូកនាគកម្ពុជាប្រជែងយកបានលេខ១ តំបន់មេដាយមាស។ កញ្ញា មាស តឿ អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

    October 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីផ្ទុះការជជែកវែកញែក ពេញបណ្ដាញសង្គមលើ លោក អ៊ូ បុណ្ណារ៉ាត់ ឬ លោកពូ ក្រឹម​ ដែលជាគណៈកម្មការ (judge) មួយរូប នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ បានបញ្ចេញមតិយោបល់មានលក្ខណៈរើសអើងបេក្ខជនមួយរូបដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ស្នើទៅឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយអន្ដរាគមន៍ ឱ្យលោកពូ ក្រឹម ជួបពិភាក្សានិងធ្វើការបំភ្លឺលើមតិយោបល់របស់គាត់។ បើយោងតាមគណនីផេកហ្វេសប៊ុករបស់ សហគមន៍ឥន្ទធនូកម្ពុជា បានចេញសេចក្ដីថ្លែងថា៖ សូមគោរពស្នើសុំ ឯកឧត្តមទេសរដ្ឋមន្ត្រី

    October 30, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានដឹកនាំក្រុមការងារការិយាល័យជំនាញ ចូលរួមសហការជាមួយលោក ជួប រដ្ឋា អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល អាជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់និងទទួលព្រះបដិមា ដែលប្រជាពលរដ្ឋទើបប្រទះឃើញ ក្នុងដីចំការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ដោយក្នុងស្មារតីនៃការចូលរួមចំណែកថែរក្សា ការពារ និងជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវចូលរួមផងនោះ ម្ចាស់ដែររកឃើញនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្រេចប្រគល់ព្រះបដិមាខាងលើ ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ គិតត្រឹមម៉ោង១៖៣០នាទី ថ្ងៃត្រង់លោកស្រីប្រធានមន្ទីរ

    October 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រតិបត្តិធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍។ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ទទួលបានសំណើសុំអន្តរាគមន៍ពីក្រុមហ៊ុនភ្នាក់ងារ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយ ន.ទ.ក. និងទទួលបានសិទ្ធិស្របច្បាប់ ពីក្រុមហ៊ុនផលិតគ្រឿងសម្ភារបរិក្ខារផ្ទាល់ (Vendors) ក្នុងការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Apple (iPhone) និងក្រុមហ៊ុន Samsung នាឡិកាឆ្លាតរបស់ក្រុមហ៊ុន Garmin និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ប្រភេទផ្សេងៗទៀត ដើម្បីជួយទប់ស្កាត់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទាំងនោះ ដោយបុគ្គលខុសច្បាប់

    October 28, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច «ស្ពានបណ្ដែតទឹក» នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនថា ក្នុងគោលដៅដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត

    October 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ខែតុលា ឆ្នាំ ២០២៣ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបញ្ហាមួយចំនួនក្នុងនោះសម្តេចធិបតីបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរៀបចំពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធម ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋប្រកបដោយសន្តិសុខនិងសុវត្ថិភាពល្អ ។ សម្តេចបានថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងស្ថាប័នពាក់ព័ន្ធដែលបានអន្តរាគមទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និង បានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។ សម្ដេចធិបតីបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការខូចខាតដោយទឹកជំនន់និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះ ឡើងវិញ។ សម្ដេចធិបតីក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធសិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនាគតនៅតំបន់ណាដែលអាចកាត់បន្ថយឬបញ្ចៀសបាន។ ជាមួយគ្នានេះ សម្ដេចធិបតីបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបង្កើនសកម្មភាពទាក់ទាញទេសចរណ៍ជាពិសេសពង្រឹងការគ្រប់គ្រងតំបន់អង្គរឱ្យបានកាន់តែល្អប្រសើរ៕ ប្រភព​៖ ក្រសួងព័ត៌មាន

    October 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ ផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ក្នុងករណីរកឃើញនឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ក្រសួងអប់រំ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ ស្រី ៧៣.២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត

    October 27, 2023