- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្ដី ជូនដំណឹង ឱ្យបានជ្រាបថា ផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធី Rotary Club of Sentosa និងក្រុមគ្រូពេទ្យមកពីប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺមាត់-ធ្មេញ (សំអាតធ្មេញ ប៉ះធ្មេញ ដកធ្មេញ) ចំនួន ២០០នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
November 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
November 1, 2023 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ ក្រោយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម លើស្ត្រីជាគ្រូទស្សន៍ទាយជោគវាសនានិងព្យាបាលជំងឺម្នាក់ ដែលយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកអង្គុយក្នុងចានផ្កាឈូកធ្វើដូចព្រះ រួចថតបង្ហោះក្នុងបណ្ដាញសង្គម នាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង ត្រូវបានអាជ្ញាធរខេត្តក្រចេះ ចុះអប់រំ និងធ្វើកិច្ចបញ្ឈប់សកម្មភាពមិនសមរម្យបែបនេះតទៅទៀត។ គ្រូទស្សន៍ទាយខាងលើ មានឈ្មោះ សុខ នី រស់នៅភូមិអូរឬស្សី១ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានមុខរបរជាគ្រូទាយជោគវាសនា និងព្យាបាលជំងឺ។ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ គ្រូទស្សន៍ទាយរូបនេះ បានយកស្បង់ចីវរព្រះសង្ឃព្រះពុទ្ធសាសនាមកស្លៀកពាក់ ហើយថតបង្ហោះនៅលើបណ្ដាញសង្គមពុំបានដឹងថាជារឿងខុសច្បាប់រដ្ឋ និងឆ្គាំឆ្គងក្នុងធម្មវិន័យព្រះពុទ្ធសាសនាឡើយ។ ក្រោយចុះណែនាំពីអាជ្ញាធរ ស្រ្តីឈ្មោះ សុខ នី បានធ្វើកិច្ចសន្យាថា ថ្ងៃក្រោយឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ
November 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទ មុនី ទៅទេសនានៅខេត្តកំពត ត្រូវបានចាប់ខ្លួនហើយ ដោយជននេះ បានតាំងខ្លួនជាខ្សែរាជវង្ស ហើយតែងតែក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ។ ជនសង្ស័យឈ្មោះ ហាក់ ឧត្តម ក្រោយឃាត់ខ្លួនជនសង្ស័យនេះ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់
November 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបង្ហាញពីសកម្មភាពក្រុមការងារបាន ដែលនឹងកំពុងរៀបចំដំឡើងប្រទីប ដើម្បីត្រៀមក្នុងការបណ្ដែតនៅក្នុង ព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី ២៦-២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា ក្នុងប្រទីបមួយជាមធ្យមត្រូវចំណាយអំពូលចន្លោះពី ៥ម៉ឺន ទៅ ៧ម៉ឺនគ្រាប់សម្រាប់ការតុបតែង ហើយចំណាយថវិកាប្រមាណជាង ៨មុឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយប្រទីប ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
November 1, 2023 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ភ្ញៀវទេសចរដែលចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ មានចំនួនសរុប ២៨ ១១៩នាក់ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ អាជ្ញាធរជាតិព្រះវិហារ សូមជម្រាបជូនថា ស្ថិតិភ្ញៀវទេសចរ នៅក្នុងរមណីយដ្ឋាន គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ មានដូចខាងក្រោម៖ ១. រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៦ ៨៧៤នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន
November 1, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) លួចយកគ្រឿងអលង្ការ អាជីវករលក់មាស និងដូរប្រាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៤ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី
November 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ៕
November 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ក្រោយពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះ លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការត្រួតពិនិត្យនោះមន្រ្តីជំនាញ ក.ប.ប. បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់
November 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា កុមារីតូចម្នាក់ រងការរលាកខ្លោចស្បែកកម្រិត២ អស់លើផ្ទៃមុខនិងដងខ្លួនចំនួន៦០ភាគរយ ដោយសារផ្ទុះកំប៉ុងហ្គាស កុមារីតូចនេះ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថែទាំព្យាបាលក្នុងបន្ទប់វះកាត់៩ដង រហូតសង្គ្រោះឱ្យមានជីវិតឡើងវិញ។ តាមរយៈខ្លឹមសារក្នុងគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានបញ្ជាក់ថា៖ «កុមារីតូច អាយុ២ឆ្នាំ មកពីខេត្តកណ្តាល រងការរលាកខ្លោចស្បែកកម្រិត២ អស់លើផ្ទៃមុខនិងដងខ្លួនចំនួន៦០% ដោយសារផ្ទុះកំប៉ុងហ្គាស ឪពុកនាងក៏រងរបួសរលាកជើងទាំង២ផងដែរ រាល់ការរលាកទាំងអស់តែងមានហានិភ័យខ្ពស់ និងពិបាកព្យាបាល ហើយប្រើពេលវេលាយូរ នាងតូចត្រូវបានថែទាំព្យាបាលកោសលស្បែកលាងរបួស ក្នុងបន្ទប់វះកាត់៩ដង
November 1, 2023












