- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា សហព័ន្ធបានបញ្ជូនអត្តពលិកចំនួន ១៦រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFG Open Tournament ដោយដណ្តើមបានមេដាយសរុបចំនួន ២១គ្រឿង។ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាមានកិត្តិយស និងក្តីរំភើបរីករាយ សូមជម្រាបជូនអំពី លទ្ធផលនៃការប្រកួតរបស់យើងក្នុងព្រឹត្តិការណ៍ AFG Open Tournament ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ Rangsit ទីក្រុងបាងកក ប្រទេសថៃ។ AFG Open គឺជាព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូដ៏មានកិត្យានុភាពរបស់ប្រទេសប្រេស៊ីល ដែលមានអត្តពលិកចូលរួមប្រកួតប្រមាណជាង
October 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេទ្បិចត្រូនិក ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ។ ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមានសារៈ សំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។ ក្នុងគោលដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់
October 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងមិនមានផលប៉ះពាល់ដល់ដំណើរប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ ទេ បើទោះបីជាមានសាលាខ្លះបានទទួលរងនូវការលិចលង់ក៏ដោយ។ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទោះបីមានសាលាខ្លះបានទទួលរងនូវការលិចលង់ក៏ដោយ តែមិនប៉ះពាល់ដល់ការប្រឡងបាក់ឌុប ដោយសារតែក្រសួងបានពិនិត្យមណ្ឌលប្រឡងគ្រប់ជ្រុងជ្រោយ តាំងពីទីតាំង បរិស្ថានជុំវិញ បរិស្ថានខាងក្នុង ចំនួនបន្ទប់ ស្ថានភាពបន្ទប់ ជាដើម។ លោកជំទាវបណ្ឌិត បានបន្ដថា ក្រសួងនៅតែបន្តធ្វើការជិតស្និទ្ធជាមួយមន្ទីរ
October 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៦៖២០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក ប្រព្រឹត្តនៅចំណុចមុខអ៉ីម៉ាន់នីវេរលុយ មានទីតាំងផ្ទះលេខ៨១ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅ ឆេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក
October 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានរួម កម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ លើឆាកអន្តរជាតិតាមរយៈសិល្បៈ និងវិទ្យាសាស្រ្ដ។ ក្រសួងកសិកម្ម បានឱ្យដឹងថា វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទកភាពនៃវត្តមានសត្វផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេស កូឡុំបី កាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម
October 24, 2023 - ព័ត៌មានជាតិ
ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅសាលប្រជុំថ្មីនៃសាលា ខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះបានរៀបចំកិច្ចប្រជុំមួយរបស់គណៈកម្មការអន្តរក្រសួង រៀបចំកម្មវិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធាន រួមជាមួយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ កិច្ចប្រជុំនោះក៏មានវត្តមាន ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈប្រតិភូមកពីបណ្តាអន្តរក្រសួងចូលរួម តំណាងក្រុមយុវជន ដៃគូក្រុមហ៊ុនឯកជន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកែប អភិបាល រង ខេត្ត
October 24, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ប្រាសាទអង្គរវត្ដបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនាកម្សាន្ដនៅតាមប្រាសាទបុរាណនានា នៅក្នុងរមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងទឹកដី ខេត្ដសៀមរាប។ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍មុនគេនោះ នៅពេលដែលយើងទៅដល់នៅខាងមុខប្រាសាទអង្គរវត្ដគឺអាចក្រឡេកមើលឃើញមានស្ពានឆ្លងកាត់នៅចំពីមុខប្រាសាទ ដែលមានបង្កាន់ដៃនាគ នៅអមសងខាងផ្លូវចូល និងមានទឹកព័ន្ធជុំវិញប្រាសាទដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិឆ្លងទៅទស្សនាតាមប្រាសាទនានា។ ដូចដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាបានដឹងស្រាប់ហើយថា ច្រកចូលសំខាន់(ស្ពានហាល) របស់ប្រាសាទអង្គរវត្តបានជួសជុលរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីចំណាយពេលជួសជុលប្រមាណ ២៧ឆ្នាំ ដោយពុំគិតការជួសជុលកាលទសវត្សរ៍ទី៦០ ហើយគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
October 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃួទី២៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាលប្រទេសថៃទៅសមុទ្រចិនខាងត្បូង ឆ្លងកាត់ពីលើប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងនិរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្រថៃ។ ខណៈនេះមានលំហូរខ្យល់បក់ពីទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ
October 24, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពី ការរៀបចំទីកន្លែងស្នាក់នៅ និងផ្ញើ កង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ទូទាំងខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តកំពង់ស្ពឺ នាសម័យប្រឡង ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ជ្រាបថា៖ ដើម្បីសម្រួលដល់ការស្នាក់នៅ និងការរក្សាកង់-ម៉ូតូរបស់បេក្ខជនដែលមកពីក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ។ ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ
October 23, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សារយបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្តលេខ១១០ ចាប់ពីស្ពានកោះធំ ត្រង់ គ.ម ៦៦+០៤០រហូតដល់ គ.ម៩២+៦៣០ ព្រំប្រទល់ប្រទេសវៀតណាម ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សូមជម្រាបជូនថា ដោយស្ថានភាពផ្លូវខេត្តលេខ១១០ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមខ្លាំង ពិបាកក្នុងការធ្វើចរាចរណ៍ និងដោយសារមួយរយៈនេះអាកាសធាតុមានការប្រែប្រួលមានភ្លៀងធ្លាក់ជាប្រចាំ បណ្ដាលឱ្យមានទឹកដក់នៅលើផ្លូវបណ្តាល មកពីគ្មានប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងដោយសារមានរថយន្តដឹកទំនិញធុនធ្ងន់ជាច្រើនគ្រឿង ចរាចរណ៍ដឹក ទំនិញឆ្លងកាត់ទៅមក ដែលបណ្តាលឱ្យផ្លូវខេត្តលេខ ១១០ បច្ចុប្បន្នមានគ្រលុកច្រើន និងខូចទ្រុឌទ្រោមជាខ្លាំង។ ដូច្នេះដើម្បីជួយសម្រួលចរាចរណ៍
October 23, 2023












