- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន និងកំពុងអនុវត្តការងារយ៉ាងសកម្ម លើការតុបតែង ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាពស្រស់បំព្រង ជាមួយនឹងការរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ ការរៀបចំបន្ទប់ងូតទឹក និងបង្គន់អនាម័យជាដើម និងបានត្រៀមកម្លាំងកម្មករជាង៣០០នាក់ ដើម្បីសម្អាតសំរាមនៅលើសួនច្បារថែមទៀត។ លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃចន្ទ ៩កើត ខែអស្សុជ
October 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន សូមធ្វើការបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា៖ នៅប៉ុន្មានម៉ោងមុននេះ ទាក់ទងទៅនឹងហ្វេសប៊ុកផេកមួយឈ្មោះ Solo និងផេកមួយចំនួនទៀត ដែលបានយកព័ត៌មានចាស់ដែលកើតឡើងតាំង២០២១ មកធ្វើការផុសឡើងវិញនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ករណីនេះក៏ត្រូវបានដោះស្រាយបញ្ចប់រឿងរួចហើយផងដែរ។ ការយករូបភាពចាស់មកផុសឡើងវិញបែបនេះគឺមានបំណងចង់បំពុលសង្គម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឲ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមច្បាប់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
October 23, 2023 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរបៀបធ្វើមុខខ្មុកដល់កូនល្ខោនខោលវត្តស្វាយ និងសិស្សានុសិស្សនៅសាលារៀនវត្តស្វាយអណ្តែត ខេត្តកណ្តាល ក្រោមអធិបតីរបស់ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌។ កម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃនេះត្រូវបានរៀបចំឡើង ដើម្បីបង្រៀនដល់កូនល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត ព្រមទាំងអ្នកស្រុក ក្នុងគោលបំណងឱ្យពួកគេអាចធ្វើនិងជួសជុលមុខខ្មុកល្ខោនបានដោយខ្លួនឯង។ ទន្ទឹមនេះក៏អាចរកប្រាក់កម្រៃបានដែរ ដូចចាស់លោកថា “បើចេះប្រាកដ ប្រាក់រត់តាមហៅ”។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកគ្រូអ្នកគ្រូនៃនាយកដ្ឋានសិល្ប:សូនរូបនិងសិល្ប:សិប្បកម្ម ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការបង្រៀននិងធ្វើដំណើរយ៉ាងឆ្ងាយ ដោយមានឆ្លងទឹកផង ដើម្បីបុព្វហេតុដ៏មានតម្លៃនេះ។ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះព្រឹទ្ធាចារ្យល្ខោនទាំងអស់ លោកពូផៃ ចៅសង្កាត់
October 23, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ អាកាសយានដ្ឋានថ្មី ដែលមានឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ » ដែលល្បីរន្ទឺ រហូតមានសារព័ត៌មានដ៏ធំមួយរបស់អាមេរិក «CNN» យកទៅផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនផងនោះ ឃើញថាមានបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តសៀមរាប បាននាំគ្នាចូលទៅទស្សនាផ្ទាល់ភ្នែកយ៉ាងច្រើនកុះករ។ បើយោងតាមគណនីហ្វេសប៊ុលផ្ទាល់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងយ៉ាងដូច្នេះថា៖ «កេរ្តិ៍មរតកសម្តេចតេជោយើងតើ ហេតុអ្វីពុកម៉ែបងប្អូនទៅមើលព្រលានប្រវត្តិសាស្ត្រល្អបែបនេះមិនបាន ពួកគាត់មិនបានទៅបង្កបញ្ហារឺបង្កើតចលាចលទេ ជាសេចក្តីមោទកដែលពីមុនជាទីព្រៃសំបូរទៅដោយមីនបានក្លាយជាទីកន្លែងដែលអភិវឌ្ឍន៍បែបនេះ។» ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តទៀតថា៖ «ខាងគណៈគ្រប់គ្រងព្រលាននិងរដ្ឋបាលស្រុកបានរៀបចំ សណ្តាប់ធ្នាប់ ការលក់ដូរ បរិស្ថានអនាម័យបានល្អ មន្ទីរពាក់ពន្ធ័ក៏បានរៀបចំដើម្បីសម្រួលសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ
October 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូងនិងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា
October 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើចរាចរ ជាពិសេស ធានាការពារកុំឱ្យមានការខូចខាត កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលនឹងធ្វើការបញ្ចៀស ចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដូចខាងក្រោម៖ ១.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីស្រុកអង្គស្នួល ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ សូមធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៤២ ស្ថិតក្នុងឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។ ២.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤
October 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ មានន័យថា តម្លៃដដែល៕
October 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើដល់ប្រជាពលរដ្ឋនិងប្រជានេសាទ ចូលរួមអភិរក្សសត្វផ្សោតទាំងអស់គ្នា ដើម្បីការពារសត្វផ្សោតដែលជារតនសម្បត្តិធម្មជាតិដ៏កម្រមួយប្រភេទ នៅលើពិភពលោកនេះ ឱ្យនៅគង់វង្សក្នុងប្រទេសកម្ពុជា និងមានចំនួនកើនឡើងបន្ថែមទៀត។ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ នេះ ចំនួនសត្វផ្សោតទន្លេមេគង្គមានការកើនឡើង ដោយចំនួនស្លាប់មានចំនួនតិចជាងចំនួនកើតថ្មី ដែលចំនួនកើតថ្មីនៅក្នុងឆ្នាំនេះមានចំនួន៧ក្បាល ហើយស្លាប់មានចំនួនត្រឹមតែ៤ក្បាលប៉ុណ្ណោះ ដូច្នេះជាទូទៅ ប្រសិនបើចំនួនសត្វផ្សោតមានកំណើនបីក្បាលលើចំនួនសត្វផ្សោតទាំងអស់នេះក្នុង១ឆ្នាំ សម្រាប់១០ឆ្នាំតទៅមុខទៀត សត្វផ្សោតនឹងមានការកើនឡើងប្រមាណ៣០ភាគរយ។ ឯកឧត្តមបានបន្តថា ដូច្នេះសម្រាប់ដៃគូពាក់ព័ន្ធ ប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទ សូមចូលរួមទាំងអស់
October 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន ត្រូវបានព្យាករណ៍ថានឹងវិវត្តទៅជាវិសម្ពាធទាប (Tropical Depression TD) ។ កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង វិសម្ពាធទាបនេះពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ
October 21, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។ កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា«ជី»មានន័យថា«សំណាងល្អ»និងកាសម្យ៉ាងទៀតមានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប«ហង្ស»គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩នៃគ្រិស្ដសករាជ ឯកាសមួយបែបទៀត មានរូប«ហង្ស»ដែរនិងមានអក្សរចិនអានថា«ជី»នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបងក្នុងអំឡុងសតវត្សរ៍ទី១៩។
October 21, 2023












