Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ព្រមទាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកតាមសណ្តស្ទឹងព្រែកត្នោត។ តាមរបាយការណ៍របស់អធិការនគរបាលខណ្ឌដង្កោ គិតត្រឹមម៉ោង១០និង០០ព្រឹក ថ្ងៃនេះមានចំនួន ៣សង្កាត់ ស្មើនឹង៣២ភូមិ ១៥៣៥ខ្នងផ្ទះ ១៥៨៦គ្រួសារ ផ្លូវ១៦ខ្សែ សាលារៀនចំនួន០៤ មណ្ឌលសុខភាព ចំនួន០២ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។ ជាមួយនេះដែរ

    October 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គ្រោះមហន្តរាយទឹកជំនន់ នៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០ ប៉ះពាល់ប្រជាជនចំនួន២៩ ៤៨៩គ្រួសារ ដែលក្នុងនោះជម្លៀស ២ ០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់៦នាក់ ក្នុងនោះស្រ្តី៤នាក់ រងរបួស ៦នាក់

    October 20, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់​ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ អាជ្ញាធរជាតិអប្សរា សូមជ្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុនគម្រោង អភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តបានបញ្ចប់រួចរាល់ជាស្ថាពរ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤

    October 20, 2023
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដំរីញីមួយក្បាលដែលមានឈ្មោះថា សំបូរ ត្រូវគេរាយការណ៍ថា បានលាចាកលោកយើងហើយ កាលពីទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយជរាពាធ។ ដំរីទេសចរណ៍ឈ្មោះ សំបូរ ជាដំរីស្រុក ដែលមានអាយុ៦៣ឆ្នាំ រស់ក្រោមការមេីលថែរបស់អង្គការ ថែរក្សាសត្វដំរីស្រុក(Elliy)ដែលមានទីតាំងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា “ដំរីវត្តភ្នំ” យើងជឿថា ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេសជាច្រើន សុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា

    October 20, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ដើម្បីរួមចំណែកក្នុង ការថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាការផ្ដល់ឱកាសជូនប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ

    October 20, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់កំណត់អត្តសញ្ញាណរបស់ជនល្មើសឱ្យបានច្បាស់លាស់ដូចជាសំណុំរឿងបទល្មើសគ្រឿងញៀន សម្អាតប្រាក់, ជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឆក់ ប្លន់ និងការចាប់ជំរិត។ ថ្លែងក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួសឯកឧត្តម ជឺ សុខ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តកណ្តាលវិញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្តាំផ្ញើដល់ ឯកឧត្តម ហុក វ៉ានធីណា

    October 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន នឹងរំកិលចូលមកកាន់ឆ្នេរសមុទ្រនៃភាគខាងត្បូងប្រទេសចិន កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង តែព្យុះទី១៦ SANBA នេះ ពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ

    October 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ ៤ ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងសុខាភិបាល នឹងរៀបចំពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅភូមិ កប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប

    October 19, 2023
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កំលាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះ បង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាននូវ៖ -ឡេលាបខ្លួនម៉ាកLuxury super: ២១កេស=៦០០kgs -ឡេលាបមុខ TD Night

    October 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានថវិកាជាង ៣០ម៉ឺនដុល្លារ ពីការដកកម្រៃពីសំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣។ មន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផាស្វីស សូមសម្តែងនូវសេចក្តីសោមនស្សរីករាយនិងគោរពអរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រឹះស្ថានអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រគល់មូលប្បទានបត្រដែលទឹកប្រាក់ចំនួន ៣០៧ ៥៨៤ ដុល្លារអាមេរិក ដែលទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី៣

    October 19, 2023