- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គឺមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភឡើយ។ ក្រោយការណែនាំ និងចាត់តាំងរបស់លោកប្រធានមន្ទីរ រួចមមន្ត្រីជំនាញបច្ចេកទេសទទួលខុសត្រូវមុខព្រួញតាមក្រុង ស្រុក បានចុះត្រួតពិនិត្យស្ថានភាពទឹក តាមទំនប់អាងសំខាន់ៗ ពិសេសនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ផ្នែកខាងលើ គិតត្រឹមម៉ោង១០៖០០ព្រឹក រួមមាន៖ ១.ស្ថានីយ៍ពាមឃ្លៃ ឃុំទំព័រមាស មានកម្ពស់ ៦:២២ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៧:៥០ម៉ែត្រ)។ ២.ទ្វារទឹករលាំងជ្រៃ
October 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានភ្ញៀងទេសចរជាតិ និងអន្តរជាតិ ដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជំបិណ្ឌសរុបប្រមាណ ១,៩២លាននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ ក្រសួងទេសចរណ៍ បានបង្ហាញពីស្ថានភាពទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រួមមាន៖ – ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ – ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់
October 17, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅរៀងរាល់ រាត្រី មានការដាក់តាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ និងសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត អមដោយ ការប្រគុំតន្រ្តីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។ ចំពោះពិធីអកអំបុក នឹងរៀបចំនារាត្រីថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះ អភិបាល នៃគណៈអភិបាលខេត្ត សូមអំពាវនាវ
October 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រប្រមាណជាជិត៦ម៉ឺននាក់ បានមកទទួលសេវា ដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដើម្បីទៅលេង ស្រុកកំណើតជួបជុំបងប្អូន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយបានប្រើប្រាស់រថយន្តក្រុងរហូតដល់ជាង១៥០០ជើង។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៦ខែតុលាឆ្នាំ ២០២៣នេះថា៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូន កម្មករ កម្មការិនី និងប្រជាពលរដ្ឋ
October 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួមសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ មុខមាត់ និងឆ្អឹងថ្គាម មកពីប្រទេសអាឡឺម៉ង់ (Médecins du Monde) នឹងផ្តល់ជូន ការពិគ្រោះ និងវះកាត់ជំងឺ ដូចខាងក្រោម៖ – ដុំមុខមាត់ និងឆ្អឹងថ្គាម – ដុំក្នុងក្រពេញទឹកមាត់ – ឆែបមាត់ និងក្រអូមមាត់។ ការពិគ្រោះ និងវះកាត់ជំងឺនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
October 17, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកការធ្វើចរាចរណ៍ឡើងវិញលើផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ ៤៧ និង ៤៨ ចំពោះរថយន្តធុនតូច និងលក្ខណៈគ្រួសារ។ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយសារស្ថានភាពទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះ ចរាចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលជាម្ចាស់ រថយន្តធន់តូច និងលក្ខណៈគ្រួសារអាចធ្វើដំណើរឆ្លងកាត់ទៅបាន
October 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ
October 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ១៤ឆ្នាំ លោតចុះទឹក ដើម្បីជួយសង្គ្រោះជីវិតប្អូនស្រីរបស់ខ្លួនឱ្យរួចជីវិត តែបែរជាអកុសលលង់ទឹកខ្លួនឯង រហូតដល់សន្លប់បាត់ស្មារតីខ្វះអុកស៊ីសែនក្នុងខួរក្បាលនិងទឹកចូលសួតពេញទាំងសងខាង ត្រូវបានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីជួយសង្គ្រោះជីវិត។ តាមរយៈខ្លឹមសារបង្ហោះរបស់ Dr. Beat Richner បានសរសេររៀបរាប់បញ្ជាក់ថា៖ « នេះជាទឹកចិត្តបងស្រី ក្មេងស្រីជំទង់អាយុ១៤ឆ្នាំ ពិតជាវីរនារីពិតមែន ដែលបានលោតចុះក្នុងទឹក ដើម្បីជួយសង្រ្គោះជីវិតប្អូនស្រីតូចរបស់ខ្លួនឲ្យបានរួចជីវិត។ តែជាអកុសល ខ្លួននាងផ្ទាល់ត្រូវបានលង់ទឹកដោយខ្លួនឯងទៅវិញ នាងត្រូវបានមណ្ឌលសុខភាពមួយនៅខេត្តកំពង់ធំ បញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសន្លប់បាត់ស្មារតីខ្វះអុកស៊ីសែនក្នុងខួរក្បាល និងទឹកចូលសួតពេញទាំងសងខាង
October 16, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណ ១៣២ ០៥១ នាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥ ៤៤៩ នាក់ ឯភ្ញៀវទេសចរបរទេស មានចំនួន ៦ ៦០២ នាក់។ ដោយឡែកនៅខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ៦៣ ០៦៦នាក់
October 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា៖ – បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ
October 16, 2023












