- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត នៅតាមបណ្ដាខេត្តនានា។ ក្នុងនោះ រថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប មានចំនួនសរុប ១២០គ្រឿង ដែលមានចំណតក្នុងបរិវេណ មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប។ បើតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប បានលើកឡើងថា ការធ្វើដំណើរដោយរថយន្តក្រុងរបស់រាជរដ្ឋាភិបាលនេះ មានសុវត្ថិភាព ជាពិសេសបានកាត់បន្ថយចំណាយ៉ាងច្រើន ខណៈសេវាដឹកជញ្ជូនឯកជនមានតម្លៃថ្លៃ។
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំ បានកើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត អស់ជីពចរជាយូរថ្ងៃ រហូតដល់សន្លប់បាត់ស្មារតី ដោយសាររលាកខួរក្បាលនិងហូរឈាមក្នុងខួរក្បាល ត្រូវបានក្រុមគ្រូពេទ្យសង្រ្គោះឱ្យមានជីវិតឡើងវិញ។ បើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានបញ្ជាក់ថា៖ «រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ជំងឺគ្រុនឈាមនេះ អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញ និងបណ្តាលឲ្យហូរឈាមហើមសួត ហូរឈាមក្នុងខួរក្បាលនិងរលាកខួរក្បាល ជាករណីដ៏កម្របំផុត ក្មេងប្រុសម្នាក់នេះ អាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្តីសម្រេច ឱ្យបើកមន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់ ដែលមានអាសយដ្ឋាន ផ្ទះលេខ C1-C2 ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ណាត្រា បឹងទំពន់ ដែលមានទីតាំងនៅផ្ទះលេខC1-C2 ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗដោយបានយករថយន្តសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ ទោះជាមានការព្រមានជាច្រើនលើកពីក្រសួងសុខាភិបាលក៏ដោយ ៕ ប្រភព៖
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាស ស្តីពី ការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣។ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានកំណត់ ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧២មណ្ឌល ១ ៦៩២ បន្ទប់ និងថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល
October 12, 2023 - ព័ត៌មានជាតិ
រាជធាបនីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា ជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានឱ្យដឹងថា ក្រុមជំនាញ បានរកឃើញគ្រាប់មីនទាន់ផ្ទុះសំណល់ពីសង្គ្រាមកប់ក្នុងដីជាង៥០ឆ្នាំ ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កប់ក្នុងដីជាង ៥០ឆ្នាំនៅតែមានគុណភាពល្អមែន! នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមជំនាញគ្រាប់មីនទាន់ផ្ទុះសំណល់សង្គ្រាម បានដោះបន្សាបគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ប្រកបដោយសុវត្ថិភាព។ កិច្ចប្រតិបត្តិការនេះស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ»
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសារណែនាំ ដោយពិនិត្យលើស្ថានភាពអាកាសធាតុឃើញថា បាតុភូត El Nino នៅតែបន្តមានឥទ្ធិពលក្នុងកម្រិត១០០% នៅឡើយ ហើយអាចរហូតដល់ ខែមេសា ឆ្នាំ២០២៤ ទើបបាតុភូតនេះមានទំនោរថយចុះទៅវិញ។ ក្រសួងធនធានទឹក ពិនិត្យលើស្ថានភាពភ្លៀង ក៏បានបង្ហាញថា របាយទឹកភ្លៀងនឹងចុះ ខ្សោយខ្លាំង ចាប់ពីចុងសប្ដាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៣។ យោងលើស្ថានភាពអាកាសធាតុ និងស្ថានភាពរបាយទឹកភ្លៀងខាងលើ ខ្ញុំស្នើដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរទៅលេងស្រុកកំណើត តាមរថយន្តក្រុងសាធារណរបស់រដ្ឋ ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ការចំណាយថវិកា របស់បងប្អូនប្រជាពលរដ្ឋ។ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ២០២៣នេះប្រជាពលរដ្ឋ ជាច្រើនបានសម្រុកចេញពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ទឹកមុខសប្បាយរីករាយ ។ ក្នុងឱកាសនេះ មានបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ពលករ សិស្ស
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឪពុកម្តាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ដើម្បីស្វែងរកកូនស្រីឈ្មោះ កឹម ស្រីលីស អាយុ ១៣ឆ្នាំ ដែលបានចេញពីផ្ទះ ទៅសាលា ACE សាខា ផ្សារដើមថ្កូវ ដោយថ្មើរជើង ហើយមិនឃើញត្រឡប់មកផ្ទះវិញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៥៖០០នាទី។ បើបងប្អូនប្រជាពលរដ្ឋបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ សូមទាក់ទងអាណាព្យាបាលលេខទូរស័ព្ទ ០១៥ ៣២៦ ៨៦៩ / ០៨៩ ៦១២ ៩២៣ ឬទាក់ទងមកកាន់ទីស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៤៖០០ នាទីទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ)។ ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន០៦នាក់៖ ១-ឈ្មោះ សំអាន ថុនា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ២-ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សារយបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋកម្ពុជាធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះប្រកបដោយសុវត្ថិភាព និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។ នេះបើយោងតាមការផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងឆាណែលតេលេក្រាមរបស់សម្តេចធិបតី។ តាមរយៈសារខាងលើ មានខ្លឹមសារថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»៕ ប្រភព៖
October 12, 2023












