- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយផលិតផលសុខភាពពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត។ ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានច្បាប់អនុញ្ញាតតាមប្រព័ន្ធអនឡាញ ឬបណ្តាញព័ត៌មានសង្គមនានា ដោយអ្នកមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល បានធ្វើការផ្សព្វផ្សាយមានលក្ខណៈជា វិជ្ជាជីវៈសុខាភិបាល នូវផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿងសម្អាង និងផលិតផលបង្ការ ឬព្យាបាលជំងឺដោយប្រើប្រាស់ខ្លឹមសារមិនសមស្រប បំផ្លើសហួសពីការពិត និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រត្រឹមត្រូវ ដូចជាផលិតផលគ្រឿងសម្អាង ដែលបានផ្សាយថាធ្វើឱ្យស្បែកស ក្នុងរយៈពេលខ្លី និងឱសថសម័យ ឱសថបុរាណ ឬផលិតផលបំប៉នសុខភាពមួយចំនួន ដែលបានផ្សាយថា អាចព្យាបាលជំងឺបានច្រើនប្រភេទ
October 12, 2023 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
October 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ បើតាមរបាយការណ៍ថ្មីមួយ គិតពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី០១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន ៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស.។ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់
October 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ ៕
October 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ដោយទទួលរងនូវកម្លាំងរុញច្រានពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយលើភាគខាងត្បូងប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – នៅក្នុងអំឡុងមួយសប្តាហ៍ទៅមុខនេះ នៅលើផ្ទៃប្រទេស កម្រិតទឹកភ្លៀងធ្លាក់នឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។ – នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៥០%៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources
October 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានចាត់ឲ្យលោក ដុះ គឹមឈី ចៅសង្កាត់រងទី១ សហការជួយសម្រួល ចរាចរណ៍នៅកន្លែងការដ្ឋានស្ថាបនាជួសជុលបានស្ថាបនាជួសជុលដាក់ប្រព័ន្ធលូ កន្លែងបាក់ស្រុតផ្លូវឡើងវិញ។ សូមជម្រាបជូនថា ហេតុការណ៍បាក់ស្រុតផ្លូវចុះពីស្ពានអាកាសស្ទឹងមានជ័យ កើតឡើងនៅម៉ោង២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ ស្ថិតនៅទីតាំង ផ្លូវចុះពីស្ពានអាកាសឡើងមករបង
October 11, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ព្រះសង្ឃក្នុងវត្តបទុមរតនដីដុះនៃខេត្តកំពង់ចាម បានចែករំលែកម្ហូបអាហារដែលពុទ្ធបរិស័ទយកទៅប្រគេន ជូនដល់ប្រជាពលរដ្ឋក្រីក្រ អ្នកសុំទាន ជនទុរគតនិងកុមារកំព្រាក្នុងមូលដ្ឋាន ដើម្បីផ្តល់ឱ្យពួកគាត់បានហូបគ្រប់គ្រាន់។ ព្រះសិរីរក្ខិតៈមុនី ញ៉ សាវី ព្រះចៅអធិការវត្តបទុមរតនដីដុះ បានមានពុទ្ធដីកាថា ចាប់តាំងពីបិណ្ឌ ១រហូតមកដល់ពេលនេះ សម្រាប់វត្តបុទុមរតនដីដុះ គឺមានពុទ្ធបរិស័ទប្រគេនចង្ហាន់និងទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាយ៉ាងច្រើនកុះករ ដែលមិនមានអ្វីខុសប្លែកជាងឆ្នាំមុនៗនោះឡើយ។ ចៅអធិការវត្តបទុមរតនដីដុះ បានមានពុទ្ធដីកាបន្តថា សម្រាប់វត្តបុទុមរតនដីដុះ គឺមានចង្ហាន់បរិបូរដោយគណៈគ្រប់គ្រងវត្ត អាចារ្យវត្ត និងយាយជី មានការបែងចែកក្រុមក្នុងការរៀបចំទុកដាក់ម្ហូបអាហារមួយផ្នែកសម្រាប់ព្រះសង្ឃ និងមួយផ្នែកទៀតសម្រាប់ចែកជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលខ្វះខាត ជាពិសេសនោះគឺ ផ្តល់ទៅមណ្ឌលកុមារកំព្រាដែលនៅជិតវត្ត
October 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឯកឧត្តម ហង់ជួន
October 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ តែងតាំង ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល។ ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម ជីវ កេង ឧត្តមចៅក្រម ថ្នាក់លេខ១ ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ
October 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ៥០ ០០០ រៀល (ប្រាំម៉ឺន) ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែតុលា។ ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយក រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក
October 10, 2023












