Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្តីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដោយអនុវត្តតាមសេចក្ដីណែនាំលេខ ០៤៧ សណន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមបង្ការ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយគ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំងធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    October 9, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីអំពាវនាវស្ដីពី ការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃ ១៤-១៥កើត នៅថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃ១៤កើត និង១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ

    October 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ១២ខែ មានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្រ្គោះជីវិតដោយជោគជ័យ។ តាមរយៈខ្លឹមសារបង្ហោះរបស់ Dr. Beat Richner បានបញ្ជាក់ថា៖« ក្មេងប្រុសតូចម្នាក់នេះ អាយុ១២ខែ មកពីខេត្តកណ្តាល យកមកមន្ទីរពេទ្យគន្ធបុប្ផានាដង្ហើមចុងក្រោយ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត មានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរនិងវិវត្តទៅជាដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត ដោយសារមេរោគបាក់តេរីកាចឈ្មោះ Burkholderia pseudomallei + វីរុសRSV+ វីរុស enfluenza A

    October 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជម្ងឺជិត១,២លាននាក់ បានមកទទួលសេវាពិនិត្យ និង ព្យាបាលជម្ងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើតាមការបញ្ជាក់ពី លោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យផ្នែក ប.ស.ស. នៃមន្ទីរពេទ្យព្រះអង្គឌួង។ លោកស្រី ឃួន វ៉ាន់ឌី ចាត់ទុកថា ទោះបីជាប្រជាពលរដ្ឋដែលប្រើប័ណ្ណ ប.ស.ស. រឺ ប័ណ្ណសមធម៌ រឺអ្នកត្រូវបង់លុយដើម្បីទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺក្តី គឺសុទ្ធតែជាអ្នកជម្ងឺរបស់មន្ទីរពេទ្យដូចគ្នាទាំងអស់។

    October 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នឹងដើរចូលទៅដល់ឈូងតុងកឹងប្រទេសចិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មុននឹងថមថយឥទ្ធិពលមកជាសម្ពាធទាប។ ព្យុះនេះនឹងពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – ចាប់ពីនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា

    October 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីបាត់បង់ជីវិត ដោយសារជំងឺផ្តាសាយបក្សី H5N1​ លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល សូមជជម្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើបុរសអាយុ ៥០ឆ្នាំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមការសាកសួរ បង្ហាញថា

    October 9, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ឆ្នាំនេះក្នុងស្មារតីថែរក្សា ទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ បានកម្សាន្ត សប្បាយរីករាយ និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប

    October 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) កម្ពុជានៅតែបន្តយកចិត្តទុកដាក់ដល់បងប្អូនដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ដោយនៅបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ជូនពួកគាត់ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការលំបាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៧ តុលា ២០២៣នេះ លេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ដោយមានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់បន្តទៀតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

    October 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ។ តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា៖ ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និងទៅថ្ងៃមុខផង ដែលអាចធ្វើឱ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេច៖ ១.

    October 7, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី ៥ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១និង២០ នាទីនៅចំ ណុចតាមផ្លូវជាតិលេខ៥៧ក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូ និងបង្កការអុកឡុកក្នុងមូលដ្ឋានបានចំនួន ១៣នាក់ ភេទប្រុស និងម៉ូតូចំនួន០៦គ្រឿង។ ក្រោយពេលធ្វើការសាកសួរក្មេងទំនើងទាំងអស់ខាងលើបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដមែនហើយបន្ទាប់ពីធ្វើការសាកសួរតាមនីតិវិធី បានធ្វើការអប់រំធ្វើកិច្ចសន្យា ហើយឱ្យអាណាព្យាបាលធានាយកទៅផ្ទះវិញដើម្បីអប់រំបន្តទៀត៕ ប្រភព៖

    October 7, 2023