- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីការរឹតត្បិតពីការលេងល្បែងក្នុងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយអនុលោមតាមមាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា “ការចូលលេងល្បែង នៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គល ដូចខាងក្រោម៖ ក. បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធន ដោយតុលាការ។ ខ. បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។ គ. បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។ ឃ. បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ។ និង ង. ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និង ពលរដ្ឋទទួលអាណត្តិ
October 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសត្រៀមរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ។ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត
October 5, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន HPV ដល់កុមារីអាយុ ៩ឆ្នាំ ក្នុងខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន មាតាបិតា អាណាព្យាបាល ទាំងអស់ ជ្រាបថា ខេត្តបន្ទាយមានជ័យ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ចំពោះ កុមារីអាយុ៩ឆ្នាំ ដែលមានឈ្មោះរួចរាល់ក្នុងបញ្ជីសម្រង់របស់អង្គភាពសុខាភិបាល នៅតាមបណ្តាសាលា បឋមសិក្សា នៅតាមសហគមន៍ និងមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ដែលនឹងចាប់ ផ្តើមអនុវត្តពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ
October 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ចដល់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ និងមន្ត្រីដែលផ្ទេរពីស្ថាប័នស៊ីវិលមកបម្រើការងារជានគរបាលជាតិ ដែលមិនធ្លាប់បានឆ្លងវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល ចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាល បើទោះមានឋានន្តរស័ក្តិ និងមុខតំណែងកម្រិតណាក៏ដោយ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ជាការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងនាមជានគរបាលពេញលក្ខណសម្បត្តិ ស្របនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧
October 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្ដីព្រមានចាត់វិធានការចំពោះក្រុមហ៊ុនកាស៊ីណូ «ថបដាយអ៊ិមិន» និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ។ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនកាស៊ីណូថបដាយអឺម៉ិន TOP DIAMAND CASINO បានចេញ ផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ »។ ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនោះ
October 4, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងដល់ក្មួយៗ សិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជ្រាបថា៖ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃ គណៈអភិបាលខេត្តកោះកុង សូមលើកទឹកចិត្តដល់ប្អូនៗ និងក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រឡងដោយយកចំណេះដឹង សមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋាន ដោយមិនត្រូវពឹងផ្អែក លើការលួចចម្លង ពីសំណៅឯកសារផ្សេងៗ ឬការលួចចម្លងពីអ្នកដ៏ទៃនោះឡើយ។ ជាមួយគ្នានេះដែរ លោកជំទាវសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្សគ្រប់រូប សូមជួយណែនាំ កូន ចៅ
October 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី បំភ្លឺករណីសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រោយជំនន់ទឹកភ្លៀងជន់លិច ហើយត្រូវបានបង្ហោះចែកចាយបង្ហោះពេញបណ្ដាញសង្គម។ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់និងលិចរោងដោល ស្របពេលដែលគ្រូនិងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។
October 4, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ក្នុងរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដោយពិនិត្យឃើញស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មាន ថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយដងស្ទឹងនៃស្រុកបវេល ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ធ្វើឱ្យកម្រិតទឹកស្ទឹងសិរីសោភ័ណ មានការហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ដល់អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដង ស្ទឹងសិរីសោភ័ណ សូមចូលរួម និងយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការដូចខាងក្រោម៖ -ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង -ជំរុញការច្រូតកាត់ប្រមូលផលឱ្យបានទាន់ពេលវេលា
October 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ ប្រកាសថា ចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពីតំបន់និរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈដែលតម្រាយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូល លើអាកាស បាននិងកំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការចូលរួមពី
October 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាឲ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចាត់វិធានការផ្លូវច្បាប់បានម៉ឺងម៉ាត់ចំពោះមេខ្យល់ និងអ្នកសមគំនិតអូសទាញ ប្រជាពលរដ្ឋ ឲ្យឆ្លងដែនខុសច្បាប់។ នេះបើតាមលិខិតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖«សូមធ្វើការក្រើនរំលឹកដល់ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយ ប្រទេសជិត ទាំងអស់ ត្រូវបិទ ច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ត្រូវធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រក
October 4, 2023












