- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង បានប្រកាសឱ្យផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ ដោយក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ច្រើន និងជាបន្តបន្ទាប់ បណ្ដាលឱ្យទឹកជន់ឡើងហូរកាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចទំនប់បង្ហូរបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រនឹងទម្ងង់រថយន្តធុនធ្ងន់បាន។ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងទប់ស្កាត់ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ជា បណ្ដោះអាសន្នចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុច ទំនប់បង្ហៀរបឹងស្នេហ៍
October 4, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្ដកំពត បានប្រកាសថា ក្នុងករណីមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពតរូបណា ដែលពាក់ពន្ធ័គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌចោលតែម្ដង។ តាមរយៈសារសំណេរប្រកាសរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្ដកំពត បានបង្ហោះរួច ក៏ឃើញមានបងប្អូនជាច្រើន បានចូលទៅខមិនគាំទ្រ និងឯកភាព យ៉ាងពេញទំហឹង នៃការលើកឡើងនូវចំណាត់ការមួយនេះផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត
October 4, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់១២,៦១ម៉ែត្រ បើធៀបទៅនិងថ្ងៃម្សិលមិញទឹកឡើង០,០៤ម៉ែត្រ ហើយចំណុចប្រកាសប្រុងប្រយ័ត្នគឺកម្ពស់ ១៥.២០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២២ ទឹកទន្លេមានកម្ពស់ ១៣,៨១ម៉ែត្រ។ ទន្ទឹមនេះដែរស្របពេលដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងជាថ្មីនេះជារៀង រាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែចេញសេចក្តីប្រកាសព័ត៌មានទៅដល់មន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈចុះជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជួយទៅ ដល់សត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាពជាដើមដែលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គ ៕ ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
October 4, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងខេត្តសៀមរាប បានឱ្យដឹងនៅយប់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា នៅល្ងាចថ្ងៃទី០៣នេះជំនន់ទឹកភ្លៀងដែលហូរធ្លាក់ខ្លាំងមកពីតំបន់ខាងលើ ឥឡូវបានហូលើផ្លូវជាតិជាតិលេខ០៦ហើយ នៅត្រង់ចំណុចចាប់ពីធនាគារអេស៊ីលីដា ទៅដល់ស្ពានខ្នាត ដែលមានប្រវែងប្រមាណជា១០០ម៉ែត្រ ហើយអជ្ញាធរស្រុកកំពុងតែមានវិធានការ ដើម្បីបើកមុខទឹកឱ្យហូរបានលឿន។ លោកអភិបាលស្រុក បានបន្តថា ដោយសារផ្លូវជាតិលេខ០៦នេះមានការធ្វើចរាចរណ៍ច្រើន ដូចនេះលោកបានអំពាវឱ្យអ្នកធ្វើដំណើរ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសការធ្វើដំណើរនៅពេលយប់។ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាបបានបង្ហាញថា ស្ថានភាពជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី០២
October 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា ហើយព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖ នៅថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា រាជធានី និងបណ្ដាខេត្តនានា
October 4, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប បានប្រកាសផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ ដោយយោងលើស្ថានភាពទឹកភ្លៀង ក្នុងវដូវវស្សាឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់-ស្ពាន។ ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងដែលបាន និងកំពុងជន់ឡើង ជាហេតុបណ្ដាលឱ្យ លិចលង់នៅតាមកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់- ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់
October 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុក បានថ្លែងសារចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់ ៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សរ៍ជូនកម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀតនៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង ៕
October 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹង ស្ដីពីរដូវបើកនេសាទ សម្រាប់ឆ្នាំ២០២៣-២០២៤។ រដូវបើកនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖ -ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ
October 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។ – ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមក ក្រោមអូសបន្លាយពីប្រទេសថៃមកដល់លើជួរភ្នំដងរែក ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ – ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិកនឹងដើរកាត់ លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលដើរទៅដល់ភាគខាងកើត កោះហុងកុង នៅថ្ងៃទី០៨ ខែតុលា
October 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងករណីរថយន្តពាក់ផ្លាកលេខ «នគរបាល» បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម។ ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្វផ្សាយកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យស្រាវជ្រាវករណីនេះជាបន្ទាន់។ ក្រោយមកសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតដល់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣៥នាទី បានរកឃើញអ្នកបើកបររថយន្តល្មើសម៉ាក Ford Ranger
October 2, 2023












