- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ។ ខ្លោងទ្វារតាកាវ បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។ ប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ លោក លៀស គឹមលេខ មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។ លោក គឹមលេខ ឱ្យដឹងទៀតថា នៅខ្លោងទ្វារតាកាវ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច
October 2, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ជនរងគ្រោះ ២នាក់បានធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុងលម្ហសមុទ្រកាលពីម៉ោងជិត ៧យប់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចចន្លោះកោះតាងនិងកោះពីរ ស្ថិតនៅភូមិសាស្ត្រសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះសប្បុរសធម៌ នៅមិនទាន់ស្វែងរកឃើញនៅឡើយ។ សមត្ថកិច្ចបានបញ្ជាក់ថា បើយោងតាមសាច់ញាតិម្ចាស់ទូកប្រាប់សមត្ថកិច្ចតាមទូរស័ព្ទថាមុនកើតហេតុនៅលើទូកមានមនុស្សចំនួន៦នាក់ ហើយអ្នកធ្លាក់ទឹកបាត់ខ្លួនមានស្ត្រីអាយុ២៤ឆ្នាំម្នាក់និងក្មេងស្រីតូចម្នាក់ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុង/ខេត្ត ព្រះសីហនុ(ក្នុងទំនប់ផែរ៉ូយ៉ាល់ចាស់)។ ក្រោយកើតហេតុ សមត្ថកិច្ចចំរុះមានកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ក្រុមការងារសង្រ្គោះរបស់អ្នកឧកញ៉ា ទៀ វិចិត្រ កងការពារកោះតាងលេខ៣បញ្ជាការដ្ឋានការពារកោះឆ្នេរ, ស្នាក់ការសន្តិសុខកោះតាងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នគរបាលការពារព្រំដែនទឹក និងប្រជានេសាទបានចេញជួយស្វែងរកជនរងគ្រោះ៕
October 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដី ណែនាំ ស្តីពីការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។ ក្នុងរដូវវស្សាឆ្នាំ២០២៣ ស្ថានភាពទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលតម្រូវឱ្យមានវិធានការឆ្លើយតបឱ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានោះ ក្រសួងបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន
October 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅខណ្ឌដង្កោរាជធានីភ្នំពេញ។ សូមបញ្ជាក់ជូនថា នេះគឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧៕ ប្រភព៖ ក្រសួងព័ត៌មាន
October 2, 2023 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឆាយ ឫទ្ធិសែន បានជំរុញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដជួសជុលផ្លូវឡើងវិញជាបន្ទាន់ ក្រោយទឹកស្រក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។ ក្នុងឱកាសចុះពិនិត្យផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ប្រវែង ៩ ២០០ម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ត្រូវទឹកហូរកាត់ផ្ដាច់ជា ៣ កំណាត់ប្រវែងសរុប ២ ៣៥០ម៉ែត្រ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ
October 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក សូមជម្រាបជូនថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣៖ ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាកព្យុះនេះនឹងដើរចូលដល់កោះហុងកុង
October 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ដើម្បីនារីរងគ្រោះ ដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជា ដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០
October 2, 2023 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រោយពីទទួលបាន សារពីប្រជាពលរដ្ឋ អំពីមន្រ្តីនគរបាលក្រុង មិនពាក់មួកសុវត្ថិភាពពេលបើកបរ ភ្លាមនោះលោកអធិការបានអញ្ជើញមន្រ្តីខាងលើនោះមកណែនាំ និង ផាកពិន័យ តាមផ្លូវច្បាប់ដោយគ្មានការយោគយល់និងលើកលែងឡើយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនថា ការផាកពិន័យនេះ គឺចង់អោយសាមុីខ្លួន ឬ មន្រ្តីផ្សេងៗទៀត ត្រូវតែគោរពច្បាប់ចរាចរណ៍ ជាងនេះទៅទៀត លោកអធិការក្រុងតែងតែរំលឹកដាស់តឿន ជារឿយៗ អំពីបញ្ហានេះផងដែរ ៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police
September 30, 2023 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលរួមមានសង្កាត់លលកសនិងសង្កាត់រលាប។ ស្ថានភាពទឹកនៅព្រឹកថ្ងៃនេះហាក់នៅនឹង ឬអាចឡើងបន្ថែមទៀតប្រសិនមានភ្លៀងធ្លាក់ ហើយកំពុងហូរហៀរចេញពីស្ទឹងពោធិ៍សាត់ បាចសាចទៅតាមផ្លូវថ្នល់និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។ សូមបងប្អូនមេត្តាបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ បើមានកិច្ចការចាំបាច់ផ្សេងៗ សូមទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ៣ខ្សែនេះ ៖ ០៩២ ៧២៨ ០៨៧, ០៩៦
September 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីបំភ្លឺព័ត៌មាន កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រហ្វេសប៊ុកព័ត៌មានក្នុងស្រុក បានលើកឡើងនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រ កំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយគាត់ជួបប្រទះការលំបាកក្នុងការមកដាក់ពាក្យស្នើសុំកែតម្រូវ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម យកឱកាសនេះ សូមបំភ្លឺនូវការលើកឡើងខាងលើ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបាន ជ្រាបដូចខាងក្រោម៖ អនុវត្តតាមស្មារតីនៃសេចក្តីណែនាំ ប្រជាពលរដ្ឋដែលមានកំហុសឆ្គងទិន្នន័យ អាចដាក់ពាក្យស្នើសុំកែតម្រូវ ទិន្នន័យ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន តាមរយៈរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នៃឃុំ-សង្កាត់ ដែលបងប្អូនបានចុះបញ្ជីអត្រានុកូលដ្ឋាន ឬជម្រើសមួយទៀត ប្រជាពលរដ្ឋអាចមកដាក់ពាក្យដោយផ្ទាល់នៅ នាយកដ្ឋានអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ លើទិដ្ឋភាពជាក់ស្តែង
September 30, 2023












