- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យភ្លៀងជាទូទៅធ្លាក់ថមថយ៖ – រាជធានីនិងបណ្តាខេត្តនានា (50-60% rain of area) កម្រិតទឹកភ្លៀងអាចមាន ពីខ្សោយទៅមធ្យម។ – ដោយឡែករាជធានីភ្នំពេញនៅក្នុងថ្ងៃនេះ នឹងអាចមានភ្លៀង( 60% rain
September 29, 2023 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កើនឡើង ក្នុងកំរិតប្រកាសអាសន្ន។ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានប្រពន្ធ័សម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា។ យោងតាមការព្យាករសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង)នៃប្រពន្ធ័សម្ពាធទាប ខាងលើ នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិចស្របជួរភ្នំដងរែក។ដំណើរនៃសម្ពាធទាប សកម្មដូចបានជម្រាបខាងលើអាចបណ្ដាតាមតំបន់ខ្ពង់រាបភាគឥសានខ្ពង់រាបភាគខាងជើងនិងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមាន ភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកបានកើនឡើងក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន ។ ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់
September 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីពេលកន្លងទៅមានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ ក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល ០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់
September 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការកើតជំងឺហ្ស៊ីកា (Zika) នៅតាមបណ្តាខេត្តមួយចំនួន ខណៈវីរុសហ្ស៊ីកានេះ ឆ្លងមកមនុស្សតាមរយៈមូសខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីជំងឺហ្ស៊ីកា (Zika) ចំនួន១ករណី ដែលបានកើតលើកុមារអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាកនៅមនី្ទរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញា។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា គិតមកដល់ពេលនេះ គឺជាករណីទី៨ហើយ ចាប់តាំងពីឆ្នាំ២០០០មក ដែលបានរកឃើញនូវវីរុសហ្ស៊ីកានេះលើកុមារ។
September 28, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីស្រាយបំភ្លឺព័ត៌មាន ដល់បងប្អូន ប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានការបង្ហោះក្នុងបណ្ដាញសង្គម Facebook របស់ម្ចាស់គណនីឈ្មោះ ឈិន គឹមឡា ដែលមានខ្លឹមសារថា៖ «ចង់ឱ្យមេភូមិ មេឃុំ….ជិះម៉ូតូមកបង្រៀនជាមួយខ្ញុំម្ដង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្ដងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំ…តិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់!
September 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋដែលបានសួរពាក់ព័ន្ធការបើកបរយានយន្តភ្លេចយកឯកសារភ្ជាប់មកតាមខ្លួន បន្ទាប់ពីមានការលើកឡើងតាមរយៈខមិនក្នុងផេកដោយលើកឡើងជាសំណួរថា៖ «ជំរាបសួរ ខ្ញុំមានចម្ងល់មួយករណី ភ្លេចយកបណ្ណបើកបរតាមខ្លួន តែឆាតសុំឱ្យអ្នកផ្ទះថតផ្ញើ តើត្រូវផាកពិន័យដែរ ឬទេ?» តាមរយៈការលើកឡើងបែបនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបកស្រាយដូចខាងក្រោម៖ ទី១. ស្នើអោយអ្នកបើកបរថតអោយបានច្បាស់។ ទី២. សមត្ថកិច្ចត្រូវពិនិត្យផ្ទៀងផ្ទាត់ តាមរយៈ QR Code ឬ លេខកូដ បណ្ណ។ សមត្ថកិច្ចមិនត្រូវពិន័យទេ ករណីពិនិត្យផ្ទៀងផ្ទាត់ឃើញថាបណ្ណនោះត្រឹមត្រូវពិតប្រាកដ ស្របតាមប្រភេទយាន និងនៅមានសុពលភាព។ ប៉ុន្តែ បើមិនត្រឹមត្រូវទេ អ្នកបើកបរត្រូវទទួលរងការពិន័យតាមអនុក្រឹត្យ
September 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នេះ ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងផ្សាររដ្ឋទាំង២៥ផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជំរុញ ឱ្យពិនិត្យបានហ្មត់ចត់ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី ជាមួយនឹងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល ដោយការងារនេះទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវ ពិនិត្យឱ្យ បានហ្មត់ចត់។
September 28, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនឱ្យបាន ជ្រាបថា៖ ដោយស្ថានភាពទឹកភ្លៀងកាលពីយប់មិញមានការថមថយ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ ជំនន់ទឹកភ្លៀងបានស្រុកចុះផុតពីតួផ្លូវជាតិលេខ៤ (ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ និងចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤) ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលអាចធ្វើចរាចរឆ្លងកាត់បាន។ ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ
September 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
September 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានប្ដេជ្ញាបន្តនូវវីរភាពគំរូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើក ស្ទួយ និងអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភព លោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុង
September 27, 2023












