- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសា ហែលរបៀបផ្ងារ ៥០ម៉ែត្របុរស ។ លទ្ធផលនៃការបំបែកកំណត់ត្រាជាតិ(National Record)នេះ គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
September 26, 2023 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកជាបណ្ដោះអាសន្ននូវការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ។ អាជ្ញាធរជាតិព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ប្រតិបត្តិករ ទេសចរណ៍ ភ្ញៀវទេសចរជាតិ-បរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ អាជ្ញាធរជាតិព្រះវិហារ សូមផ្អាកការ ចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧៖០០នាទី ដល់ ១២៖០០នាទី ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ អាស្រ័យហេតុនេះ សូមគ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ភ្ញៀវទេសចរជាតិ-បរទេស
September 26, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មានជាង ១ម៉ឺន ២ពាន់នាក់។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរ អ្នកទេសចរខ្មែរ មានចំនួន ៩,៨៤៧នាក់ និងអ្នកទេសចរអន្ដរជាតិទិញសំបុត្រមើលថ្ងៃរះមានជាង ២,៧៨៨នាក់ ដែលសរុបក្នុងរយៈពេល ៣ថ្ងៃ មានចំនួនជាង ១ម៉ឺន
September 26, 2023 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ករណីក្មេងស្រីទំនើងមួយក្រុមព្រួតវាយលើក្មេងស្រីម្នាក់ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០៖០០នាទី លោក តេង សាម៉ៃ ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យ បានអញ្ជើញពិនិត្យសំណុំរឿង ជួបផ្ទាល់ជាមួយ ក្មេងដៃដល់ និង អាណាព្យាបាល បានពន្យល់ពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ដល់ក្មេងទំនើងស្រីទាំង ០៣នាក់ខាងលើ និងអាណាព្យាបាលរបស់ពួកគេ
September 25, 2023 - ព័ត៌មានជាតិ
ខេត្តរតនគីរី៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលយ បានរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣
September 25, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វណ្ណ ឌីលក្ខណ៍ បានបង្ហោះនៅមុននេះបន្តិចថា នារី «ភេទទី៣» ឈ្មោះ ឡុង សុខគីម ដែលតែងតែតាមអុកឡុករំខានជីវិតនាងកន្លងមក ហើយធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មលែងតាមនាង នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ពេលនេះជិះម៉ូតូមកតាមរំខានជីវិតនាងទៀតហើយ។ តាមរយៈខ្លឹមសារដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វណ្ណ ឌីលក្ខណ៍ បានបង្ហោះ នាងបានសរសេររៀបរាប់ថា៖ « សួស្ដីបងៗប៉ូលិសខណ្ឌសែនសុខ ដោយសារតែបងៗប៉ូលិស កាលមកដល់ផ្ទះលើកមុនប្រាប់ថាមិនបាច់ទៅប៉ុស្តិ៍ទៀតទេ ហើយខ្ញុំក៏មិនបាន save phone number ខលមកលើកមុនទុក ខ្ញុំវាចឹងដែរ។ ខ្ញុំចង់ជូនដំណឹងបន្ទាន់ថា…….ថ្ងៃនេះថ្ងៃខ្ញុំសម្រាកពីការងារ តែទៅរៀនដូចសព្វមួយដង។
September 25, 2023 - ព័ត៌មានជាតិ
(ក្រុងញូវយ៉ក)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ស្ថិតក្នុងឱកាសនោះ សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Pfizer ស្ដីពី កិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ
September 25, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យបានជ្រាបថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ គេហទំព័រ សារព័ត៌មានអង្គរដេលី បានផ្សព្វផ្សាយនូវព័ត៌មានថាមានល្បែងស៊ីសងគ្រប់ប្រភេទតានអនឡាញមួយកន្លែងនៅក្នុងទឹកដីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលស្នើសុំឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិសេសលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់វិធានការតាមផ្លូវច្បាប់។ ឃើញព័ត៌មាននេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាន រួមគ្នាជាមួយសមត្ថកិច្ចនគរបាល ក្រុងបាត់ដំបងដែលមាន លោកវរសេនីយ៍ឯក ពេជ្រ
September 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល របស់លោក ស៊ូ សេងហ៊ួរ។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា
September 25, 2023 - ព័ត៌មានជាតិ
(ក្រុងញូវយ៉ក)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា នឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្នដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី២២ខែកញ្ញា ឆ្នាំ២០២៣។
September 23, 2023












