Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅសប្តាហ៍ក្រោយ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នឹងមានវិធានការ ដល់អ្នកលក់នៅលើផ្លូវ២៧១ មុខសាលា ជា ស៊ីម សាមគ្គី។ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ២៧១ មុខសាលា ជា ស៊ីម សាមគ្គី។

    September 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្ដីបំភ្លឺចំពោះករណីការចុះផ្សាយ​ថា​ មន្ត្រីប៉ូលិសមួយរូបឡើងស័ក្តិ និងតួនាទី​ នៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺចំពោះសារព័ត៌មានអនឡាញដែលខ្វះវិជ្ជាជីវៈបានចុះផ្សាយថា «មន្ត្រីប៉ូលិសម្នាក់ចូលធ្វើប៉ូលីសបានបីឆ្នាំឡើងស័ក្តិបួន និងជា នាយរងការិយាល័យ»។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបដល់សាធារណៈមតិអោយបានដឹងថា ចំពោះការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ ក្នុងនោះការដំឡើងឋានន្តរស័ក្តិ និងការតែងតាំងមុខតំណែងមន្ត្រីរូបនេះ គឺបានអនុវត្តតាម

    September 22, 2023
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ អាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាតបៃតង ចំពោះអ្នកដែលមិនបានចូលរួម ហើយបញ្ចេញសំរាមខុសម៉ោង នឹងត្រូវឲ្យមន្ទីរបរិស្ថានខេត្ត ផាកពិន័យតាមអនុក្រឹត្យលេខ១១ មាត្រា៤២ ផាកពិន័យពី២០.០០០រៀល ដល់ ៤០០.០០០រៀល។ សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំជំរុញការបញ្ចេញ និងប្រមូលសំរាមឱ្យបានទាន់ពេលវេលាឱ្យបានស្អាតនៅក្នុងទីក្រុងព្រះសីហនុ

    September 21, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ លោក វ៉ាត វ៉ាន់ ដែលមហាជនស្គាល់ថា ជា Makeup artist វ័យក្មេង អាយុ ២៥ឆ្នាំ មានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ន កំពុងផ្ទុះការសរសើរមិនដាច់ពីមាត់ពីអ្នកលេងក្នុងបណ្ដាញសង្គម បន្ទាប់ពីរូបលោកបានបញ្ចេញស្នាដៃថ្មីមួយ បង្ហាញពីការផាត់មុខរូប «ប្រាសាទកោះកេរ Koh Ker Face Painting» ក្នុងការចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌនៃអង្គការយូណេស្គូ សម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កាលពីពេលថ្មីៗនេះ។ ក្រោមស្នាដៃដ៏ប៉ិនប្រសព្វ និងទេពកោសល្យពេញខ្លួនរបស់ Makeup artist វ័យក្មេងរូបនេះ បានប្រើពេលវេលាដ៏មានតម្លៃ និងប្រើកម្លាំងកាយចិត្ត

    September 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៧៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៦០០រៀលក្នុងមួយលីត្រ មានន័យថា ឡើង ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧៥០រៀលក្នុងមួយលីត្រ មានន័យថា ឡើង ១០០រៀលក្នុងមួយលីត្រ ៕​

    September 21, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្មេងស្រី ២នាក់ បានឆាតបបួលគ្នាបើកឆាកប្រយុទ្ធជាច្រើនលើក ត្រូវបានកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់នាំខ្លួនក្រុមក្មេងៗទាំងនោះ មកអប់រំ ធ្វើកិច្ចសន្យា ក្រោយបែកធ្លាយវីដេអូវាយប្រតាយប្រតប់គ្នាយ៉ាងចាស់ដៃ តាមបណ្ដាញសង្គម។ គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានករណីក្មេងៗស្រីៗវាយគ្នាខាងលើ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់វរសេនីយ៍ឯក អ៊ិត ហាន ស្នងការរង ដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានគរបាលក្រុងព្រៃវែង

    September 21, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ «សមរាត្រី» ដ៏កម្រ ដែលកើតឡើង ២ដងក្នុងមួយឆ្នាំ ដោយព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត បានបញ្ចេញពន្លឺយ៉ាងចិញ្ចែងចិញ្ចាច នៅលើទឹកដីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងខេត្តសៀមរាប បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ​ចូលទៅទស្សនាផ្ដិតយករូបភាព។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង៥៖០០ដល់ម៉ោង ៧៖០០ព្រឹក។ ព្រឹត្តិការណ៍នេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង ២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា ៕ រូបភាព៖

    September 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនមួយក្រុមមានជម្លោះជាមួយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ០១នាក់ ក្នុងហាងផឹកស៊ីមួយកន្លែង ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កោះហៅឲ្យចូលខ្លួនបំភ្លឺ និងសុំទោសទទួលកំហុសជាសាធារណៈ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបកស្រាយបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យកម្លាំងជំនាញស្រាវជ្រាវជុំវិញការបង្ហោះរូបភាពវីដេអូជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្នុងជម្លោះរវាងយុវជន០១ក្រុមជាមួយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ០១នាក់ ក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២៣៖៣០នាទី កន្លងទៅនេះ។

    September 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំព័រហ្វេសប៊ុកផ្លូវការ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវបានគេលួចទៅគ្រប់គ្រងកាលពីរសៀលថ្ងៃម្សិលមិញ ឥឡូវនេះត្រូវបានក្រុមការងារបច្ចេកវិទ្យាយកមកគ្រប់គ្រងបានវិញហើយ។ ជាមួយគ្នានេះដែរ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះសារនៅលើបណ្ដាញតេឡេក្រាម អរគុណទៅដល់ក្រុមការងារបច្ចេកវិទ្យាទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងបញ្ញាដើម្បីយកទំព័រហ្វេសប៊ុកនេះគ្រប់គ្រងនិងប្រើប្រាស់ជាប្រយោជន៍ផ្សព្វផ្សាយព័ត៌មានសម្រាប់សាធារណជនទូទៅផងដែរ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    September 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា នៅថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ បានចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្លិបបាល់ដក់ជ្រោយចង្វារ ផ្លូវទន្លេសាប ក្រុម១ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៩នាក់ (ស្រី ០១នាក់) និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ បៀរ ចំនួន ០២ហូ កុំព្យូទ័រ អនឡាញ ចំនួន ០១គ្រឿង និងម៉ូតូ ចំនួន

    September 20, 2023