Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គង់ វិបុល រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ប្រសិនមន្រ្តីពន្ធដារ កំណត់ពន្ធខុសអាចតវ៉ាមកអគ្គនាយដ្ឋានពន្ធ ខណៈដែលមិន សុខចិត្តអាចបន្តបណ្តឹងគណៈកម្ម ការវិវាទពន្ធដារ ដើម្បីធ្វើការដោះស្រាយ។ ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពីការយល់ដឹងអំពីពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនា យកដ្ឋានពន្ធដារ បានឱ្យដឹងថា បើមន្ត្រីពន្ធដារមានការកំណត់ពន្ធទៅរបស់ដែលជាប់ពន្ធនោះ មិនពេញ ចិត្ត មិនសប្បាយឬក៏មានអំណះអំណានភស្តុតាងថា មន្ត្រីកំណត់ពន្ធខុស គឺសូមធ្វើការតវ៉ាតាមយន្តការដែលមានស្រាប់

    September 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រមណីយដ្ឋានប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាកិត្យានុភាពដ៏ខ្ពស់ ត្រដែតថ្មីមួយទៀតរបស់ជាតិកម្ពុជា ក្នុងឆាកអន្តរជាតិ ដែលកើតចេញ មកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។ យោងតាមរយៈសារលិខិតជូនជនរួមជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ បានក្លាយជាទិវាប្រវត្តិ សាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ»

    September 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីបុរសម្នាក់បានប្រើល្បិចឆបោកយកប្រាក់ពីជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខ្លួន និងកូនស្រី បានជួបនឹងជនសង្ស័យ នៅមុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថាគេជាអ្នករត់ការដោះលែងអ្នកទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទាប់មកខ្លួនក៏ពឹងពាក់ជនសង្ស័យនោះឲ្យជួយដោះស្រាយរឿង កូនប្រុសខ្លួនម្នាក់ ដែលត្រូវសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យបានសួរខ្លួនថា មានលទ្ធភាពប៉ុន្មានសម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច។

    September 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិនបានជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយក្នុងជំនួបនោះភាគីចិន ក៏បានសន្យាថានឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជា ដើម្បីលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត។ ក្នុងជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

    September 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១៨នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន

    September 18, 2023
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ក្នុងខេត្តក្រចេះ ឆ្នាំ២០២៣។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ផ្អែកតាមស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ គិតត្រឹមម៉ោង ៧:០០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ទឹកមានកម្ពស់ ១៩,៩៥ ម៉ែត្រ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តក្រចេះ ជាពិសេស គ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក អូរ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ដូចខាងក្រោម ៖

    September 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ លេខាធិការដ្ឋានគណៈសង្ឃនាយក បានចេញសេចក្តីប្រគេនដំណឹងស្តីពី ការរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងព្រះរាជាណាចក្រកម្ពុជា របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតទូលថ្វាយ ប្រគេនដំណឹងដល់សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ គណៈសង្ឃនាយកសូមប្រគេនព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការត្រៀមរៀបចំវាយជួង

    September 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការចូលរួមសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញ យោងតាមគោលការណ៍ឯកភាពពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យា

    September 16, 2023
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ វេលាម៉ោងប្រមាណ ៩និង៣០នាទី មានករណីអគ្គិភ័យមួយបានឆាបឆេះសណ្ឋាគារមួយកន្លែង យីហោ មីង ឌូ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆេះជាន់លើបង្អស់ជាន់ទី៩។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ កម្លាំងប្រចាំបញ្ជា កម្លាំងជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៩១១, ៨៩១ ជាច្រើនរូប ចុះជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ដើម្បីពន្លត់ករណីអគ្គិភ័យមួយនេះ។

    September 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រី ក.ប.ប. សាខាខេត្តតាកែវ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ ដែលទទួលបានការតែងតាំងជាមន្រ្តីស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងជាមន្ត្រីអធិការកិច្ចម្ហូបអាហារក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានបន្តអនុវត្តនូវតួនាទីរបស់ខ្លួន តាមរយៈការចុះត្រួតពិនិត្យការចរាចរទំនិញលើទីផ្សារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានបញ្ជាក់ថា បានធ្វើតេស្តបឋមលើទំនិញគ្រឿងសមុទ្រនិងណែម ដើម្បីស្វែងរកក្រែងមានការដាក់សារធាតុគីមីផ្សេងៗ ត្រួតពិនិត្យទំនិញហូបចុកចម្រុះគ្រប់ប្រភេទ និងឃាត់ស្ទាក់រថយន្តដឹកទំនិញសង្ស័យពុំមានភាពអនុលោមតាមបទដ្ឋានបច្ចេកទេសដែលលួចនាំចូលតាមច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ។ ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញមានសារធាតុគីមីលើទំនិញគ្រឿងសមុទ្រ និងណែមនោះទេ ដោយឡែកបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមានស្ករគ្រាប់ នំ ប្រហិតសាច់គោ/ត្រី សរុបចំនួន ៩០.៤៣គីឡូក្រាម

    September 16, 2023