Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការងារប្រមូលផលស្រូវបង្កើនរដូវរបស់កសិករក្នុងខេត្តបន្ទាយមានជ័យ សម្រេចលទ្ធផលបានប្រមាណ៦០ភាគរយហើយ ខណៈមន្ត្រីជំនាញអះអាងថា ទិន្នផលស្រូវ និងតម្លៃទីផ្សារបានកើនឡើងជារៀង រាល់ឆ្នាំ។ ការងារប្រមូលផលស្រូវបង្កើនរដូវរបស់កសិករក្នុងខេត្តបន្ទាយ មានជ័យ សម្រេចលទ្ធផលបានប្រមាណ៦០ភាគរយហើយ ខណៈមន្ត្រីជំនាញអះអាងថា ទិន្នផលស្រូវ និងតម្លៃទីផ្សារបានកើនឡើងជារៀង រាល់ឆ្នាំ។ លោកថា ឆ្នាំ២០២៣នេះ ខេត្តបន្ទាយមានជ័យ ផ្ទៃដីបង្កបង្កើន ផលស្រូវបង្កើនរដូវ មានចំនួនជិត៩ម៉ឺនហិកតា។ ចំណែកការងារប្រមូលផលសម្រេចបានប្រមាណ ៦០ភាគរយហើយ។ ចំណែកឯទិន្នផលវិញបានកើនឡើងជាងឆ្នាំកន្លងទៅ គឺជាមធ្យមក្នុងមួយហិកតាប្រមូលផលបាន៤,៨តោន។ លោកបន្តទៀតថា ប្រជាកសិករមានភាពសប្បាយរីករាយជាខ្លាំងក្នុងការងារប្រមូលផលស្រូវបង្កើនរដូវរបស់ខ្លួន ដោយសារតម្លៃទីផ្សារមានតម្លៃថ្លៃគួរសមជាងបណ្តាឆ្នាំកន្លងទៅ។ ក្នុងស្ថានភាពជាក់ស្តែងនេះគឺគាត់សប្បាយចិត្តព្រោះតម្លៃស្រូវវាតម្លៃល្អណាស់

    September 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១៖១៥នាទីរំលងអធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនមនុស្ស ០២នាក់ ករណីបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះម៉ូតូតាមបណ្តោយផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) កែងនឹងផ្លូវលេខ២៣០ រហូតដល់ចំណុចផ្លូវលេខ២០២កែងនឹងផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ០២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។ ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យជនទាំងពីរនាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅនិងចុះកិច្ចសន្យាអប់រំកុំឲ្យមានលើកក្រោយទៀត។ *ជនទាំង០២នាក់មាន៖

    September 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ (ស្តីទី) នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងស្វែងរកជនបរទេសឈ្មោះ Robert C Genaro J ភេទ ប្រុស អាយុ៣៥ ឆ្នាំ ជនជាតិអាមេរិក ដែលបានទៅបង្កការរំខាននៅក្នុងសណ្ឋាគារហាយ៉ាតរីចិនស៊ី។ បន្ទាប់ពីទទួលបានបទបញ្ជា កម្លាំងអធិការដ្ឋាននគរនាលខណ្ឌ

    September 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាល នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលក្លែងព្រះរាជក្រឹត្យ តាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជនសង្ស័យខាងលើត្រូវបានចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ។ ការចាប់ឃាត់ខ្លួននេះ ជនសង្ស័យបានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២ រួមមាន៖ ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣។ និងទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣

    September 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ «មានបញ្ញ ហើយក្រសួងយុត្តិធម៌ ? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រ ថ្កោលទោសចេញពីក្រសួងយុត្តិធម៌បញ្ជាក់ (Certifier) ថាដូចម្តេច? មិនធ្លាប់មានទោសឬ? រឿងជាន់រឿងហើយ! តាមដឹងហាងឆេង បញ្ជាក់បែបនេះ(មិនដែលមានទោស) មិនក្រោមពាន់ដុល្លារទេ!!! ហាសៗៗ។ »។ ក្រោយពីទទួលបានព័ត៌មាននេះ ក្រសួងយុត្តិធម៌បានធ្វើការស្រាវជ្រាវជាបន្ទាន់នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

    September 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចទូរស័ព្ទបានភ្លាមៗ បន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១។ ជនសង្ស័យម្នាក់ឈ្មោះ សៅ រដ្ឋា ហៅលី ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ ប្រព្រឹត្តល្មើសនៅចំណុចសួនច្បារ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

    September 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមទៀតថា៖

    September 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះមហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរកឃើញប្រភេទក្តាមថ្មីមួយប្រភេទ ហើយសំណាកក្តាមនេះត្រូវបានបញ្ជូនទៅ Lee Kong Chian Natural History Museum, National University of Singapore ដើម្បីធ្វើការវិភាគ ពិពណ៌នា និង បានបោះពុម្ភនៅទស្សនាវដ្តី វិទ្យាសាស្រ្តអន្តរជាតិ Crustaceana ។ ប្រភេទក្តាមថ្មីមានឈ្មោះវិទ្យាសាស្រ្ត Limnopilos miromekong នៅក្នុងពួក Limnopilos នៃអម្បូរ

    September 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំ ជនរាជធានីភ្នំពេញ (ស.ស.ភ) បានលឿន ពោលគឺអាចបង្កើតជាសហគ្រាសថ្មីមួយនៅថ្នាក់ក្រោមជាតិបាននៅក្នុងខែតុលាឬខែវិច្ឆិកាឆ្នាំ ២០២៣ដ៏ខ្លីខាងមុខនេះ។ ការជំរុញបែបនេះបានធ្វើឡើង ខណៈឯកឧត្តមអញ្ជើញជាអធិបតី ភាពក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារ នេះ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ក) និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងបរិស្ថាន,តំណាងក្រសួងមហាផ្ទៃ,

    September 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សិស្សស្រី០១ក្រុមដែលរងការចោទប្រកាន់ជាជើងកាងក្នុងវិទ្យាល័យបាក់ទូកដែលបានធ្វើហិង្សានិងគំរាមទៅលើសិស្សស្រី០១ក្រុមទៀត មានការភិភ័យមិនហ៊ានចូលរៀនបង្ហោះតាមបណ្តាញព័ត៌មានសង្គមត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលវាលវង់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ហៅមកសាកសួរហើយ។ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ ក្រោយពីទទួលព័ត៌មានពីការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ករណីសិស្សស្រី០១ក្រុមរងការចោទប្រកាន់ថាជាជើងកាងដែលបានវាយទៅលើសិស្ស០១ក្រុមទៀតនឹងគំរាមវាយបើហ៊ានចូលរៀននៅក្នុងវិទ្យាល័យបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រុមសិស្សស្រីដែលរងការចោទប្រកាន់មានចំនួន០៥នាក់ និងសិស្សស្រីដែលរងគ្រោះចំនួន០២នាក់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កោះហៅពួកគេឱ្យចូលខ្លួនដើម្បីសាកសួរបំភ្លឺជុំវិញរឿងរ៉ាវហេតុការណ៍នេះ។ លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ប្រាប់ឱ្យដឹងថា៖ ក្រោយមានករណីបង្ហោះព័ត៌មានជុំវិញបញ្ហាសិស្សស្រីខាងលើនៅវិទ្យាល័យបាក់ទូក ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ

    September 14, 2023