- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿងសិស្សស្រីមួយក្រុមនៅសាលាបាក់ទូក ព្រួតគ្នាវាយសិស្សស្រី ២នាក់ហើយថតបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក និងគំរាមមិនឲ្យចូលថ្នាក់រៀន រហូតដល់ជនរងគ្រោះខ្លាចមិនហ៊ានចូលសាលារៀនអស់ពេលជាងមួយខែ ត្រូវបានសមត្ថកិច្ចបញ្ចូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលវង់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ បើយោងតាមប្រភពពីអ្នកសារព័ត៌មាន ក្នុងស្រុក មុននេះបន្តិច បានឱ្យដឹងថា៖ «បន្ដិចទៀតបានឃើញមុខសិស្សស្រីក្លាហានថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក ហើយ។ ដឹងរឿងពិតជាអាណិតក្មួយរងគ្រោះណាស់ មួយខែហើយដែលត្រូវគេធ្វើបាប ហើយលាក់ក្រុមគ្រួសារ និងគ្រូ ។ » សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Houy Chenn បានសរសេររៀបរាប់ឱ្យដឹងថា៖ «ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូកប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ ៧-៨នាក់
September 14, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រី «Equinox Angkor Wat» គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញានេះ។ យោងតាមការឱ្យដឹងពីអ្នកប្រវត្តិសាស្ត្រ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ ចំពោះបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ សូមជម្រាបជូនថា សមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។
September 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ចំពោះបេក្ខជនដែលនាំយកនូវសៀវភៅ ឬសំណៅឯកសារជាប់ខ្លួនចូលមណ្ឌលប្រឡង នឹងមិនត្រូវអនុញ្ញាតឱ្យចូលប្រឡងឡើយ ហើយក៏ត្រូវបានកំណត់ឱ្យធ្លាក់។ តាមប្រការ៧ នៃប្រកាស បានបញ្ជាក់ថា បេក្ខជនដែលមានសកម្មភាពដូចជា យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង, លាក់ជាប់នឹងខ្លួននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ឬទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ត្រូវចាត់ទុកថា មានបំណងលួចចម្លង និងមិនអនុញ្ញាតឱ្យចូលប្រឡងជាដាច់ខាត ហើយត្រូវបានកំណត់ឱ្យធ្លាក់ លើកលែងតែបេក្ខជននោះប្រគល់រាល់សៀវភៅ ឯកសារ ឬសំណៅឯកសារឱ្យគណៈមេប្រយោគមុនចូលមណ្ឌលប្រឡង
September 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែន ដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើជាប្រធាន។ ក្នុងសេចក្ដីសម្រេចដែលចុះហត្ថលេខានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ចនេះ មានលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធាន អមដោយអនុប្រធានប្រចាំការ១រូប អនុប្រធាន២រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។ គណៈកម្មការចំពោះកិច្ចមានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
September 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកហូតតំណែង លោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងនគរបាលខេត្តកំពត មកជាមន្រ្តី។ ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ឱ្យមកជាមន្ត្រី។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
September 14, 2023 - សង្គម
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយផ្ទុះរឿងសិស្សស្រីមួយក្រុមនៅសាលាបាក់ទូក ព្រួតគ្នាវាយសិស្សស្រី ២នាក់ហើយថតបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក និងគំរាមមិនឲ្យចូលថ្នាក់រៀន។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Houy Chenn ដែលត្រូវជាបងស្រីរបស់ក្មេងស្រីរងគ្រោះ បានបង្ហោះកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Houy Chenn បានសរសេររៀបរាប់ឱ្យដឹងថា៖ «ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូកប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគំរាមគ្នា (តែចូលរៀនវាឃើញវាវ៉ៃ) រឿងមួយខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគំរាម គាត់សុខចិត្ដអត់ចូលសាលាជិតមួយខែ រហូតដល់គ្រូតេមកប្រាប់ម៉ាក់ប៉ាខ្ញុំ។ ម្ចាស់គណនីខាងលើបានបន្ថែមទៀតថា៖ « ក្នុងវីដេអូពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ
September 14, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបង្ក្រាបករណី ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣០នាទី។ ត្រង់ចំណុចមុខវត្តកំពង់សំបួរ ស្ថិតនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ សមត្ថកិច្ច ចាប់បានក្រុមក្មេងទំនើងចំនួន ០៦នាក់ រួមមាន៖ ១.ឈ្មោះ ជាវ មិនា ភេទប្រុស អាយុ១៦ឆ្នាំ
September 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីតេឡេក្រាមផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់អាជីវករប្រកបអាជីវកម្មតូចតាច។ តាមរយៈខ្លឹមសារក្នុងគណនីតេឡេក្រាមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ថ្មីៗនេះមានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
September 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអាជ្ញាធរពាក់ព័ន្ធ និងសាធារណជន ជូនជ្រាបជាព័ត៌មាន និងដើម្បីមានវិធានការក្នុងការសន្សំសំចៃទឹក ជាពិសេសតំបន់ឆ្ងាយពីប្រភពទឹក។ ក្រសួងធនធានទឹកសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីការ ព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ ១-បាតុភូតសកល៖ បន្តនៅក្នុងរដូវវស្សាឆ្នាំ២០២៣ នេះបាតុភូតអែលនីណូ(El Nino)បានបង្កើនឥទ្ធិពលជាសកល។ តាមការព្យាករ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០ភាគរយ។ ២- រដូវវស្សា៖ ក-បន្តនៅក្នុងខែកញ្ញា៖ ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀង ប្រមាណ៤០ ទៅ
September 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្រ្តីម្នាក់តែងខ្លួនជាប្រុស ត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ ក្រោយពីបានឃើញនូវហេតុការណ៍បង្ហោះវីដេអូមួយឃ្លីបតាមបណ្តាញព័ត៌មានសង្គមពីសំណាក់ស្រ្តីម្នាក់ ចោទប្រកាន់ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលជាអតីតគូរកំណាន់ចិត្ត បានតាមអុកឡុករំខានដល់ជីវិតនាងជារៀងរាល់ថ្ងៃ។ ជុំវិញបញ្ហានេះបើតាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជាក់ឱ្យដឹងថា៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ
September 13, 2023












