- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណេជនម្តងទៀតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។ លោកអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ។ ឧទ្យានស្ថានទូត មានទំហំផ្ទៃដី ៤.៧ហិកតា ដែលជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។ វាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទ ប្រមាណ ២០០ដើម និងសត្វមួយចំនួន ដែលយើងកំពុងធ្វើជំរឿន។ លោកអ្នកក៏នឹងបានឃើញផងដែរនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot
September 13, 2023 - បច្ចេកវិទ្យា
នៅយប់ថ្ងៃទី12 ឈានចូលថ្ងៃទី13 ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន 4ម៉ូដែល ហើយ iPhone 15 គ្រប់ម៉ូដែលនៅឆ្នាំនេះបានបំពាក់មកជាមួយរន្ធសាកថ្មប្រភេទ USB-C និងកាមេរ៉ាទំហំ 48មេហ្គាភិច ដោយវាមានលទ្ធភាពខ្ពស់ក្នុងការថតរូប និងវីដេអូ ជាពិសេសគឺមុខងារ Zoom។ ចំពោះ iPhone 15 Pro និង iPhone 15 Pro Max មានអេក្រង់ដដែល 6.7″ និង 6.1″
September 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់មកវិញនូវសម្បត្តិវប្បធម៌របស់កម្ពុជា៖ វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសេចក្តីរីករាយសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅ កាត់ថា “USAO-SDNY”)
September 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតចំនួន២កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក សៀរហឺ និងបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី រាជធានីភ្នំពេញ។ សកម្មភាពចុះបិទនេះ ធ្វេីឡេីងបន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺទាំងពីរទីតាំង កាលពីថ្ងៃទី០៧ និងទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមិនគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នេីសុំបេីកបន្ទប់ពិគ្រោះព្យាបាលជំងឺ។ ការចេញនូវបទបញ្ជានេះគឺដើម្បីពង្រឹងវិស័យសុខាភិបាលទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ទាំងនេះគឺជាការគិតគូររបស់ឯកឧត្តមរដ្ឋមន្រ្តី
September 13, 2023 - បច្ចេកវិទ្យា
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន ៤ម៉ូដែល តែអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល ជាមួយវត្ត iPhone ថ្មីនេះ គឺ វាបានបំពាក់មកជាមួយរន្ធសាកថ្មប្រភេទ USB-C និងកាមេរ៉ាទំហំ ៤៨មេហ្គាភិច ដោយវាមានលទ្ធភាពខ្ពស់ក្នុងការថតរូប និងវីដេអូ ជាពិសេសគឺមុខងារ Zoom ដែលតម្លៃលក់ក្នុងស្រុកគេចាប់ពី ៩៩៩ដុល្លារ៖15 Pro 128GB និង 15 Pro Max ឡើងថ្លៃ ១១៩៩ដុល្លារ 256GB។ សម្រាប់
September 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកជនបរទេស៣នាក់ (ដូចរូបខាងក្រោម) ដែលកំពុងរត់គេចខ្លួន។ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ក្រុមការងារព័ត៌មាន និងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ថា ជនបរទេស៣នាក់នេះ បានបាត់ខ្លួននៅម្ដុំជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនបរទេសដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬទំនាក់ទំនងទូរស័ព្ទលេខ 093 636 392 / 012 500 555៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
September 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក នៅមុននេះបន្តិច បានឱ្យដឹងថា តារាចម្រៀង លោក ប៊ុត សីហា ដែលត្រូវបានស្គាល់ថា ជាម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន រួមជាមួយបក្ខពួកម្នាក់ទៀត នៅម៉ោង០៤និង១០នាទី រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលស្រុកគងពិសី បានប្រាក់អ្នកព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កម្លាំងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖
September 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រគៀត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបញ្ហាក្នុងការបន្ទោរបង់ឧច្ចារៈ(លាមក) ហើយកាលពីអាយុ ១ខែកន្លះកន្លងទៅ ក្មួយស្រី មានអាការហើមពោះ បន្ទោបង់មិនចេញ និងបានទទួលការព្យាបាលដោយវះកាត់ចំនួន ២ លើក ប៉ុន្តែដោយសារមាតាបិតាមានជីវភាពខ្វះខាត ពុំអាចធ្វើការព្យាបាលបន្តបាន។ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
September 12, 2023 - ព័ត៌មានជាតិ
ក្រុងសិរីសោភ័ណ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។ នៅយប់ថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង ២៣៖០០នាទី យប់រហូតដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន១៨នាក់ និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន១០នាក់ បានចេញប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត្រ ក្នុងភូមិសាស្ត្រក្រុងបានចំនួន៤២នាក់ ក្នុងនោះស្រី១២នាក់និងម៉ូតូ២៣គ្រឿង។ ក្នុងចំណោមក្មេងទាំង៤២នាក់ស្រី១២នាក់ យើងរកឃើញក្មេងដែលមានការ ពាក់ព័ន្ធបទល្មើសចំនួន០៦នាក់ដូចខាងក្រោម៖ ១.ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
September 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីចេញសម្រេចស្តីពីការបង្កើតក្រុមអ្នកនាំពាក្យ ដែលមានសភាពចំនួន១២រូប។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ សម្រេចបង្កើតក្រុមអ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានសមាសភាពដូចខាងក្រោម៖ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
September 12, 2023












