Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា យុវជនប្រុស ស្រីចំនួន ៤៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនាំមកសម្រាន្តពេញមួយរាត្រីនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីក្រុមទីទុយរាត្រីចរ ប្រមូលផ្តុំគ្នាជាក្រុមយាត្រាយ៉ាងអនាធិបតេយ្យ ពពាក់ពពូននៅក្នុងក្រុងបាត់ដំបង។ កិច្ចប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីលោកបានចេញបញ្ជាយ៉ាងហ្មឹងម៉ាត់កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះនិង ដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ។ នាវេលាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២និង៣៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្នុងនោះសមត្ថកិច្ចផែនការងារនគរបាលព្រហ្មទ័ណ្ឌ

    September 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដែលធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយអ្នកដទៃឲ្យរងរបួស ប្រព្រឹត្តនៅចំណុចមុខសាលារៀន មិគីវេ ភូមិត្រពាំថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១:៤០នាទី ថ្ងៃទី៩

    September 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញទិន្នន័យថ្លៃស្រូវរបស់ប្រជាកសិករដែល​បាន​លក់​ចេញ​នៅ​ខេត្ត​បាត់ដំបង ជាក់ស្តែង ធៀបនឹងចលនាបំភ្លៃលើបណ្ដាញសង្គម។ តាមរយៈខ្លឹមសារសំណេររបស់ ឯកឧត្តម ឌិត ទីណា បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង ធៀបនឹងចលនាបំភ្លៃលើបណ្ដាញសង្គម។ ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញតែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យជូនកសិករមានប្រាក់ចំណេញ។ ទៅមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ » ៕​ ប្រភព៖ ឯកឧត្តម ឌិត

    September 10, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានរម្លឹករឿងចាប់នាយនគរបាលប៉ុស្តិ៍សំព្រោជ លោក ហុង សារ៉ុម កាលពីពេលកន្លងទៅ បានឱ្យដឹងថា តាមរយៈប្រតិបត្ដិការ យ៉ាងយកចិត្ដទុកដាក់ តាំងពីមានករណី វាយបំបែកទូមាសប្លន់ យកគ្រឿងអលង្ការ នៅផ្សារស្ទោង ទីរួមស្រុកស្ទោង ខេត្ដកំពង់ធំ មកនោះទីបំផុតកម្លាំងនគរបាល ខេត្ដកំពង់ធំ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានឈានទៅដល់ការបង្ក្រាបនិងចាប់ខ្លួន ជនសង្ស័យពីរនាក់ ដែលពាក់ព័ន្ធទៅនឹងអំពើប្លន់មួយនេះ។ ស្នងការនគរបាលខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ជូ សំអាន បានបញ្ជាក់ថា ជនសង្ស័យពីរនាក់ ព្រមទាំងវត្ថុតាង ទាំងម៉ូតូ

    September 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសលើកពេលប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រាប់ឆ្នាំ២០២៣។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងដល់បេក្ខជនជា សិស្ស និស្សិត ដែលបានដាក់ ពាក្យស្នើសុំសិទ្ធិប្រឡងប្រជែង និងទទួលបានសលាកប័ត្រឯកត្តជន ដើម្បីចូលរួមប្រឡងប្រជែងក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖ ដើម្បីអនុវត្តនូវសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣

    September 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ ស្រាវជ្រាវជាមួយ ស្នងការនគរបាលខេត្តកំពង់ធំជាបន្ទាន់ ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។ បើយោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ

    September 10, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាស​ឱ្យដឹងថា គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិថ្មីគឺផ្តោត​ដំបូងទៅ​លើ​កំណែទម្រង់មុខងារ សាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីចូលក្រមខណ្ឌ ដោយឈរ​លើ​គោលការណ៍ “អ្នកចេះគឺជាប់”។ ការប្រកាសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្នុង​ឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តា​រោង​ចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ​សៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩

    September 9, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាថ្មី នៅប្រាសាទភ្នំបាខែង ដើម្បីឲ្យអ្នកទេសចរ ដែលនិយមទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច មានជំរើសកាន់តែច្រើន។ ប្រធានភ្នាក់ងារទេសចរណ៍ នៅប្រាសាទភ្នំបាខែងលោក ហ៊ុត សុភាព មានប្រសាសន៍ថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់លើប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ភ្ញៀវក៏អាចឈប់សម្រាកតាមផ្លូវសុវត្ថិភាព ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងជាច្រើន ហើយកន្លែងទាំងនោះ សុទ្ធតែអាចផ្តិតយករូបភាពនានា ដូចជាគោលដៅទី១ អាចថតប្រាសាទបក្សីចាំក្រុង គោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវអាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល ឯខ្សែទស្សនាបន្តបន្ទាប់ពេលទៅដល់លើភ្នំ មានរានហាលមួយទៀត សម្រាប់ឱ្យទេសចរទស្សនាថ្ងៃរះ

    September 9, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បាន ប្រកាស​ថា សម្តេចនឹងចុះជួបផ្ទាល់ជាមួយបងប្អូនអាជីវករដែលជា​អ្នកលក់ដូរនៅពេលខាង​មុខនេះ​ដើម្បី​ចង់ដឹងពីអ្វីដែលពួកគាត់ ចង់បាន។ ការប្រកាសរបស់សម្ដេចធិបតីបែបនេះ ក្នុងឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែងថា មិនមែនតែចុះជួបបងប្អូនកម្មករ កម្មការិនី​នោះទេ

    September 9, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីប្រទេសកូរ៉េ តែម្ដង ដើម្បីកុំឱ្យបងប្អូនមានការលំបាកក្នុងការធ្វើលិខិតឆ្លងដែន។ សម្តេចធិបតីបានបញ្ជាក់ថា បងប្អូនខ្មែរយើងដែលធ្វើការនៅក្រៅប្រទេស ពិសេសនិយាយពីប្រទេសកូរ៉េ សូមឱ្យឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េ ត្រូវយកចិត្តទុកដាក់ដល់ពលកររបស់យើង ។ ការលើកឡើងរបស់សម្ដេចធិបតីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា

    September 9, 2023