Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់។ ជនសង្ស័យខាងលើមានឈ្មោះ រ៉ែម គង់នៅដារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ដាក់ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងដាក់ឈ្មោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី

    September 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី ខ្ញុំសូមផ្អាករាល់ការជ្រើសរើសមន្រ្តីទាំងក្នុងផែនការឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ ពីព្រោះខ្ញុំឃើញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គាត់ស្នើសុំក្រសួង៣ ដើម្បីរៀបចំនីតិ វិធីប្រឡង នៅក្នុងឆ្នាំ២០២៣នេះ។» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា៖ « ដូច្នេះគណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រង់

    September 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេច ស្តីពី ​ការចាត់តាំងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ២រូប។ រដ្ឋមន្ត្រី ឌិត ទីណា សម្រេចចាត់តាំងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសមាសភាពដូចខាងក្រោម៖ ១. លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២. ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់

    September 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ បានធ្វើការបង្រ្កាបក្មេងទំនើងប្រុសស្រីជិត២០នាក់នៅទីតាំង០២ផ្សេងគ្នា គឺនៅក្នុងខណ្ឌជ្រោយចង្វារ និង ខណ្ឌដូនពេញ។ ការបង្រ្កាបពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ករណីទី១នៅខណ្ឌជ្រោយចង្វារ៖ ក្មេងទំនើងជាស្រ្តីវ័យក្មេងចំនួន ៧ នាក់ដើរផឹកស៊ីត្រូវបានបង្រ្កាបនៅចំណុចសួនសុខា កាលពីវេលាម៉ោង ១២កន្លះអធ្រាត្រថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលពួកគេបានបង្កភាពអនាធិបតេយ្យ ក្រោមរូបភាព វៃគ្នានៅលើសួនសុខាធ្វើឱ្យមានការភ្ញាក់ផ្អើល។ បច្ចុប្បន្នក្មេងទំនើងទាំង០៧នោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររៀបចំនីតិវិធី។ ដោយឡែកករណីទី២ក្មេងទំនើង ចំនួន១២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបបាន

    September 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹកស្អែកនេះ ថ្ងៃសៅរ៍ ៩រោច ខែ​ស្រា​ព​ណ៍​ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០​២៣​សម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំ​នួន ១៨ ២៦៥នាក់ មកពីរោងចក្រ ​សហគ្រាសចំនួន១៤ ដែ​លមា​នមូ​ល​ដ្ឋា​ន​នៅ​ក្នុ​ង​ស្រុ​ក​សំ​រោ​ងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន

    September 8, 2023
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រូបសំណាក់ហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣.៣៥ម៉ែត្រ និងរូបសេះកម្ពស់រូប១១ម៉ែត្រ ធ្វើពីស្ពាន់គ្រឹះបេតុង នៅចំកណ្តាលរង្វង់មូលហ្លួងព្រះស្តេចកន ដែលមានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ សម្រេចការសាងសង់បានប្រមាណ ៥០%ហើយ និងផ្លូវបេតុងភ្លោះ គិតពីរង្វង់មូល១គីឡូម៉ែត្រសងខាង សរុបប្រវែង២គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៧០%ហើយ បើគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ។ រង្វង់មូលហ្លួងព្រះស្ដេចកន និងផ្លូវបេតុងនេះ ស្ថិតនៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។ រង្វង់មូលហ្លួងព្រះស្ដេចកន

    September 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញបញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ កាលពីវេលាម៉ោង៩និង១៣នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៃគោលដៅខាងលើ ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ភ្លាមនោះ ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍០១នាក់នោះយកមកអប់រំនឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះគឺត្រូវតែលុបបំបាត់។ ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ ឯកឧត្តមស្នងការ ក៏សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានាក្នុងរាជធានីភ្នំពេញមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកទៃផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    September 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្រាវជ្រាវវែកមុខ ចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុម ដេញកាក់ម៉ូតូប្រជាពលរដ្ឋ នៅសួនកោះពេជ្រ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺទាក់ទងនឹងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននៅពេលថ្មីៗនេះនូវចំណងជើងថាតើជាប៉ូលិស ឬពួកបន្លំចង់ធ្វើស៊ី ដែលមានជនស៊ីវិលមួយក្រុមដេញកាក់ម៉ូតូប្រជាពលរដ្ឋស្រែកឱ្យឈប់អះអាងថាជាប៉ូលិសខណ្ឌការពារសន្តិសុខសុំឆែកឆេរពីព្រោះម៉ូតូអត់មានផ្លាកលេខនៅចំណុចសួនកោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ ក្រោយពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យសមត្ថកិច្ចជំនាញតាមដានស្រាវជ្រាវដើម្បីវែកមុខចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុមនោះដែលបានកាក់ម៉ូតូគ្មានផ្លាកលេខ ពីព្រោះវាជាអំពើខុសច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    September 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា​ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បាន​ស​ន្យា​​នឹងពិចារណា​បង្កើន​កូតា​សម្រា​ប់​ព​ល​ក​រ​ក​ម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មក​វិ​និ​យោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ច​​ក្រ​កម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូ​វ​នឹ​​ងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម យូ​ន ស៊ក យ៉ល (Yoon Sok

    September 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា «សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លា​យជា​តួ​អង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះ សម្តេច ជា​នា​យករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និ​ង​លេ​ច​ធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និង​មហា​អំ​ណា​ចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមកា​រដឹ​កនាំ​ប្រក​បដោ​យ​គ​តិ​ប​ណ្ឌិ​ត​ដ៏​ខ្ព​​ង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី»។ នេះជាការគូសរំលេចរបស់ ទី​ស្តី​​​កា​រគណៈរដ្ឋមន្រ្តី ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២​០​២​៣​។ សេចក្ដីប្រកាសព័ត៌មាននោះ បន្តថា លើវិស័យសេដ្ឋកិច្ចវិញ សម្ដេចធិបតី បា​ន​ភ្ជា​ប់​ជា​និ​ច្ច នូវកិច្ចពិភាក្សាអំពីវិស័យ ដែលមានសក្តានុពលស​ម្រា​ប់កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី

    September 8, 2023