Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ដកំពត បានបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី០៧ ខែកញ្ញានេះទៅ រាល់យប់ម៉ោង ២៖០០នាទីទាបភ្លឺ បើប្រទះឃើញក្រុមក្មេងទំនើង ដែលមិនចេះសម្រាន្តយប់ នឹងត្រូវប្រមូលយកមកទុកអោយសំរាកនៅអធិការដ្ឋានវិញ។ បើយោងតាមការបង្ហោះរបស់ ស្នងការនគរបាលខេត្ដកំពត បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីយប់នេះតទៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង២៖០០នាទី ទាបភ្លឺក្រុមប្អូនៗដែលមិនចេះសម្រាន្តយប់ ( ក្មេងទំនើង ) និងត្រូវប្រមូលយកមកទុកអោយសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានអោយឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ។ វិធានការណ៍នេះនិងអនុវត្តទាំង០៩ ក្រុងស្រុក» ៕ ប្រភព៖

    September 8, 2023
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរទាំងអស់ ត្រូវតែយកចិត្តទុកដាក់ តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានា របស់ប្រជាពល​រដ្ឋ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋ​មន្ត្រី​​ក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្ដស្វាយរៀង នា​ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ​សាល​ប្រជុំ សាលាខេត្ដស្វាយរៀង។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ជំរុញដល់រដ្ឋបាលខេត្ត គប្បី​យកចិត្តទុកដាក់បន្តអនុវត្តន៍ ជាអាទិ៍ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោ​បាយ

    September 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលត្រូវបានឃ្លុំបេកន្លងមក ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដើម្បីដកហូតម៉ូតូចំនួន២៦២គ្រឿង ដែលមានឯកសារគ្រប់គ្រាន់ ប្រគល់ជូនទៅម្ចាស់អាជីវកម្មវិញ។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ឃ្លាំង ហួត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំរួមជាមួយក្រុមការងារសាលារាជធានីភ្នំពេញ ខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ ស្នងការរងរាជធានីភ្នំពេញ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក ដោយមានការចូលរួមពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងសមាសភាពពាក់ព័ន្ធដទៃទៀត បានចុះមកប្រគល់ម៉ូតូមានឯកសារគ្រប់គ្រាន់ដែលកន្លងមកម្ចាស់បានយកដាក់បញ្ចាំស្របច្បាប់ ចំនួន២៦២គ្រឿងជូនទៅម្ចាស់អាជីវកម្មវិញ នាថ្ងៃទី០៧

    September 7, 2023
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជាក់ពីស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដោយសារមានភ្លៀងធ្លាក់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្រិត100,1mm បានបង្កឲ្យបរិមាណធារទឹកក្នុងអាងហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន3,81m នាម៉ោង៖៣០នាទីព្រឹក ថ្ងៃទី០៧ ខេកញ្ញា ឆ្នាំ២០២៣ អាស្រ័យហេតុនេះមន្ទីរសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុក សូមមេត្តាមានការប្រុងប្រយ័ត្ន បើពុំមានភ្លៀងធ្លាក់បន្តនៅថ្ងៃនេះទេ ទឹក នឹងស្រកចុះវិញនាវេលាល្ងាចថ្ងៃនេះ។ សូមបញ្ជាក់ថា៖ កម្រិតកម្ពស់ឲ្យមានកាប្រុងប្រយត្ន័ 3,80m និង កម្រិតកម្ពស់ប្រកាសអាសន្ន 4,50m ៕ ប្រភព៖ មន្ទីរធនធានទឹក

    September 7, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណជនទាំងអស់ សូមបញ្ឈប់ការផ្តល់ចំណីឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរបន្តទៀត ដោយកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ សត្វស្វាបានខាំភ្ញៀវទេសចរជនជាតិអាមេរិក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ដែលបណ្ដាលឱ្យរបួសដាច់សាច់កញ្ចឹងកខាងស្ដាំ ពេលបុរសរូបនោះកំពុងដើរទស្សនានៅតំបន់ប្រាសាទបាយ័ន។ ភ្លាមៗក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបន្ទាន់ ដោយលាងរបួស និងណែនាំឱ្យទៅចាក់ថ្នាំវ៉ាក់សាំងនៅមន្ទីរពេទ្យដើម្បីកុំឱ្យឆ្លងជំងឺផ្សេងៗ។ សូមបញ្ជាក់ផងដែរ ករណីនេះក៏ធ្លាប់បានកើតឡើងជាច្រើនលើកផងដែរ ដោយកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមការងារភ្នាក់ទេសចរ ក៏បានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត

    September 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រី អាយុ ១២ឆ្នាំ មានជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ងធំពីកំណើត បណ្តាលឲ្យពិបាកដកដង្ហើម ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះបានដោយជោគជ័យ។ តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីនេះ មកពីខេត្តកោះកុង មានជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ងធំពីកំណើត (Large ASD) បណ្តាលឲ្យពិបាកដកដង្ហើមនិងរីកបេះដូង នាងត្រូវបានក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្រ្គោះដោយធ្វើការវះកាត់ភ្ជឹតប្រហោងបេះដូងបានជោគជ័យ ដែលជាករណីទី១៥៨៤ ។ ថ្ងៃនេះ ក្មេងស្រី បានជាសះស្បើយ

    September 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវរហូតដល់ខេត្តសៀមរាប និងខេត្តព្រៃវែង ដើម្បីបង្ក្រាប និងឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ដែលពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាលើជនរងគ្រោះ (ព្រួតគ្នាប្រើដៃជើងទាត់ធាក់ និងយកដបស្រាបៀរវាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាមរងរបួសជាទម្ងន់ សន្លប់បាត់បង់ស្មារតី) នៅចំណុចខាងមុខក្លឹបកំសាន្តនឹក-EX នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការបង្រ្កាបនោះចាប់ពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងរាជធានីភ្នំពេញ ស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកជីក្រែង ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣

    September 7, 2023
  • ព័ត៌មានជាតិ

    ឥណ្ឌូនេស៊ី​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រៅពីភាពជោគជ័យខាងនយោបាយការទូតនិងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។ ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖ ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។ ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយានិងសីលធម៌លដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នាឲ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។ ទី៣៖ សមត្ថភាពនិងភាពជឿជាក់លើខ្លួនឯងគឺជាចន្ទល់ដ៏រឹងមាំដែលធ្វើឲ្យសម្តេចធិបតីអាចបំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មានសូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។ ទី៤៖

    September 7, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា សិស្សគេចវេសមិនចូលសាលារៀន ទៅប្រមូលផ្ដុំគ្នាលេងហ្គេម លេងទូរស័ព្ទ និងជួបជុំពពាក់ពពូនគ្នា ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាល និងធ្វើការអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធានាឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានការដឹងឮពីលោកគ្រូអ្នកគ្រូនាយកសាលាផងដែរ។ តាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា៖ ការអនុវត្តបែបនេះ មើលមួយភ្លេតទៅហាក់ឆ្ងាយពីតួនាទីភារកិច្ចរបស់នគរបាលបន្តិច ហើយអាចរងការរិះគន់ថា៖ ប៉ះពាល់សិទ្ធិសេរីភាពរបស់សិស្សសាលាទាំងនោះ ក៏ប៉ុន្តែលោកស្នងការ បានសង្កត់ធ្ងន់ថា៖ បើនគរបាលមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការសិក្សាចោលដោយសាររៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ។ល។ ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្នគឺតឹងតែងខ្លាំងណាស់។ លោកបន្តថា៖

    September 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    September 6, 2023