- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានទីតាំងនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ដែលបានជីកដីដាក់ប្រពន្ធ័លូបង្ហូរទឹកប៉ះចំរណ្តៅគ្រាប់មិនទាន់ផ្ទុះជាសំណល់សង្គ្រាម។ ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនេះ មានចំនួនសរុប ៤៧គ្រាប់ ហើយត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាព។ សូមទាក់ទងមកអង្គភាព CMAC ជាបន្ទាន់ប្រសិនបើលោកប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ៕ ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC
September 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយលក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្តាញសង្គម។ មួយរយៈកាលកន្លងមកនេះ មន្ត្រីជំនាញបានសង្កេតឃើញថា មានបងប្អូនអាជីវករ និង អ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាព ទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។ ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ គឺជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ មិនតែ ប៉ុណ្ណោះទង្វើនេះអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថាវត្ថុ បុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារ ដោយខ្វះការគ្រប់គ្រង ការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
September 5, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកទំនប់វារីអគ្គិសនីកំចាយ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ ដោយឡែកនៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់មានកម្ពស់ ១៤៧.៩៥ ម៉ែត្រ ហើយទឹកហូរចូលអាងទំនប់មានចំនួន ៧៥៨.៣ ម៣/វិនាទី។
September 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ហោ ណាំហុង និង ឯកឧត្តម ឌិត មន្ទី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
September 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានបានបើកការស្រាវជ្រាវ បង្ក្រាបលើបទល្មើសទទួលផលនៃបទល្មើស សរុបទឹកប្រាក់ប្រហែល ១,៣០០,០០០ដុល្លារអាមេរិក។ នៅក្នុងនោះ សមត្ថកិច្ចយើងបានសហការបង្កកទឹកប្រាក់បានមួយចំនួនផងដែរ រូបភាពនៃការប្រព្រឹត្តបទល្មើសក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួលប្រាក់ហើយធ្វើការបំលែងដោយផ្ទេរប្រាក់ចេញទៅវិញតាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិច (Cryptocurrency) ។ ករណីនេះបានប្រព្រឹត្តឡើងដោយឧក្រិដ្ឋជនមួយក្រុម មានបណ្តាញនៅក្នុង និងក្រៅប្រទេស
September 4, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការបង្ហោះពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា វត្ថុបុរាណច្រើនមុខដែលកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររកឃើញក្នុងសំពៅបុរាណលិចក្នុងបាតសមុទ្រ ម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ។ ដោយបច្ចុប្បន្ន វត្ថុបុរាណទាំងនេះ ត្រូវបានប្រគល់ជូនក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ៕ ប្រភព៖ លោក Huy Bunleng News
September 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ១៥ឆ្នាំ មានជំងឺរលាកសាច់បំពង់ក មិនអាចដកដង្ហើមបាន ដែលជាករណីដ៏កម្របំផុត ត្រូវបានក្រុមពេទ្យគន្ធបុប្ផាភ្នំពេញសង្រ្គោះបន្ទាន់ដោយជោគជ័យ។ បើតាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុករបស់ Dr. Beat Richner បានសរសេររៀបរាប់ឱ្យដឹងថា៖ «ក្មេងស្រីរូបនេះ មានជំងឺរលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួចស្រាវប្រភេទរលាកចេញភ្នាសខ្ទុះស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួតនិងខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន ជំងឺប្រភេទស្មុគ្រស្មាញបែបនេះ ជាករណីដ៏កម្របំផុត។ ដោយក្មេងស្រី ត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល២១ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ១៦ថ្ងៃ។
September 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យពិនិត្យបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ ១១៥ដុល្លារ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា យល់ឃើញថា តម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួនទៀត។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះលិខិតឆ្លងដែន ខ្ញុំគិតថា យើងគួរសិក្សាដើម្បីទម្លាក់តម្លៃជាងនេះបន្ដិច ខណៈបច្ចុប្បន្នតម្លៃជាង១០០ដុល្លារ» ៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
September 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក)។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២នឹង០០នាទី នៅចំណុចខាងកើតស្ថានីយ៍ប្រេងសាំងតូតាល់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌបានឲ្យដឹងថាជនសង្ស័យរួមមាន៖ ១-ឈ្មោះ ធីម សុខម៉ៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិព្រះធាតុ សង្កាត់រលួស
September 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ឯកឧត្តម បានថ្លែងក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍បានចូលរួមការពារនិអភិរក្សធនធានធម្មជាតិ ដោយមិនមានទៀតទេ ការកាប់រានព្រៃ ឬការដកហូតអនុផលព្រៃឈើលើសលប់ក៏មិនមានដែរ។ តំបន់នេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងការមកទស្សនាធនធានធម្មជាតិដែលមានរួមមាន ទឹកជ្រោះ
September 4, 2023









