- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអរគុណ និងកោតសរសើរដល់សិល្បករ សិល្បការិនី ដែលបានគ្រងឈុតអប្សរា រាំបង្ហាញដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand ។ ដោយភ្ជាប់ជាមួយវីដេអូឃ្លីបមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand» ។
September 2, 2023 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ ទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច) ឃាត់នៅចំណុចក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈដកហូត៖ ស្លាកលេខរថយន្តចំនួន ០៥គូ (2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227) ឆែកឃើញក្នុងផ្ទះជួលរបស់ជនសង្ស័យឈ្មោះ នាង ឡន។
September 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៦០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ មានន័យថា ចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ មានន័យថា ឡើង ៥០រៀលក្នុងមួយលីត្រ ៕
September 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងយុត្តិធម៌ បានប្រកាសលេខទូរស័ព្ទ ផ្លូវការ សម្រាប់ទំនាក់ទំនង «បញ្ជីឈ្មោះមេធាវីដែលស្ម័គ្រចិត្តផ្ដល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការតាមសាលាដំបូង និងអយ្យការអមសាលាដំបូង» ប្រចាំរាជធានី-ខេត្ត។ ខាងក្រោមនេះជា បញ្ជីឈ្មោះមេធាវីដែលស្ម័គ្រចិត្តផ្ដល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការតាមសាលាដំបូង និងអយ្យការអមសាលាដំបូង៖ ប្រភព៖ ក្រសួងព័ត៌មាន
September 1, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនានា ដែលបង្កឡើងដោយគ្រោះធម្មជាតិ។ រដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង មូលដ្ឋានខេត្តកោះកុង ឱ្យបានជ្រាបថា ដោយយោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់ជាប់មាត់សមុទ នឹងមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីកម្រិតបង្គួរ ទៅច្រើននិងលាយឡំដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រីឯនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗផងដែរ។ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ពីហានិភ័យនានា ដែលបង្កឡើងដោយគ្រោះធម្មជាតិខាងលើ
August 31, 2023 - ទេសចរណ៍
រាជធានីភ្នំពេញ៖ សម្រាប់បងប្អូនអ្នកភ្នំពេញ ដែលចង់បានបរិកាសល្អៗ សម្រាប់ថតរូប មិនបាច់ដើរទៅណាឆ្ងាយទេ ត្រឹមតែជិតៗហ្នឹងក៏អាចថតរូបផ្តិតយកទេសភាពស្អាតៗបាន ដោយគ្រាន់តែចំណាយត្រឹមតែ ២០០០រៀលប៉ុណ្ណោះ នៅចុងសប្តាហ៍សៅរ៍-អាទិត្យនេះ នឹងទទួលបានបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកំសាន្ត។ បើយោងតាមគណនីហ្វេសប៊ុករបស់ Royal Railway Cambodia នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា បងប្អូនគ្រាន់តែចំណាយ 2000រៀល ប៉ុណ្ណោះ ចុងសប្តាហ៍ មិនបាច់ទៅណាឆ្ងាយ មកទទួលយកបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកំសាន្ត ដោយការប្រូម៉ូសិននេះសម្រាប់ភ្ញៀវដែលបានជាវភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ។ សម្រាប់ភ្ញៀវធម្មតា៖ ៥ពាន់រៀល ក្នុងមនុស្សម្នាក់សម្រាប់មនុស្សធំ និង ២ពាន់រៀលក្នុងមនុស្សម្នាក់សម្រាប់កូនក្មេង។ សម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង)
August 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការវះកាត់ ជំងឺរោគស្ត្រី ដោយឥតគិតថ្លៃ ជូនស្ត្រីដែលមានវិបត្តិតាមកាលបរិច្ឆេទដូចខាងក្រោម៖ ១.ការពិគ្រោះជំងឺរោគស្ត្រី៖ ជំងឺស្រុតសរីរាង្គ ជំងឺប្រដាប់ភេទមិនប្រក្រតីពីកំណើត ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ២.ការវះកាត់រោគស្ត្រី៖ ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទ្វារមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។
August 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីប្រកាសផ្លាស់ប្តូរ និងប្រើប្រាស់លេខទូរស័ព្ទ ១២៨៩វិញ ដើម្បីឲ្យកសិករនានា ទូរស័ព្ទហៅសួរ ទៅមន្ត្រីជំនាញកសិកម្ម ជួយដោះស្រាយផ្នែកបច្ចេកទេសកសិកម្ម ការផ្តល់ប្រឹក្សារបៀបដាំដំណាំ និងការចិញ្ចឹមសត្វជាដើម។ និយ័តករទូរគមនាគមន៍កម្ពុជា តម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃ ទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយ ប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម ចាត់ចែងតាមការគួរ ៕
August 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថកំបូល បានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះ ថាមានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់ និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឲ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកសង់ស៊េរី២០២២ ស្លាកលេខ ភ្នំពេញ 1DG-1728 ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បានធ្វើការចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។ ជនទាំង០៣នាក់រួមមាន៖ ១/ ឈ្មោះ សន
August 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនព័ត៌មាន ឱ្យបានជ្រាបថា ដោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ វេលាម៉ោង១១៖០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។ លើសពីនេះ ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព
August 31, 2023












