Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២៖៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង បានចុះល្បាតតាមផ្លូវលេខ៦៣កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពគាស់យកកញ្ចក់រថយន្តដែលចតទុកចោលបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចកើតហេតុភ្លាមៗ នឹងបន្តប្រដេញឃាត់បានជនសង្ស័យ០១នាក់ទៀត នៅចំណុចផ្លូវលេខ១៩កែងផ្លូវលេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្តាលទី១

    August 29, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅវេលាម៉ោង០៩៖៣០នាទី ស្ទាវបង្ហោះម៉ូតូលើ ខ្នងភ្នំគីរីរម្យ ត្រូវបានថតរូបដោយពលរដ្ឋ បញ្ជូនឲ្យសមត្ថកិច្ចនគរបាល អំពីសកម្មភាពបង្ហោះម៉ូតូធំ ម៉ាក HO NDA CBR កំលាំង 1000CC ពណ៌ខ្មៅ គ្មានផ្លាកលេខ 97 នៅចំណុចលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិ ថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលនិងគ្រោះថ្នាក់បំផុត។ បន្ទាប់ពីបានឃើញសកម្មភាពនៅក្នុងវីដេអូ និងទទួលបានបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ សម សាមួនស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ

    August 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ១៥រូប ដោយមាន លោកទេសរដ្ឋមន្ត្រី គី តិច ជាប្រធាន។ ខាងក្រោមនេះជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖

    August 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ “សាវឡា” ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី០២ ខែកញ្ញា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១.តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C

    August 28, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ធ្វើយ៉ាងណាពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែងក្នុងស្រុកអង្គរធំ។ ឯកឧត្តម សាយ សំអាល់ បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក៏ដូចជាអាជ្ញាធរជាតិអប្សរា គប្បីត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរខេត្តសៀមរាប

    August 28, 2023
  • ព័ត៌មានជាតិ

    ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់​ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីក្រើនរំលឹកឱ្យជ្រាបថា នៅថ្ងៃស្អែក ថ្ងៃទី២៩ ខែសីហានេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង នឹងចុះធ្វើការរុះរើ និងកាត់សំយាបដែលសង់មកលើចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែត ដែលរដ្ឋបាលក្រុង និងសង្កាត់ ធ្លាប់បានចេញសេចក្តីជូនដំណឹង និងចុះបាញ់ថ្នាំរួចមកហើយ។ សូមបងប្អូនប្រជាពលរដ្ឋជ្រាបនិងចូលរួមស្វ័យរុះរើដោយស្ម័គ្រចិត្តទាំងអស់គ្នាជាមុន ដើម្បីលើកសោភ័ណភាពទីក្រុងយើង។ សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាប រុះរើការតាំងទំនិញលក់ដូរគ្រប់ប្រភេទ នៅលើចំណីផ្លូវសាធារណៈ និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការធ្វើការរុះរើ កាត់សំយាបដោយស្ម័គ្រចិត្ត។ ចំពោះការកាត់សំយាប រុះរើ ៖

    August 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ យោងតាមសេចក្ដីសម្រេចរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលត្រូវទទួលបន្ទុកអនុវត្ត តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

    August 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីបុរសម្នាក់បានប្រើប្រាស់អំពើហិង្សា និងប្រើពាក្យសម្ដីអសុរោះទៅលើនារីម្នាក់ និងបានវាយគ្នាផ្អើលពេញផ្លូវ គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់លើ តែប៉ុណ្ណោះ។ បើយោងតាមចុះផ្សាយរបស់ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មុននេះបន្តិច លោក បានបញ្ជាក់ថា ជុំវិញករណីខាងលើ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនីតិវិធី។ សូមជម្រាបជូនថា កាលល្ងាចម្សិលមិញនេះ ប្រភពវីដេអូមួយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Eli Mean បានបង្ហោះផ្ទុះការចែករំលែកយ៉ាងព្រោងព្រាត ដោយម្ចាស់គណនីនោះបានសរសេររៀបរាប់ឱ្យដឹងថា៖ «ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែរ តែពូនឹងដឹងម៉េចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនិងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់

    August 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសបដិសេធ និងច្រានចោលជាដាច់ខាតតបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» ដោយសូមបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖ ១. ករណីផ្សាយថា សម្តេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី

    August 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ នឹងស្តេចយាងធ្វើដំណើរទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ៕ ប្រភព៖ ក្រសួងព័ត៌មាន

    August 26, 2023