- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដល់ ឧត្តមសេនីយ៍ឯក. ម៉ៅ សុផាន់ អត្តលេខ ០០០៤៤៩ ជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា
August 26, 2023 - ព័ត៌មានជាតិអាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។ លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត
August 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា នឹងជំរុញប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិឱ្យកាន់តែទំនើបកម្ម ព្រោះសារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមបញ្ជូនព័ត៌មានពីអាជ្ញាធរទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីឱ្យសាធារណជនបានដឹងពីប្រព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា សារព័ត៌មានរបស់ជាតិដែលមានវិទ្យុជាតិកម្ពុជា ទូរទស្សជាតិកម្ពុជា និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវតែរួមគ្នាពង្រឹង
August 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍គុនខ្មែរដ៏ធំជាលើកដំបូងនេះ នឹងមានកីឡាករ កីឡាការិនីរាប់រយនាក់ដែលត្រូវ ប្រកួត៣ប្រភេទគុនខ្មែរគឺលក្ខណៈស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីពដែលនឹងមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជយលាភីនីមួយៗ។ នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់ តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់ តែទូលំទូលាយនៅលើឆាកអន្តរជាតិ។ បើតាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ទៅកាន់បណ្តាសមាជិកទាំងអស់ គឺមានន័យថា នឹងមានបណ្តាប្រទេសនឹងចូលរួម ពីព្រោះរហូតដល់ពេលនេះមានសមាជិកច្រើនជិត ១០០ប្រទេសទៅហើយ។ ខណៈដែលការប្រកួតគុនខ្មែរ ពិភពលោករយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រភព៖ ក្រសួងព័ត៌មាន
August 25, 2023 - ព័ត៌មានជាតិសិស្សដែលបាត់បង់ឱកាសសិក្សាជាង ៥ពាន់នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល
ខេត្តរតនគិរី៖ យោងតាមការចុះផ្សយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី នៃក្រសួងអប់រំ យុវជន និង កីឡា គម្រោង «ការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគ ឦសាននៃប្រទេសកម្ពុជា ហៅកាត់ថា (EQUAL)» នឹងគាំទ្រដល់សិស្សដែលបាត់បង់ឱកាសសិក្សាចំនួន 5,400 នាក់ ឱ្យចូលរៀនឡើងវិញ។ គម្រោងនេះមានគោលបំណងជួយដល់កុមារដែលបាត់បង់ឱកាសសិក្សា និងកុមារប្រឈមនឹងការបោះបង់ ការសិក្សានៅខេត្តរតនគិរី ឱ្យមានឱកាសបំពេញសិទ្ធិក្នុងការអប់រំរបស់ពួកគេ តាមរយៈកម្មវិធីសិក្សាពី ចម្ងាយតាមប្រព័ន្ធឌីជីថល។ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីបានពន្យល់ ថា៖ «ផ្អែកលើទិន្នន័យប្រព័ន្ធតាមដានការអប់រំ និងព័ត៌មាន (EMIS)
August 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ណារិនដ្រា ម៉ូដី (Narendra Modi) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា បានបញ្ជាក់ពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ដូច្នេះនៅក្នុងបណ្តាញសង្គមអ៊ិច (X) កាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ។ បន្ថែមពីលើនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានសម្តែងការអបអរសាទរសម្រាប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការផងដែរ។ ចំណែក ឯកឧត្តម José
August 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ យោងតាមសេចក្ដីសម្រេចរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចាត់តាំងលោកជំទាវ កុយ សុដានី ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
August 25, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ កំលោះតូច លីម តិចម៉េង ម្ចាស់ពានក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលមហាជនសរសើរមិនដាច់ពីមាត់ ទាំងរូបសម្រស់ស្រស់ស្អាត អត្តរិកល្អ ចេះគោរព និងមានសមត្ថភាព បានប្រកាស គោលជំហរថា មិនរួមការងារលើប្រភេទល្បែងស៊ីសង Online នោះទេ ព្រោះមិនចង់ឱ្យមនុស្សជំនាន់ក្រោយមើលជាគំរូ។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង បានប្រកាសកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ។ តាមរយៈខ្លឹមសារសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កំលោះតូច លីម តិចម៉េង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងស៊ីសង Online ព្រោះខ្ញុំមិនចង់អោយមនុស្សជំនាន់ក្រោយមើលគំរូ
August 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា នាយក និងនាយករង ខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា ចំនួន៧រូប មានឋានៈស្មើរទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ឆ្លៀតពេលចុងសប្តាហ៍ ឯកឧត្តម នឹងចំណាយពេលវេលា ដើម្បីធ្វើការបង្រៀនប្អូនៗ មន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។ ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕ ប្រភព៖
August 24, 2023












