Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ១៣៦នាក់ នឹងចេញទៅបោះជំរំហ្វឹកហាត់នៅ​ប្រទេសចិន រយៈពេល៩០ថ្ងៃ ដើម្បីបន្ដកម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាង​រាជ​រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសចិន ដែលជាជំនួយឥតសំណង​របស់មិត្ត​ចិន សម្រាប់គម្រោងហ្វឹកហាត់បន្ត ក្រោយត្រៀមស៊ីហ្គេមដែលបានបញ្ចប់កាល​ពី ខែ​ឧសភា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាស​អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការ​ជាតិ​​​អូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសំណេះ​សំណាល

    August 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ​នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការទៅលើបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា។ ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ”ក.ប.ប.” បានចុះត្រួតពិនិត្យនិងបង្រ្កាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ ដោយបានដកហូតនូវផលិតផលចំនួន ២៦មុខ ស្មើនឹង ២,៤៤០គីឡូក្រាម។

    August 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង លោក ឃឹម ហ្វីណង់ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ សូមជម្រាបជូនថា លោក ឃឹម ហ្វីណង់ អតីតអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលល្បីលើការរៀបចំ និងអភិវឌ្ឍន៍មូលដ្ឋាន និងជាកូនប្រុស នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម

    August 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណខេត្ត គឺអាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបាន។ ក្រសួងសាធារណការ បានឱ្យដឹងថា ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបានទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។​ (យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩) បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានដែរ!!! ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public

    August 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ (កម្ពុជា និងថៃ) នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត។ នៅលើបណ្ដាញតេឡេក្រាមនាល្ងាចថ្ងៃទី២២ ខែសីហាម្សិលមិញនេះ សម្ដេចតេជោបានសរសេរថា៖ « ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។» សម្តេចតេជោគូសបញ្ជាក់ថា៖ «បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី

    August 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្ដម ហេង សួរ ត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈដែលជាអាណាព្យាបាលលើភាគីកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិ​យោគ ដែលជាទូទៅ ភាគីទាំងពីរ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយ​ងាយ​នឹង​មើលមុខគ្នាមិនចំប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាល។ តំណែងរដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺជាកៅអីក្តៅមួយនៅបណ្តាប្រទេសនានា ហើយ​​នៅ​កម្ពុជាក៏ដូចគ្នាដែរ។ ដូច្នេះ តើឯកឧត្ដម ហេង សួរ ជាអ្នកណាដែលអង្គុយ​នៅលើ​កៅ​អីក្តៅមួយនេះ? មុននឹងឈានចូលមកដឹងអំពីប្រវត្ដិលម្អិតរបស់ឯកឧត្ដមរដ្ឋ​មន្រ្ដី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ សូមអាននូវប្រវត្តិគ្រួសាររបស់ឯកឧត្ដមជា​មុន​សិន។ ឯកឧត្ដម ហេង សួរ

    August 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ក្នុងព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ឯកឧត្តម នេត្រ ភក្ត្រា ក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ដែលមកជំនួសតួនាទីរបស់ឯកឧត្តម ខៀវ កាញារីទ្ធ។ សូមជម្រាបជូនថា ឯកឧត្តម នេត្រ ភក្ត្រា ជាកូនកសិករ មានស្រុកកំណើតនៅភូមិទោង

    August 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ នៅក្នុងព្រះរាជក្រឹត្យនោះផងដែរ ក៏បានតែងតាំង ឯកឧត្តម ស សុខា ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជំនួស សម្ដេចក្រឡាហោម ស ខេង ដែលត្រូវជាឪពុករបស់ខ្លួន ៕

    August 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ត្រូវបានបោះឆ្នោតផ្តល់សេចក្ដីទុកចិត្ត និងត្រាស់បង្គាប់ជា «ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាដែល ឯកឧត្ដមបណ្ឌិតសភាចារ្យ ត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះប្រទានត្រាស់បង្គាប់តែងតាំងជា “ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា” ៕

    August 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៕

    August 22, 2023