Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេច ស្តីពីការបិទ និងដកហូតសេក្តីសម្រេចឱ្យបើកមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថា មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌ បច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកប វិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០០/១០ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០០

    August 21, 2023
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ អធិការនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ក្រុមអ្នកបើកបរម៉ូតូកង់បី(ឥណ្ឌា)ចំនួន ៤នាក់ ដែលបើកបង្ហោះកង់បីនៅតាមទីសាធារណៈ យ៉ាងអនាធិបតេយ្យ ក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបានហើយ។ បើតាមលោកអធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា នគរបាលនឹងឃាត់ខ្លួន ៤៨ម៉ោង ដើម្បីធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងមានអ្នកធានា មុននឹងអនុញ្ញាតឲ្យអ្នកទាំង៤ ត្រឡប់ទៅប្រកបអាជីកម្មវិញ៕ ប្រភព៖ លោក Huy Bunleng News

    August 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ បានចេញដីកាបបង្គាប់ឱ្យខ្លួនអ្នកបើកកង់បីដែលជិះបញ្ច្រាស ហើយមានបំណងបង្កហិង្សាប្រើដែកទីប ចង់វាយទៅលើពលរដ្ឋតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន។ នេះបើយោងតាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ កែ ឃីម ហៅ វ័នឌី អាយុ៤៧ឆ្នាំ ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» តាមបញ្ញាត្តិមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចមុខស្ថានទូតជប៉ុន មហាវិថីព្រះនរោត្តម ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ សូមជម្រាបជូនថា

    August 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីប្រតិបត្តិការលម្អិតបន្ថែម ក្នុងការតាមបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេក្លោងគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប ដែលត្រូវអនុវត្តទោស៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយបញ្ជាឲ្យជួញដូរចេញពីពន្ធនាគារថែមទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តាមរយៈសន្និសីទសារព័ត៌មាន បានអះអាងថា រហូតមកដល់ពេលនេះ ឧក្រិដ្ឋជនចំនួន៧នាក់ហើយ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្នុងនោះ មានខ្មែរសញ្ជាតិអាមេរិក ចំនួន៦នាក់ (កាន់លិខិតឆ្លងដែនអាមេរិក) និងជនជាតិចិន សញ្ជាតិអាមេរិកម្នាក់ (កាន់លិខិតឆ្លងដែនអាមេរិក)។ ពួកគេជាឧក្រិដ្ឋជនស៊ីឈ្នួលដើម្បីធ្វើសកម្មភាព។ ឯកឧត្តម

    August 19, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរអាណាធិបតេយ្យនៅបរិវេណសួនដើមលាភ ផ្សារកំពង់ស្ពឺ។ រដ្ឋបាលក្រុងច្បារមន សូមជម្រាបជូនដំណឹងដល់ ម្ចាស់អាជីវកម្ម លក់បន្លែ ត្រីសាច់ និងគ្រឿងឧបភោគ បរិភោគ ទាំងអស់ដែលបានយកទីតាំងសួនដើមលៀប ដើម្បីដាក់លក់ទំនិញផ្សេងៗ យ៉ាងអាណាធិបតេយ្យ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បាត់បង់សោភណ្ឌភាពក្រុង បើទោះបីជាមានការ ជូនដំណឹង និងចុះរៀបសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ក៏បងប្អូនអាជីវករមិនព្រមចូលរួមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរឡើយ។ ក្នុងន័យនេះ រដ្ឋបាលក្រុងច្បារមន សូមជូនដំណឹងជាថ្មីម្ដងទៀតដល់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម លក់បន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគ នៅបរិវេណសួនដើមលៀបទាំងអស់ជ្រាបថា ដើម្បីចូលរួម

    August 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នដចម្លង អរិយក្សត្រ-កាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធ ពិធីបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

    August 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង បានបើកការប្រឡងជ្រើសរើសក្របខណ្ឌ “ក” មន្រ្តីរាជការថ្មីសម្រាប់ឆ្នាំ២០២៣ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៨៩១នាក់ ដោយក្រសួងជ្រើសរើសមន្រ្តីថ្មីតែចំនួន ២០នាក់ប៉ុណ្ណោះ។ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើជំនាញសំខាន់ៗចំនួន ៩ផ្សេងគ្នា មានដូចជា រដ្ឋបាល, នីតិសាស្រ្ត, គ្រប់គ្រង, ព័ត៌មានវិទ្យា, សេដ្ឋកិច្ច, អក្សរសាស្រ្តភាសាបរទេស, ធនាគារនិងហិរញ្ញវត្ថុ, ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។ ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២៣នេះ ត្រូវបានចែកចេញជា២វិញ្ញាសា គឺចំណេះដឹងទូទៅ

    August 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមឆានែលតេឡេក្រាមផ្លូវការរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាលគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឱ្យម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់អនុវត្តលើតម្លៃបន្ថែម និងស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ ដើម្បីកាត់បន្ថយចំនួនអ្នកបាត់បង់ជីវិតដោយសារការជក់បារីនៅកម្ពុជា។ យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ នោះនឹងនាំឱ្យ៖ តម្លៃបារីកើនឡើង១៥% កាត់បន្ថយអ្នកជក់បារី ៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ បង្ការអ្នកបាត់បង់ជីវិត ១០ ០០០នាក់ ក្នុងរយៈពេល១០ទៅ ១៥ឆ្នាំបន្ទាប់ កើនប្រាក់ចំណូលពន្ធរដ្ឋជាង ៥៣លានដុល្លារសហរដ្ឋក្នុង១ឆ្នាំ។ តាមរបាយការណ៍ស្រាវជ្រាវ Seatca

    August 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងមហាផ្ទៃគឺជាស្ថាប័នដ៏សំខាន់មួយដែលត្រូវរ៉ាប់រងការងារនានាជាច្រើន ទាំងការ​ងារ​សន្ដិសុខ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងអត្ដសញ្ញាណ​កម្ម។ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេច​​ក្រឡាហោម ស ខេង បានប្រកាសសូមការយោគយល់អធ្យាស្រ័យ ប្រសិនបើ​សម្ដេច មានការឆ្គាំឆ្គង លើសលួស ខ្វះខាតកន្លែងណាមួយ ដោយអចេតនា ក្នុងការដឹក​នាំក្រសួងមហាផ្ទៃ

    August 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភា នីតិកាលទី៧។ នៅក្នុងសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើក សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧

    August 18, 2023