- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អង្គការមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា បានឱ្យដឹងថា ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការមួយដោយបានបដិសេធ ចំពោះការប្រមាថមើលងាយលើម្ហូបអាហារខ្មែរ ដែលធ្វើឡើងដោយYouTuber ម្នាក់ឈ្មោះ NIGEL NG ឬគេស្គាល់ថា ជា Uncle Roger ជនជាតិម៉ាឡេស៊ី។ តាមរយៈខ្លឹមសាររបស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពណាដែលបង្កគ្រោះថ្នាក់ និងក្ដៅក្រហាយដល់អ្នកដទៃឡើយ ដោយអះអាងថា នោះមិនមែនជាទស្សនៈរបស់ខ្លួន។ ស្ថានទូតម៉ាឡេ សង្កត់ធ្ងន់ថា ការលើកឡើងរបស់លោក Nigel Ng គឺជាការរារាំង និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពរបស់ប្រទេសកម្ពុជា
August 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក KIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខភ្នំពេញ ២BO-០០៤៨ ដឹកស៊ុតសត្វមាន់ចំនួន ៥២ ០០០គ្រាប់។ ដោយស៊ុតខាងលើនោះនាំចូលមកពីប្រទេសវៀតណាម តាមច្រកម៉ឺនជ័យ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់ចែកចាយបន្តក្នុងរាជធានីភ្នំពេញ ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដូចនេះក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ
August 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសជនជាតិចិន នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបន្ថែមថា មេក្លោងដែលជាអ្នកទោសនោះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។ នេះបើយោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ឧក្រិដ្ឋជនទាំង ៦នាក់ ដែលបង្ក្រាបបាននេះ គឺធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ពោលបង្ក្រាបបាននៅយប់ថ្ងៃទី១៧ ខែសីហា បានចំនួន៤នាក់ នៅខណ្ឌបឹងកេងកង និងចំនួន២នាក់ បង្ក្រាបបាននៅព្រឹកថ្ងៃទី១៨ ខែសីហា
August 18, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃពុធ ១៥រោច ខែទុតិយាសាឃ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១២និង ៣០នាទី នៅចំណុច ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច(កាច់ពោត) កើតឡើង០១លើក បង្កឡើងដោយជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួចកាច់ពោត របស់ជនរងគ្រោះឈ្មោះ ម៉ូវ សុផាត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
August 18, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា បុរសដែលផ្ដើមបង្ហោះរូបភាពវីដេអូ ផ្អើលរឿងត្រីស៊ីសាច់មនុស្សនៅស្រុកសំឡូត បានចេញមកសុំទោសជាសាធារណៈគ្រប់យ៉ាង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតហើយ។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ចំពោះអ្នកកំពុងបន្តចែកចាយព័ត៌មានមិនពិតផ្សេងទៀត ត្រូវបានសមត្ថកិច្ចបន្តស្វែងរកផងដែរ ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។ សូមជម្រាបជូនថា កាលពីម្សិលមិញនេះ លោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថា នៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ ៦៣ឆ្នាំ ទីលំនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត
August 18, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ និងចែកផ្សាយបន្តដោយក្នុងរូបភាពនិងសម្លេងនិយាយ ថាមានសត្វត្រីស៊ីសាច់មនុស្សចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូត។ ឃើញរូបភាព និងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានធ្វើការទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកសំឡូត គឺលោកវរសេនីយ៍ទោ ម៉ែន រីម ដើម្បីបញ្ជាក់ពីបញ្ហានេះ។ នៅពេលនេះលោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីនៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះសួន
August 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជួន ជីវិន ជារដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា។ ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងតាមព្រះរាជក្រឹត្យនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន ឯកឧត្តម ជួន ជីវិន មានតួនាទីជាជំនួយការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តមទទួលបន្ទុកជួយការងារខុទ្ទកាល័យសម្តេចតេជោ លើផ្នែកអប់រំ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
August 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមចោរឆក់វ័យក្មេង ០៣នាក់ ក្នុងចំណោមបក្ខពួក០៧នាក់ តែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខណៈពួកគេរៀបគម្រោងចេញឆក់ទូរស័ព្ទ និងកាបូប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ ក្រុមចោរឆក់ ដែលទើបតែពេញវ័យ ០៣នាក់ រួមមាន៖ ១.ឈ្មោះ ផាត មករា (ហៅអាពេជ្រ) អាយុ១៨ឆ្នាំ, ២.ឈ្មោះ ពេជ្រ
August 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកបរល្មើសច្បាប់ចរាចរណ៍។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គម ករណីអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើអ្នកបើកបររថយន្ត ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ច រកអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិសនោះឱ្យឃើញ។ ដោយកម្លាំងសមត្ថកិច្ច បានធ្វើការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា
August 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ មានខ្មាន់កាំភ្លើងមួយក្រុមគ្នា ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើយោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន ៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ
August 17, 2023












