- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មគ្គុទេសក៍ទេសចរណ៍មួយរូប នៅខេត្ដសៀមរាប បានប្រមូលរ៉ឺម៉កជើង ឬខ្លះហៅថា រ៉ឺម៉កកង់ យកទៅអភិរក្សឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បំរើភ្ញៀវទេសចរ ទៅទស្សនាអង្គរ បន្ទាប់ពីរ៉ឺម៉កជើងនេះ បានបាត់បង់អស់រយៈពេលច្រើនឆ្នាំ ខណៈដែលមធ្យោបាយដឹកជញ្ជូនបានរីកចំរើនខ្លាំងនៅក្នុងយុគ្គសម័យសន្ដិភាព។ លោក បូរ សុភា មគ្គុទេសក៍ភាសាបារាំង រស់នៅក្រុងសៀមរាប បានឱ្យដឹងថា រយ:ពេល ៥ឆ្នាំមកហើយ លោកបានដើររកទិញរ៉ឺម៉កជើងទៅរក្សាទុក្ខជិះកំសាន្ដជាលក្ខណ:គ្រួសារ ប៉ុន្ដែដោយសារមើលឃើញពីតម្រូវការវិស័យទេសចរច្រើន លោកបានរៀបចំថែរក្សាទុកសម្រាប់បំរើឱ្យវិស័យទេសចរណ៍វិញ ខណ:ដែលលោកជាមគ្គុទេសក៍នាំភ្ញៀវជិះកង់ ទៅទស្សនារមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗទៀត។ លោក បានបន្ដថា រ៉ឺម៉កជើងនេះ ជាមធ្យោបាយដឹកជញ្ជូននាសម័យកាលមុន ហើយបានបាត់បង់ជាច្រើនឆ្នាំមកហើយ
August 15, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងជំនាញស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានធ្វើការស្រាវជ្រាវបកស្រាយបំភ្លឺករណី «អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៣៖៣០នាទីទៀបភ្លឺ នៅត្រង់ចំណុចតាមបណ្តាយផ្លូវកៅស៊ូ ៧០B ស្ថិតនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ជនរងគ្រោះ ៖ គ្មាន ជនសង្ស័យ ៖ ០១នាក់ ឈ្មោះ រស់ វឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ
August 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការអរគុណ ចំពោះអ្នកប្រដាល់ល្បីល្បាញប្រចាំប្រទេសមីយ៉ាន់ម៉ា ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា «សួស្ដីលោក Dave Leduc ! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។ ការបញ្ចេញសារថ្លែងនូវការអរគុណរបស់ ឯកឧត្តម
August 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ចេញផែនការណែនាំស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានឱ្យដឹងថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ៖ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូន ជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់ លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។
August 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគ ខាងជើងប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១. តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
August 15, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែង ប្រាប់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ នៅតែបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ដើម្បីរួបរួមគ្នាបម្រើដល់ប្រទេសជាតិ ឱ្យមានការចម្រើនបន្ថែមទៀតនៅពេលសម្ដេច លាចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មន្ដ្រីមានឋានៈជាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ គឺបន្ដការងារជាធម្មតា ហើយរឹតតែខិតខំបំពេញការងារបន្ថែមទៀត។ សម្ដេចក្រឡហោមបានថ្លែងថា ក្រៅពីនោះ មន្ដ្រីនយោបាយ មានឋានៈរដ្ឋលេខាធិការ
August 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីប្រព័ន្ធទំនាក់ទំនង Hot-Line ថ្មីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជណាចក្រកម្ពុជា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនដំណឹងដល់ស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ជនបរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីជួយសម្រួល ដល់ការផ្ដល់-ទទួលព័ត៌មាន និងសំណូមពរផ្សេងៗពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានរៀបចំប្រព័ន្ធHot-Lineថ្មី ដែលមានមធ្យោបាយទំនាក់ទំនងដូចខាងក្រោម៖ ទី១៖ លេខទូរស័ព្ទ HotLine៖ 068 38 66 99 (ប្រព័ន្ធ Metfone),
August 14, 2023 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានចេញមកបកស្រាយ និងបំភ្លឺជូនសាធារណៈជន និងម្ចាស់ផេក FBR Hot news បានបង្ហោះវីដេអូ និងខ្លឹមសារថា «តើពិតដែរឬទេ មន្រ្តីសមត្ថកិច្ចក្រុងតាខ្មៅ ចាប់ម៉ូតូប្រជាពលរដ្ឋទៅស៊ីគ្រឿងអស់រលីងចឹង សុំតាមដានទស្សនាវិដេអូទាំងស្រុង»។ ទាំងនេះជាសំណេរដើមរបស់ម្ចាស់ម៉ូតូដែលផ្ញើមកអង្គភាពយើង ម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះ គន្ធា បញ្ញា បានផ្ញើវីដេអូ និងអត្ថបទឱ្យអង្គភាពយើងជួយផ្សាយ «បងប្រុសខ្ញុំមានរឿងមួយឱ្យបងជួយប្រាប់បងប្អូនថា ម៉ូតូប៉ូលិសចាប់ទៅនៅប៉ុស្តិ៍នគរបាលក្រុងតាខ្មៅមួយយប់ប៉ូលិសស៊ីគ្រឿងសឹងអស់បាត់ហើយបង ទីមួយបំពង់ស៊ីម៉ាំង បូមក្រោយ ម៉ារ៉ាវ៉េន កាង និងបេន តើពិតមែនដែរឬទេ បើសិនជាអញ្ជឹងមែននោះ ប្រជាពលរដ្ឋអស់ទំនុកចិត្តលើសមត្ថកិច្ចហើយ
August 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីជំនាញក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នពីបញ្ហាសុខភាព ខណៈជំងឺ៧ប្រភេទ អាចនឹងកើតមាននៅរដូវទឹកឡើងនិងពេលទឹកស្រក។ លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឱ្យ ដឹងថា ជំងឺ៧ប្រភេទដែលតែងតែកើតឡើងអំឡុងពេលរដូវទឹកឡើងនិងទឹកស្រកនោះ រួមមានជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនផ្តាសាយ គ្រុនក្តៅ ជំងឺឆ្លងពីចំណីអាហារ ជំងឺអាសន្នរោគ និងជំងឺលិបតូ ដែលឆ្លងពីទឹកនោមកណ្តុរ នឹងធ្វើឱ្យខូច តម្រងនោម ថ្លើម រលាកស្រោមខួរ និងវិបត្តិផ្លូវដង្ហើមជាដើម។ ដើម្បីការពារកុំឱ្យកើតមានជំងឺទាំងអស់នេះ ប្រជាពលរដ្ឋ
August 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ ឯកឧត្តម ជីវ កេង ធ្វើជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។ យោងតាមលិខិតបង្គាប់ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា៖ «ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ឱ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។ សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឱ្យមានប្រសិទ្ធភាព។ » សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី
August 14, 2023












