- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្ដេច
August 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី ស្ដីពីការផ្លាស់ប្ដូរពេល នៃការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា សម្រាប់ឆ្នាំសិក្សា២០២៣។ ក្រសួងអប់រំ សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យ និងមានបំណងដាក់ពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សម្រាប់ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖ កាលបរិច្ឆេទប្រឡង៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រូវបានផ្លាស់ប្ដូរមក ថ្ងៃទី០១
August 10, 2023 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ក្នុង ខេត្តព្រះវិហារមេត្តាជ្រាបថា មានរុក្ខជាតិ និង សត្វល្អិតមួយចំនួនពេលយកមកបរិភោគអាចបណ្តាលអោយប៉ះពាល់ដល់សុខភាព ឬបណ្តាលអោយបាត់បង់អាយុជីវិត។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់សូមកុំពិសារឬបរិភោគ រុក្ខជាតិ ឬ សត្វ ល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមកព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់ សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និង អាចបណ្ដាលអោយបាត់បង់អាយុជីវិត។ ជាក់ស្ដែងកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ០២ នាក់ ប្តីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគាត់ទាំងពីរនាក់
August 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលមួយរូបពាក់ព័ន្ធនឹងការគំរាមនារីដែលជាអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។ ប្រតិបត្តការណ៍នេះប្រព្រឹត្តទៅក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះបានគំរាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាព វីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ តាំងនាមឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើរនេះជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យនៃការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លូរធ្ងន់ធ្ងរប្រសិនបើរូបភាពទាំងនោះបានបែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ងអាក្រក់ពីភាគីណាមួយ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
August 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីព្យុះត្រូពិចខាន់ណុន (Khanun) និងសូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ។ ទីភ្នាក់ងារជាតិ ឧតុនិយមជប៉ុនបានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិសខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku ។ ឥទ្ធិពលព្យុះនេះបានធ្វើអោយមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។
August 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុករបស់ អាហារូបករណ៍កម្ពុជា បានឱ្យដឹងថា គម្រោងអាហារូបករណ៍ថ្នាក់បណ្ឌិតរបស់ហុងកុង (HKPFS) មានគោលបំណងទាក់ទាញសិស្សនិស្សិត ដែលចង់បន្តការសិក្សានៅហុងកុង។ ពេលនេះបានមកដល់ហើយ អាហារូបករណ៍ ៣០០កន្លែង ថ្នាក់ក្រោយបរិញ្ញាបត្រ សិក្សានៅហុងកុង មានគ្រប់ជំនាញ + ប្រាក់ឧបត្ថម្ភ ៣៥៣៨ដុល្លារក្នុងមួយខែ + ថ្លៃធ្វើដំណើរ ១៧៦០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អត្ថប្រយោជន៍អាហារូបករណ៍៖ ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំចំនួន 42,460ដុល្លារអាមេរិក និងប្រាក់ឧបត្ថម្ភធ្វើដំណើរចំនួន 1,760 ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ផុតកំណត់នៃការដាក់ពាក្យនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ៕ ព័ត៌មានបន្ថែម សូមចុច Link៖
August 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ យោងតាមលិខិតរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារនគរបាលចរាចរណ៍ចំនួន ៣នាក់ ក្រោយរងការចោទថា ជំរិតទារប្រាក់ពីជនជាតិចិន នៅគោលដៅស្តុបវត្តស្លែង។ ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ០៣នាក់ ចំណុះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន មានឈ្មោះ ដូចខាងក្រោម៖ ១-លោកអនុសេនីយ៍ឯក សុខ គឹម លី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។ ២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។ ៣-លោកអនុសេនីយ៍ឯក
August 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យម្នាក់ ប៉ុនប៉ងយកសាំងមកចាក់ពីលើអតីតប្រពន្ធ ម្តាយក្មេក និងកូនស្រី២នាក់ បម្រុងដុតសម្លាប់ចោលទាំងអស់គ្នា ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌឬស្សីកែវ ចុះអន្តរាគមន៍ទាន់ពេលវេលា និងឃាត់ខ្លួនបានសម្រេច។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ ដែលជាជនសង្ស័យខាងលើមានឈ្មោះ នី ផល្លី អាយុ៤០ឆ្នាំ មុខរបររត់ PassApp ធ្លាប់បានរៀបការជាមួយនារីម្នាក់ ឈ្មោះ យ.អ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាបាន កូនស្រីចំនួន០៥នាក់។ ដោយការរស់នៅមិនសូវចុះសម្រុងគ្នា ព្រោះតែបុរសជាប្តី ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែបង្កអំពើហិង្សាក្នុងគ្រួសារ
August 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្រ្តីផ្នែកច្បាប់ដែលជាមន្រ្តីជាប់កិច្ចសន្យាដើម្បីចូលបម្រើការងារនៅទីស្តីការក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣។ ក្រសួងយុត្តិធម៌ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រសួងយុត្តិធម៌ត្រូវការ ជ្រើសរើសមន្ត្រីផ្នែកច្បាប់ដែលជាមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០នាក់ មកប្រើការងារនៅទីស្តីការក្រសួង យុត្តិធម៌ តាមលក្ខខណ្ឌដូចខាងក្រោម៖ ក.លក្ខខណ្ឌនៃការជ្រើសរើស -បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ និងមានសុខភាពល្អ -បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង និងមានជំនាញលើផ្នែករដ្ឋប្បវេណី ឬ ផ្នែកព្រហ្មទណ្ឌ ឬផ្នែកទំនាក់ទំនងអន្តរជាតិ -ការជ្រើសរើសត្រូវធ្វើតាមការប្រឡងដែលកំណត់ដោយក្រសួងយុត្តិធម៌។ កាលបរិច្ឆេទនៃការ ប្រឡងនឹងត្រូវជូនដំណឹងនៅពេលក្រោយ។ ខ.ការទទួលពាក្យ និងទីកន្លែងដាក់ពាក្យសុំចូលបម្រើការងារ -បេក្ខជនអាចទាញយកគំរូពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code នៅផ្នែកខាង
August 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងសារតាមប្រព័ន្ធតេឡេក្រាមឱ្យដឹងថា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភា នីតិកាលទី៧ នាពេលខាងមុខ។ ការបញ្ជាក់ឱ្យដឹងបែបនេះធ្វើឡើងបន្ទាប់វិទ្យុអាស៊ីសេរី បានផ្សាយថាគណបក្សប្រជាជនកម្ពុជាពិតជាមានរឿងដ៏ធ្ងន់ធ្ងរដោយកំពុងឈ្លោះគ្នាដណ្តើមអំណាច។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គេគិតថាគណបក្សប្រជាជនកម្ពុជាកំពុងតែដណ្ដើមអំណាចទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា ដោយសម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមជម្រាបទៅអស់លោកឱ្យបានជ្រាប បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ។ លោកជំទាវ ឃួន
August 10, 2023












