- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងាកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
August 8, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថាជាកម្អួតត្រីបាឡែន ស្ថិតនៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យធ្វើការទំនាក់ទំនង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាងលើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផលដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថាជាកម្អួតត្រីបាឡែននោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត
August 8, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា សមត្ថកិច្ចនគរបាល បានស្វែងរកបុរសដែលបើកម៉ូតូកង់បីនាំបង្កហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលាទៀបភ្លឺថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្តសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបងឃើញហើយ។ កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈពេល០២ថ្ងៃនេះសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវយ៉ាងសកម្មបំផុត ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ ពាក់ព័ន្ធនិងជាពិសេសគឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម ក៏ដូចសាក្សីនានាទើបនគរបាល ទទួលបាននូវលទ្ធផលបែបនេះ។ បុរសអ្នកបើកម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរំលឹករឿងចាស់អំពីបុរសឈ្មោះ ទេព ភាឡី ហៅ លីញ កាលពី៦ឆ្នាំមុនប្រព្រឹត្តប៉ះចំលើស្រី្តជាជនជាតិបារាំងហើយ ពេលនេះក៏ប្រព្រឹត្តិប៉ះចំលើស្រ្តីជាជនជាតិបារំាងដូចគ្នាម្តងទៀត។ ដោយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបារាំងឈ្មោះ COLINE
August 8, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលមានទីលំនៅតាមសណ្តរស្ទឹងព្រែកត្នោត និងព្រែកនានាក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល សូមមេត្តាយកចិត្តទុកដាក់ពីទឹកការហក់ឡើងនៃកម្ពស់ទឹកជំនន់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ដោយមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់នៅតំបន់ខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងកម្រិតខ្ពស់ ៣៦៨ ម.ម(តម្រងទឹកភ្លៀងអូរកូនត្រុំ) បានបណ្តាលឲ្យស្ថានភាពទឹក ក្នុងស្ទឹងព្រែកត្នោតហក់ឡើងដល់កម្រិតគួរឲ្យប្រុងប្រយ័ត្នដែលនៅស្ថានីយ៍៧មករា ទឹកខាងមុខទ្វារមានកម្ពស់ ៤.៨៩ម ខ្ពស់ជាងទំនប់បង្ហៀរ (+០.០៩ម) ខាងក្រោយទ្វារទឹកមានកម្ពស់៦.៨០មកើនឡើង (+០.៥០ម) បើប្រៀបធៀបថ្ងៃម្សិលមិញ ដែលកម្ពស់ប្រុងប្រយ័ត្នគឺ៧.០០ ម ។ ក្រុមការងារនៃក្រសួងធនធានទឹក និង ឧតុនិយម បានបើកទ្វារធំរំដោះទឹកកម្ពស់ ២.៥០ម ចំនួន០២ទ្វារ និងកម្ពស់២.០០ម ចំនួន
August 8, 2023 - ព័ត៌មានជាតិចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៥ ខែសីហា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C –
August 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អត្តពលិកនគរបាលក្រសួងមហាផ្ទៃកម្ពុជា ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុបចំនួន ៧១ គ្រឿង នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា ខណៈព្រឹត្តិការណ៍ពិភពលោកមួយនេះបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងចំណោម១៣ប្រភេទកីឡានៃក្រុមអត្តពលិកនគរបាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ
August 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមរួចជាស្រេចនូវវិធានការដោះស្រាយសម្រាប់សាលារៀនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមលក្ខណៈ អន្តរាគមន៍ទៅលើកត្តាចាំបាច់ដែលធានាបានសុវត្ថិភាព និងការអប់រំរបស់សិស្សានុសិស្ស។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងអប់រំ នៅតែបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ក្រសួងអប់រំ មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។ ឯកឧត្តមបន្ដថា ក្រសួងអប់រំ នៅតែបន្តស្វាគមន៍កិច្ចសហការវិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា។
August 7, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចោរប្លន់មួយសំបុកធំមេចោរ-កូនចោរ ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបាន១៦នាក់(ស្រី២នាក់) ម៉ូតូ០៥គ្រឿង (ជនរងគ្រោះ០២គ្រឿង)។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៤៥នាទី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីប្លន់ម៉ូតូ ប្រើអាវុធ (វែកឆាដែក)។ ជនរងគ្រោះឈ្មោះ ម៉ុក សុរិន នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង បានជិះម៉ូតូចេញពីខួបកំណើតមិត្តភក្តិ នៅម្តុំវត្តស្រះឃ្លាំងឆ្ពោះមកផ្ទះ លុះមកដល់ផ្លូវជាតិលេខ៤ មានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកគៀរហើយធាក់ឲ្យដួលរងរបួសដៃស្តាំ-ជង្គង់រួចយកម៉ូតូជិះគេចខ្លួនបាត់ (ម៉ូតូHONDA C125
August 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីថេរៈវេលានៃកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលយូរជាងគេក្នុងពិភពលោក។ យោងតាមខ្លឹមសារក្នុងឆែនែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា៖ «ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥
August 7, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសនៃធនាគារជាតិនៃកម្ពុជានិងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមការងារ ដែលបានដឹកនាំប្រតិបត្តិការដោយលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងយុវជនស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមូលនិធិចក្ខុខ្មែរ បានព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ នៅក្នុងស្រុកស្ទោង ដែលបានអញ្ជើញមកពីឃុំចំនួន១២ឃុំនៅក្នុងស្រុកស្ទោង ហើយបានអញ្ជើញប្រតិបត្តិការព្យាបាលជំងឺភ្នែកនេះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ ក្រោមចំណាយនិងសហការទាំងស្រុងរបស់ឯកឧត្តមបណ្ឌិតជា ចាន់តូនិងលោកជំទាវខៀវ ស៊ីណា។ ទាំងនេះសបញ្ជាក់ ឱ្យឃើញពីការយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ជាមួយនឹងសុខុមាលភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង ជាពិសេសលោកតា លោកយាយ
August 7, 2023









