- Khmernote Media
- សិល្បៈ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ហៅនាយ ពាក់មី បានបង្ហោះសារខ្លីមួយ បញ្ជាក់ពីស្ថានភាពជំងឺរបស់លោកស្រី ច្រិប ឱ្យដឹងថា ពេលនេះ ភរិយារបស់លោក បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ICU ហើយ បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់ ០៣ថ្ងៃ។ តាមរយៈខ្លឹមសារដ៏ខ្លីក្នុងគណនីហ្វេសប៊ុករបស់ នាយ ពាក់មី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ICUហើយបងប្អូន បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់ ០៣ថ្ងៃ អរគុណបងប្អូនដែលជូនពរប្រពន្ធខ្ញុំ ខ្ញុំកំពុងចាំដំណឹងពីសមត្ថកិច្ច » ។ ជាមួយគ្នានេះនៅថ្ងៃទី៤ ខែសីហា នាយ ពាក់មី
August 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕ ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information
August 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ឆ្នាំ២០២៣។ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជូនដំណឹងដល់សិស្ស-និស្សិត និងមន្ត្រីជាប់កិច្ចសន្យា ដែល កំពុងបម្រើការងារនៅ អ.ប.ព. ឱ្យបានជ្រាបថា ឆ្នាំ២០២៣នេះ អ.ប.ព. នឹងធ្វើការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌថ្មី ចំនួន ៣៣កន្លែង ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ អ.ប.ព. ដោយត្រូវកំណត់លក្ខខណ្ឌដូចខាងក្រោម៖
August 4, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី នៅមុននេះបន្តិច បានឱ្យដឹងថា លោក បានស្គាល់មុខម្ចាស់ហាងកែសម្ភស្ស «S88 Beauty»ហើយ កុំគេចវេស ចូលមកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម។ នេះបើយោងតាមគណនីហ្វេសប៊ុកដដែលរបស់ នាយ ពែកមី ក៏បានបង្ហាញវីដេអូខ្លីមួយ អំពីស្ថានភាពជំងឺរបស់លោកស្រី ជា សុធីម ហៅ ច្រិប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងបន្ទាប់ICU ដោយនិយាយរៀបរាប់ថា នៅពេលដែលគាត់មានអាការៈក្អួត និងឈឺដើមទ្រូង បានតេទៅពេទ្យកែសម្ភស្ស S88 Beauty
August 4, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានសហការជាមួយ សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ តាមរយៈកម្មវិធីពិនិត្យព្យាបាលនេះផងដែរ ត្រូវបានធ្វើឡើងរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតាមកម្មវិធីដូចខាងក្រោម៖ +ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង១០:០០ព្រឹក ដល់ម៉ោង១៧:០០ល្ងាច៖ ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ។
August 4, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី បានជួបទុក្ខធំ ដែលប្រពន្ធជាទីស្រលាញ់របស់លោកឈ្មោះ ជា សុធីម ហៅ ច្រិប ត្រូវបានសង្គ្រោះបន្ទាន់នៅបន្ទប់ICU អស់រយៈពេល ២ថ្ងៃហើយ បន្ទាប់ពីលោកស្រី បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែង «S88 Beauty» ផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមរយៈខ្លឹមសារក្នុងគណនីហ្វេសប៊ុករបស់ នាយ ពែកមី បានសរសេររៀបរាប់យ៉ាងស្រពាប់ស្រពោនដូច្នេះថា៖ «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់
August 4, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពី កម្ពស់ទឹកស្ទឹងសែន បានហក់ជិតដល់កម្រិតប្រកាសអាសន្ន និងប្រាប់ឲ្យប្រជាពលរដ្ឋតាមមាត់ស្ទឹងត្រៀមស្វែងរកទីទួលមានសុវត្ថិភាព។ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ និងតាមបណ្តោយដងស្ទឹងសែនបាន ហក់ជិតដល់កម្រិតប្រកាសអាសន្នហើយ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារៈឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរ បំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ណាមួយ កើតឡើង។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយ ណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺ
August 4, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលរងខេត្តព្រះសីហនុ នៅតែបន្ដអំពាវនាវឱ្យប្រជាពលប្រុងប្រយ័ត្ននៅរដូវវស្សានេះ ទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងបានស្រកចុះជាបណ្តើរៗហើយក៏ដោយ ដើម្បីអាចបញ្ចៀសបាននូវហានិភ័យផ្សេងៗ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀងធ្លាក់ជាច្រើនថ្ងៃ ជាបន្តបន្ទាប់បានធ្វើឱ្យជនលិចផ្លូវជាតិមួយចំនួនតូច ប៉ុន្តែរហូតមកដល់ពេលនេះស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុ មានស្ថានភាពល្អប្រសើរឡើងវិញ។ លោកបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ រដ្ឋបាលខេត្ត បានត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយសង្គ្រោះផ្សេងៗ ចាំជួយ ប្រជាពលរដ្ឋជានិច្ចនៅពេលដែលមានគ្រោះធម្មជាតិណាមួយកើតឡើងជាយថាហេតុ ទាំងផ្លូវទឹក និង ផ្លូវគោក
August 3, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលគូសខ្វែងសន្លឹកឆ្នោតចោល មិនទៅបោះឆ្នោត គឺគ្មានទោសពៃរ៍អ្វីនោះទេ ព្រោះរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិជូនពលរដ្ឋ ក្នុងការសម្រេចលើជោគវាសនារបស់ប្រទេសជាតិទាំងមូល។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរ៉ាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា
August 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានចុះបញ្ជីស្ថានីយបុរាណជាច្រើន កន្លែង ដែលមានរហូតដល់ជិត៦០០ស្ថានីយ ខណៈដែលកាលពីឆ្នាំ២០១០ មានត្រឹមតែជាង ២០០ស្ថានីយប៉ុណ្ណោះ។ លោក ធឹម សំអុល អនុប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល បានឱ្យដឹងថា កិច្ចការងារ ចុះបញ្ជីស្ថានីយបុរាណដែលមន្ទីរចុះបានជិត៦០០ស្ថានីយនេះ គឺដោយមានកិច្ចសហការជាមួយនឹង មន្ទីរធម្មការសាសនា រួមទាំងមន្ទីរដែនដីនៅក្នុងខេត្តកណ្ដាល ដែលសុទ្ធសឹងជាមន្ទីរ ដែលមានការទំនាក់ ទំនង យ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរវប្បធម៌ក្នុងការសិក្សាស្រាវជ្រាវអំពីសំណង់បុរាណ ដើម្បីរួមគ្នាចុះបញ្ជីដី ជាប្រព័ន្ធ សម្រាប់ការអភិរក្សនិងការស្នាក់សិក្សាស្រាវជ្រាវបន្ត សម្រាប់មនុស្សជំនាន់ក្រោយក្រោយទៀត។ លោក
August 3, 2023












