- Khmernote Media
- ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះ ពាក់ព័ន្ធករណី យកដុំថ្មគប់ និងវាយបំបែកកញ្ចក់រថយន្ត បណ្តាលឱ្យជនរងគ្រោះដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ រងរបួសស្រាលចំនួន ០២នាក់។ ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង ១៧៖៤៥ នាទី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ ក្នុងប្រតិបត្តិការនេះ
August 3, 2023 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង៦៖០០នាទី កម្លាំងអន្តរាគមន៍ ផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយលោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្រ្កាបទីតាំងទទួលផលចោរកម្ម ១កន្លែង ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់រួមមាន៖ ១.ជនសង្ស័យឈ្មោះ ជ.វ ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
August 3, 2023 - ព័ត៌មានជាតិ
ឮៀឲឥ០៩៨៧៦៥៤៣២១«ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅ ក្នុងខេត្តព្រះសីហនុ បានស្រកចុះជាបណ្តើរៗហើយអាជ្ញាធរខេត្តក៏បានប្រកាសបើកឲ្យប្រជាពលរដ្ឋធ្វើ ដំណើរឡើងវិញកាល់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នូវកំណាត់ផ្លូវជាតិលេខ៤ត្រង់ស្រុកកំពង់សិលា និងស្រុកព្រៃនប់ដែលទឹកបានស្រកចុះយ៉ាងឆាប់រហ័សផងដែរ។ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឲ្យដឹងថា កាលពីទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀងធ្លាក់ជាច្រើនថ្ងៃជាបន្តបន្ទាប់បានធ្វើឲ្យជនលិចផ្លូវជាតិលេខ ៤ត្រង់ស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានដូចគ្នាចន្លោះពីគីឡូម៉ែត្រលេខ ១០៦ដល់គីឡូម៉ែត្រលេខ ១០៨ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ រដ្ឋបាលខេត្តព្រះសីហនុក៏ផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន។ លោកបានបន្តថា ប៉ុន្តែរហូតមក ដល់ថ្ងៃនេះដែរ ស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុមានស្ថានភាពល្អប្រសើរឡើងវិញហើយ ហើយអាជ្ញាធរក៏បានបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញតាំងពីថ្ងៃទី៣១ ខែកក្កដាមកម្ល៉េះ ដោយសារទឹកបានស្រកចុះវិញហើយមិនមានការប៉ះពាល់ដល់ការធ្វើដំណើរទៀតទេ។
August 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា
August 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការតែងតាំងអគ្គទេសាភិបាលថ្មីរបស់ធនាគារជាតិនៃកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលទាមទារនូវការជ្រើសរើសយ៉ាងហ្មត់ចត់ ដោយសារភារកិច្ចនេះត្រូវការឥស្សរជនឆ្នើមដែលមានចំណេះដឹងជ្រៅជ្រះ ព្រមទាំងមានបទពិសោធន៍ និងស្នាដៃការងារលេចធ្លោ។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកជំទាវបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ការតែងតាំងនេះ កំពុងបង្ហាញពីការរីកចម្រើនកាន់តែប្រសើរផ្នែកធនធានមនុស្សរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលមានស្រ្តីឆ្នើមនិងមានសមត្ថភាពខ្ពស់កាន់តំណែងជាអ្នកដឹកនាំធនាគារកណ្តាល របស់ប្រទេស ដែលភាគច្រើននៃអ្នកកាន់តំណែងនេះគឺជាបុរស។ របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា ក្នុងចំណោមប្រទេសជាសមាជិករបស់ IMF
August 3, 2023 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ផ្លូវជាតិលេខ៧៦A តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ត្រូវផ្អាកការធ្វើដំណើរទាំងស្រុង ទាំងម៉ូតូ និងរថយន្ត បន្ទាប់ពីកំណាត់ផ្លូវនោះ ត្រូវបាក់ស្រុតដីចូលទៅក្នុងជ្រោះខាងក្រោម ត្រង់ចំណុចអូរងើយ ក្នុងភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩។ លោក រស់ គីមធន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែសីហានេះថាកំណាត់ផ្លូវជាតិលេខ៧៦A ត្រូវបានផ្អាកទាំងស្រុងតាំងវេលាម៉ោង៦ល្ងាច នៅថ្ងៃ០១ ខែសីហាម្សិលមិញនេះ ព្រោះមុនពេលបាក់ស្រុត នៅលើដងផ្លូវត្រង់ចំណុចនោះបានចេញស្នាមប្រេះគួរឱ្យបារម្ភ ហើយឯកឧត្ដម
August 2, 2023 - ព័ត៌មានជាតិ
កាណាដា៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមកីឡាករ កីឡាការិនីការ៉ាតេកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយសរុបចំនួន ០៨គ្រឿង ក្នុងនោះមានមេដាយមាស០៣គ្រឿង ប្រាក់០៣គ្រឿង និងសំរឹទ្ធ០២គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ កីឡាករ កីឡាករិនីដែលជាជ័យលាភីដណ្តើមមេដាយជូនជាតិមាតុភូមិ មានដូចជា៖ ១.
August 2, 2023 - ព័ត៌មានជាតិ
កាណាដា៖ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា កីឡាករ កីឡាការិនីហែលទឹកកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយសរុបចំនួន ១៥គ្រឿង ក្នុងនោះមានមេដាយមាស ០៦គ្រឿង ប្រាក់ ០៦គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ មេដាយសរុបដែលអត្តពលិកហែលទឹករបស់ក្រសួងមហាផ្ទៃដណ្តើមបាន រួមមាន៖ ១. កីឡាការិនី
August 2, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីម៉ោង៣៖០០រំលងអាធ្រាត្រ រហូតដល់ម៉ោង១៖០០ រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើ កំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចាប់ពីម៉ោង ៣៖០០ រំលងអធ្រាត្រ រហូតដល់ ម៉ោង ១៖០០ រសៀល ថ្ងៃទី០៣ ខែសីហា
August 2, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា សពនារីម្នាក់ដែលបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរកឃើញហើយ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេររៀបរាប់ថា៖ «សពប្អូនស្រីខួចត្រូវបានរកឃើញហើយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣»។ ក្រោយប្រើពេលរុករកអស់រយៈពេល៤ថ្ងៃ នៅពេលនេះសពនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ។ សូមសម្រាបជូនថា បេសកកម្មស្វែងរកនារីដែលបានបាត់ខ្លួននេះ បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត
August 2, 2023









