- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាករទឹកខេត្តបាត់ដំបងបានចេញសេចក្តីបញ្ជាក់ កាលពីថ្ងៃទី០៤ ខែសីហាថា ដោយបានទទួលព័ត៌មានតាមបណ្តាញសង្គមចែករំលែកតៗគ្នា គិតត្រឹមនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ អង្គភាពរដ្ឋាករ ទឹកខេត្តបាត់ដំបងបានដុតដៃដុតជើង ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃប្រភពទឹកធ្វើផលិតកម្មនៅស្ទឹងសង្កែជាលទ្ធផលបានពិនិត្យឃើញថាទឹកស្ទឹងសង្កែ ពិតជាបានទទួលរងនូវការបំពុលពិតប្រាកដមែន។ អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងបានបញ្ជាក់បន្ថែមតាមផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការបំពុលប្រភពទឹកខាងលើរដ្ឋាករទឹក បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ។ គិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាតវិញ នៅតែរក្សាបានគុណភាពល្អ អនុលោមតាមស្តង់ដាគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ។ រដ្ឋាករទឹកបានបន្ថែមថា សូមអតិថិជននិងប្រជាពលរដ្ឋ សូមកុំមានការបារម្ភ បើមានការប្រែប្រួលគុណភាពទឹកយ៉ាងណា អង្គភាពរដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជូនដំណឹងនៅពេលក្រោយ។ សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសង្កែនាផ្នែកខាងក្រោមទំនប់ទឹកពហុបំណង សេកសក បានឱ្យដឹងថាឃើញមានទឹកពណ៌ខ្មៅលាយសារធាតុគីមីហូរចេញពីរោងចក្រចិនមួយ
August 7, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនបានលើកឡើងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងសោភ័ណភាពស្ទឹងសៀមរាប។ ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាបសូមបញ្ជាក់ថា ខេត្តសៀមរាបបានទទួលគម្រោង ស្ដារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតទៅដល់ចុងស្រុកមានប្រវែង ៤,៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ផ្តោតលើការ ស្តារ និងការរៀបចំសោភ័ណភាពស្ទឹងសៀមរាប ម្យ៉ាងទៀតដើម្បីបញ្ចៀសទឹកលិចក្រុងសៀមរាប ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាដើម។ គម្រោងនេះ អនុវត្តរយៈពេល ២ឆ្នាំ ៨ខែ ដែលបានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការអនុវត្តគម្រោងខាងលើតាមផែនការដែលគ្រោងទុក គម្រោងត្រូវបិទចរន្តទឹក ហូរទាំងស្រុង ទាំងចរន្តទឹកហូរចូល
August 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
August 7, 2023 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឱ្យដឹងថា រដ្ឋបាលសាលាខេត្តមណ្ឌលគិរី សូមជូនដំណឹង ដល់សាធារណៈជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅខេត្តមណ្ឌលគិរី អាចធ្វើចរាចរណ៍តាមផ្លូវវាង នៅចំណុចអូរងើយបានហើយ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់ឈូសឆាយផ្លូវវាងថ្មី ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។ លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ផ្លូវជាតិលេខ៧៦ ដែលតភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុត អូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់វេលាម៉ោង៦ ល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញនេះ ក្រុមការងារជំនាញ
August 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចេញរបាយការណ៍បំភ្លឺ និងឆ្លើយតបនឹងគណនីហ្វេសប៊ុកឈ្មោះ Vy Lo Ve កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដោយបានបង្ហោះខ្លឹមសារថា៖ នាងខ្ញុំសូមស្នើរដល់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យកូនស្រីនឹងរូបនាងខ្ញុំផង នៅវេលាម៉ោងប្រហែល 10:30នាទីយប់ នៅមុខអាគារព្រីនជិតអគ្គស្នងការដែលមានកម្លាំងប្រដាប់អាវុធមួយក្រុមប្រហែលជាពីរទៅបីឡានបានកាក់ឡាននាងខ្ញុំនៅមុខអាគារព្រីន ហើយបានយកកាំភ្លើងខ្លីមកភ្ជង់ក្បាលកូនស្រីខ្ញុំនិងនាងខ្ញុំដោយមិនដឹងមូលហេតុ ហើយបានស្រែកបង្ខំអោយខ្ញុំឡើងឡានចូលទៅអគ្គស្នងការ ដល់ពេលនាងខ្ញុំសួររកហេតុផលថានាងខ្ញុំខុសអ្វី បែរជាមិនប្រាប់នាងខ្ញុំហើយនាំគ្នាឡើងឡានទៅបាត់ នេះជាទង្វើដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំក៏ដូចជាក្រុមគ្រួសារនាងខ្ញុំជាខ្លាំង។ សូម ឯកឧត្តម អគ្គស្នងការជួយរកយុត្តិធម៌ឱ្យកូនខ្ញុំនឹងនាងខ្ញុំផង ដោយក្តីគោរព។ មន្ទីរប្រឆាំងគ្រឿងញៀន សូមគោរពរាយការណ៍ជូន ឯកឧត្តមមេត្តាជ្រាបថា ពាក់ព័ន្ធករណីនេះ
August 5, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបង ប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាជ្រាបថា៖ យោងតាមស្ថានភាព រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅតំបន់ខាងលើមានភ្លៀងធ្លាក់បន្តបន្ទាប់ ក្នុងកម្រិត ១២៥មីលីម៉ែត្រ បណ្តាលឱ្យកម្រិតកម្ពស់ទឹកនៅស្ថានីយ៍អាងទឹកទំនប់តាសាល ឃុំតាសាល ស្រុកឱរ៉ាល់ មានកម្ពស់ ២១ម៉ែត្រ ខ្ពស់ជាងខ្នងទំនប់បង្ហៀរ កម្ពស់ ២ ម៉ែត្រ។ ស្ថានភាពបែបនេះមន្ទីរជំនាញបានបើកទ្វារទឹកចំនួន ៣ទ្វារ ដោយបើក ២ទ្វារ កម្ពស់ ២ ម៉ែត្រ និងទ្វារ ១ ទៀត កម្ពស់
August 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចពីរផ្សេងគ្នា ដោយសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ពស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី និងអគារលក់ឱសថបុរាណសញ្ញាក្អមមាស ដែលព្យាបាលគ្មានបច្ចេកទេសបង្កឱ្យមានគ្រោះថ្នាក់អ្នកមកទទួលសេវា។ ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកដំណើរការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដែលមានទីតាំងផ្ទះលេខA៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តអនុវត្ត គោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមនោះមានទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស
August 5, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញបំភ្លឺឆ្លើយតបទៅនិងគណនីហ្វេសប៊ុកឈ្មោះ Houng Champa បានបង្ហោះវីដេអូមានខ្លឹមសារថា៖ «ធ្លាយម៉ូតូ ធ្លាយឡានលើស្ពានអ្នកលឿង វីដេអូសង្ខេបសម្រាប់ឆក់ដែកគោល វីស ដែកកាំកង់លើស្ពានអ្នកលឿង។» ក្រោយពីទទួលបានព័ត៌មានខាងលើរួចលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាឲ្យលោកអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវករណីខាងលើជាបន្ទាន់។ ជាលទ្ធផល៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក លោកអធិការបានបញ្ជាកម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុក រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកំពង់ភ្នំ បានស្រាវជ្រាវកោះហៅប្រជាពលរដ្ឋដែលមានមុខរបររកស៊ីប៉ះម៉ូតូឡានចល័តនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចស្ពានអ្នកលឿងមកសាកសួរបំភ្លឺរួមមាន៖ ១-លោក គង់ វិបុល
August 4, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធបណ្តោះអាសន្នសរុបចំនួន ៦០គ្រឿង គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ នៅក្នុងចំណោម១៣ប្រភេទកីឡានៃក្រុមអត្តពលិកនគរបាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ គឺកម្ពុជាដណ្តើមបានមេដាយសរុប ៦០គ្រឿង ក្នុងនោះប្រភេទកីឡាចំបាប់ មេដាយមាស៣
August 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ ដើម្បីអាចបញ្ចៀសបាននៅហានិភ័យផ្សេងៗ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា គិតត្រឹមរសៀល ថ្ងៃទី០២ ខែសីហាឆ្នាំ ២០២៣ យោងតាមរបាយការណ៍ដែលក្រុមការងារគ្រប់គ្រងគ្រោះ មហន្តរាយវិស័យអប់រំ ទទួលបានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទូទាំងប្រទេស សាលារៀនសរុបចំនួន០៧ ផ្អាកដំណើការជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង
August 4, 2023












