Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ​ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    August 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តចំនួន១៤ ដែលមិនរាប់បញ្ចូលនៅក្នុងរបបថែទាំសុខភាពរបស់ប.ស.ស. ដែលយើងគួរតែដឹង។ លោក សោម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានមាន ប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា របបថែទាំសុខភាពគឺផ្តោតសំខាន់លើការផ្តល់ជូនសមាជិក ប.ស.ស. នូវសេវាបង្ការសុខភាព សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់ បំណាច់ប្រចាំថ្ងៃដោយគិតពីថ្ងៃផ្អាកការងារដំបូងសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។ លោក បានបញ្ជាក់ថាចំពោះសេវាដែលមិនរាប់បញ្ចូលក្នុងសេវាព្យាបាល

    August 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានដាក់ចេញផែនការណែនាំស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។ នៅក្នុងឆ្នាំ២០២៣នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមាន បណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី។

    August 9, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា មុននេះបន្តិច បានប្រកាសទុកពេល ២៤ម៉ោង ដល់បុរសម្នាក់ ដែលបានជេរប្រមាថមើលងាយមកលើតារាចម្រៀង ស៊ឹម ថៃណា ចេញមកសុំទោសនៅចំពោះមុខ បើមិនដូច្នេះទេ អ្នក​នាង​នឹង​ស្នើ​ទៅ​ក្រសួង​កិច្ចការ​នារី ដើម្បី​សុំ​ជំនួយ​ផ្នែក​ច្បាប់។ តាមរយៈខ្លឹមសារសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «​មកដល់ម៉ោងនេះហើយ ជនដែលជេរប្រមាថប្អូនស្រី ស៊ឹម ថៃណា នៅមិនទាន់ទាក់ទងមកសួររឿងហេតុ ហើយមិនអើពើនិងការមកសុំទោសប្អូនស្រីនៅចំពោះមុខទេ។​ ដូច្នេះក្នុងនាមនាងខ្ញុំជា ប្រធានសមាគមសិល្បករខ្មែរ

    August 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ និង១២ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត នឹងធ្វើតេស្តកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យ សេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពក្រលំបាក ជាមួយនឹងការធ្វើតេស្ត រកមេរោគអេដស៍ដោយការស្ម័គ្រចិត្តផងដែរ មុននឹងការធ្វើតេស្តផ្តល់បណ្ណសមធម៌ ជូនពួកគាត់ ដែលពិធីនេះគ្រោងនឹងធ្វើឡើងនៅវត្តភ្នំ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ផែនការ នៃក្រសួងផែនការ ខណៈឯកឧត្តម និងលោក អ៊ីមរ៉ន ហាស្សាន់ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង

    August 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិនាពេលនេះ។ តាមរយៈខ្លឹមសារសំណេរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

    August 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានចាប់បញ្ជូនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសនិងបក្ខពួកសរុប ១៤នាក់ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទល្មើស ០៣ករណី ខណៈដែលនៅថ្ងៃនេះផងដែរប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០គ្រួសារមកពីខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ចាម បាននាំគ្នាមកដាក់ពាក្យបណ្តឹងទៅប្រធានក្រុមហ៊ុនពិភពដីមាសបន្ថែមទៀត ដោយការចាញ់បោកអស់ប្រាក់រាប់ម៉ឺនដុល្លារ បន្ទាប់ពីទិញដីឡូត៍ពីក្រុមហ៊ុនពិភពដីមាសជាថ្នូរទទួលបានភាគលាភប្រចាំខែពី ៤៥០ដុល្លារ ទៅ៧៥០ដុល្លារក្នុង០១ខែ។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ

    August 9, 2023
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ នៅថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានស្នើឱ្យចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ដោយយោងតាមរបាយការណ៍របស់មន្ត្រីសុខាភិបាល និងការផ្ដល់ព័ត៌មានពី អាណាព្យាបាលសិស្សបានសង្កេតឃើញថា មានលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន រងផលប៉ះពាល់បញ្ហាសុខភាព និងអាការៈពុល នំចំណីអាហារដែលបណ្ដាលមកពីការបរិភោគនំចំណីអាហារមិនបានត្រួតពិនិត្យ(លើសកាលបរិច្ឆេទកំណត់) នំចំណីអាហារចម្អិនមិនបានល្អ នំចំណីអាហារមានប្រភពផលិតមិនច្បាស់លាស់ និងនំចំណីអាហារដែលមាន ជាតិផ្អែមឬប្រៃខ្លាំងរួមទាំងការទទួលទានភេសជ្ជៈផ្អែមខ្លាំងនិងខ្វះអនាម័យដែលមានលក់តាមគ្រឹះស្ថានសិក្សា។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង/ស្រុក ជួយ ជំរុញដល់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង/ស្រុក ចុះត្រួតពិនិត្យការលក់ដូរនំ ចំណីអាហារ

    August 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ស្ថិតក្នុងភូមិសាស្ត្រចំនួន ២ដូចខាងក្រោម៖ ១. សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។ ២. សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង២៤:០០នាទីយប់ និងអាចធ្វើឱ្យគុណភាព ទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។ អាស្រ័យហេតុនេះ

    August 8, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់​ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង ២០នាទី លោកអធិការនគរបាលស្រុកសំរោងទងដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំបូរ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។ ១-ឈ្មោះ ម៉ៃ មី ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ យឹម សាវិន ហៅបឿ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិពោធិប្រេង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច

    August 8, 2023