Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីតូច អាយុ ១០ខែ មានជំងឺរលាកទងសួត និងសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ ដោយជោគជ័យ។ តាមរយៈគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានបញ្ជាក់ថា ក្មេងស្រីតូចម្នាក់នេះ អាយុ១០ខែ មកដល់មន្ទីរពេទ្យគន្ធបុប្ផាដោយដង្ហក់ហត់ថប់ដង្ហើម និងបាត់បង់ស្មារតីធ្ងន់ធ្ងរបំផុត មានជំងឺរលាកទងសួតនិងសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត នាងត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល១០ថ្ងៃ ដោយម៉ាស៊ីនសប់ដង្ហើម ថ្ងៃនេះបានជាសះស្បើយហើយ។ Dr. Beat Richner សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់

    August 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការនាំចូល និងលក់ចែកចាយត្រីប្រភេទ «ពីរ៉ាន់ញ៉ា» ។ ក្រសួងកសិកម្ម បានឱ្យដឹងថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣កន្លងមកម្ល៉េះ។ ម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលតីពីរ៉ាន់ញ៉ា

    August 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអំពើហិង្សា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោងជាង ១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកខឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ។

    August 14, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ JEOLLABUK-DO ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយមិនយកកម្រៃ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ។ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសិរីសោភ័ណ មានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋ និង សាធារណៈជន ក្នុងក្រុងសិរីសោភ័ណឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Medical Service Corps, Jeollabuk-do នៃអង្គការ ហា ឆាន់ ខាំ ចំនួន ៣០នាក់ដែលមកពីសាធារណៈរដ្ឋ កូរ៉េ ខាងត្បូង នឹងមកធ្វើការពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងចាស់ និង កូនក្មេង ដោយមានឯកទេស ខាងព្យាបាលដូចជា៖

    August 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេលសរុប ២២ថ្ងៃ។ ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ សរុបមានរយៈពេល២២ថ្ងៃ តាមប្រតិទិន ដូចខាងក្រោម៖​ – ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ – ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ

    August 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា ប្រជាពលរដ្ឋបានបាត់បង់ជីវិតចំនួន ៤នាក់ហើយ នៅក្នុងខេត្តឧត្តមានជ័យនិងព្រះវិហារ ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នានេះ ដោយពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងទៀតថា ក្រោយបរិភោគសត្វកំភេមខ្មោច នឹងបង្កឱ្យ ពងមាត់ ក្អួតឈាម បាត់បង់ស្មារតី នោមឈាម និងខូចតម្រងនោម និងបង្កឱ្យបាត់បង់ជីវិតបាន។ សូមបងប្អូនកុំបរិភោគសត្វល្អិត រុក្ខជាតិ ដែលមិនស្គាល់ មិនដឹង។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕ ប្រភព៖

    August 11, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរពេទ្យជ័យវរ្ម័នទី ៧ ឬគន្ធបុប្ផាទី៣ ខេត្តសៀមរាប កំពុងសាងសង់អគារថ្មីមួយបន្ថែម ដែលបានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២៤។ ការសាងសង់នេះ លើគម្រោងថវិកាសរុបប្រមាណជា ៣លាន ២សែនដុល្លារអាមេរិក ដោយគិតទាំងការបំពាក់សម្ភារបរិក្ខានានាផងដែរ។ អគារថ្មី មានកម្ពស់ ១២,៣០ម៉ែត្រ ទទឹង១៥ម បណ្តោយ ៣៣ម, មាន ៣ជាន់ គិតមកដល់ពេលនេះ សម្រេចបានប្រមាណជា ៨០%ហើយ សាងសង់ក្នុងទីតាំងនៃមន្ទីរពេទ្យមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រោមការឯកភាព និងគាំទ្រពីអាជ្ញាធរខេត្ត និងទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីមូលនិធិគន្ឋបុប្ផាកម្ពុជា

    August 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួង នឹងសរុបទិន្នន័យសិស្សដែលបានឈប់ឥតច្បាប់ចំនួន ៣០ដង និងគ្មានមានសិទ្ធិបានកាតចូលទៅប្រឡងសញ្ញាបត្រទុតិយភូមិ ២០២៣នោះទេ។ ក្រសួងអប់រំ សូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ថា៖ សម្រាប់ ការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ ក្រសួងបានណែនាំពីការលុបបេក្ខភាពប្រឡង។ ក្រោយពីការប្រឡងឆមាសទី២ ការលុបបេក្ខភាពត្រូវធ្វើឡើង ដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីក្រុមប្រឹក្សាវិន័យសិក្សានៃគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ផ្អែកលើករណី៖ – ករណីទី១៖ សិស្សមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម ២៥.០០ – ករណីទី២៖

    August 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ មានន័យថា តម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ២៥០រៀល ក្នុងមួយលីត្រ ៕​

    August 11, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុកផ្ទាល់របស់ ​​លោក​ជំទាវ ចន ច័ន្ទលក្ខិណា ​​​ប្រធាន​សមាគមន៍​សិល្បៈ​ ​បានបញ្ជាក់ថា «២៤ម៉ោងត្រូវបានបញ្ចប់ ដូច្នេះពួកយើងធ្វើតាមនីតិវិធីច្បាប់ គ្មានការសុំទោសទៀតទេ»។ ការបញ្ជាក់បែបនេះ បន្ទាប់ពី ​​លោក​ជំទាវ បានប្រកាសទុកពេល ២៤ ដល់បុរសម្នាក់ ដែលបានជេរប្រមាថមើលងាយមកលើតារាចម្រៀង ស៊ឹម ថៃណា ចេញមកសុំទោសនៅចំពោះមុខ។ តាមរយៈការបង្ហោះរូបមួយសន្លឹកក្នុងគណនីហ្វេសប៊ុករបស់ លោក​ជំទាវ ចន ច័ន្ទលក្ខិណា បាននាំតារាចម្រៀង ស៊ឹម ថៃណា ទៅជួបលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី

    August 11, 2023