Khmernote Media
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ កម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia 2023 ក្នុងរាត្រីវប្បធម៌ រាត្រីដ៏អស្ចារ្យនៃការបង្ហាញឈុតតំណាងជាតិ របស់បេក្ខនារីទាំង២៥ខេត្ត-ក្រុង ដ៏ធំបំផុតនៅប្រទេសកម្ពុជា កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។ ដោយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ហើយជា Miss Grand International 5th runner up កាលពីយប់មិញនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីដ៏ធំនេះ ដែលកញ្ញា បានគ្រងឈុត «មេអំបៅ»

    August 17, 2023
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរពីក្រុងសែនមនោរម្យ ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះត្រង់ចំនុចផ្លូវបាក់ស្រុត អូរងើយ ខណៈផ្លូវវាងថ្មី មិនអាចធ្វើចរាចរណ៍បានក្រោយមានបញ្ហាអាកាសធាតុភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកបានចុះពិនិត្យ និងបញ្ជាដោយផ្ទាល់ ក្រុមគ្រឿងចក្រ ឲ្យឈូសឆាយកាយដីនៅចំនុចបាក់ស្រុតឡើងវិញ ដើម្បីឲ្យរថយន្តខ្នាតតូចលក្ខណៈគ្រួសារ រថយន្ត ទេសចរណ៍ និងរថយន្តដឹកទំនិញខ្នាតតូច អាចធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ចៀសវាងការជាប់គាំងរថយន្តអូសបន្លាយពេលវេលា ប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន។ អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា « ដោយសារតែផ្លូវវាងជាប្រភេទដីព្រៃទើបឈូសឆាយថ្មី

    August 17, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងនីតិកាលទី៧នេះ អាជ្ញាធរ បន្ដយកចិត្តទុកដាក់ប្រមូលសំណើ សំណូមពរ និងបញ្ហា​ប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយទាន់ពេលវេលា។ ការលើកឡើងរបស់​សម្ដេចក្រឡាហោមបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួន​សម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមាន​ឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជ​ការ​ខេត្តបាត់ដំបងដែល ពេញមួយនីតិកាលទី៦ កន្លងមកនេះ

    August 17, 2023
  • សង្គម

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រោងហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរនៃក្លឹបសសីគុនខ្មែរ ដែលស្ថិតឃុំព្រែកដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល របស់លោកគ្រូ សរ សី ត្រូវបានកសាងជាថ្មី ក្រោម​ការ​ឧបត្ថម្ភគាំទ្រពីលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ។ លោកឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារគុនខ្មែរ KKIF បានប្រគល់ថវិកាដែលបានចំណាយលើការ​សាងសង់ទីកន្លែងហ្វឹកហាត់ជូន(ក្លឹបសសីគុនខ្មែរ)រួចរាល់ហើយ បន្ទាប់ពីការសាង​នោះត្រូវបានបញ្ចប់ជាស្ថាពរ។ លោកឧកញ៉ា ស្រី ចាន់ថន គូសបញ្ជាក់ថា ទោះបី​ជា​ការឧបត្ថម្ភនេះមិនច្រើនក៏ពិតមែន ប៉ុន្តែនេះក៏អាចជួយសម្រាលទុក្ខលំបាករបស់​ក្លឹប​​បា​ន​មួយ​កម្រិត ដោយសង្ឃឹមថាប្អូនៗកីឡាករប្រដាល់បន្តការខិត​ខំព្យាយាម​ហ្វឹក​ហាត់បន្ថែម

    August 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងផែនការ បានប្រកាសជ្រើសរើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប ដោយផុតកំណត់ទទួលពាក្យនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ ក្រសួងផែនការ ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបំពេញការងារតាមផ្នែក៖ ១.អ្នករៀបចំគោលនយោបាយនិងយុទ្ធសាស្ត ចំនួន០២រូប ២.សេដ្ឋវិទូចំនួន០៧រូប ៣.អ្នកស្ថិតិជាន់ខ្ពស់ចំនួន០៤រូប ៤.អ្នកព័ត៌មានវិទ្យាចំនួន០២រូប។ ដើម្បីបម្រើការងារ ក្នុងការសម្របសម្រួលលើការអនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ និងការពង្រឹង ស្ថិតិគណនេយ្យជាតិ ស្ថិតិសេដ្ឋកិច្ច ស្ថិតិប្រជាសាស្ត្រ និងភាគលាភប្រជាសាស្ត្រ។ បុគ្គលិកជាប់កិច្ចសន្យា ១៥រូបខាងលើត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់៤៥ឆ្នាំ ហើយមានលក្ខណៈ សម្បត្តិដូចខាងក្រោម៖

    August 17, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានសេចក្តីជូនដំណឹង ស្តីពី ការហាមធ្វើការនេសាទ និងចតនាវា លើទីតាំង តាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ។ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទរួមមាន ទូក កាណូត កប៉ាល់ សាឡង់ ជ្រាបថា អគ្គិសនីកម្ពុជាបានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុលតាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់ កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំកោះស្មាច់ កោះស្រមោច កោះម្នាស់

    August 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងរបស់កម្ពុជា បានប្រកាសជំហរផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការដាំដំណាំកញ្ឆា គឺមិនគាំទ្រការដាំដំណាំកញ្ឆានៅស្រុកខ្មែរជាដាច់ខាត។ តាមរយៈការបង្ហោះវីដេអូក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កន្លងទៅមានការដាំកញ្ឆានៅស្រុកខ្មែរ ខ្ញុំមិនដឹងថានៅស្រុកណា គេដាំនោះទេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគឺប្រឆាំងដាច់ខាត ទោះបីជារកចំណូលបានក៏ដោយ វាគ្មានចំណេញសម្រាប់កូនចៅខ្មែរទេ។ សម្រាប់យើងគ្រប់គ្រងបានអត់? គ្រាន់តែយើងមិនអនុញ្ញាតផង ចាប់ប៉ុន្មានដងនៅខេត្តតាកែវ ហើយបើយើងបើកទៀតទៅណា? ស្របច្បាប់យើងគ្រប់គ្រងយ៉ាងម៉េច ខ្ញុំថាដំណាំមានរាប់ម៉ឺនមុខ ទៅដាំស្អីកញ្ឆាហ្នឹង។

    August 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ​៖ នៅថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    August 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដី ប្រកាសព័ត៌មានស្តីពី ការបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលឈ្មោះម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានផ្ទុកសារធាតុ Betamethasone និង Meloxicam ដែលប៉ះពាល់ដល់សុខភាព។ យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផល ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN)

    August 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពី ការកំណត់រយៈពេល នៃការបន្តបើកដំណើរការនិងរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ក្រោយពេលផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល និង លក្ខខណ្ឌនៃការកំណត់សុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់។ ​កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) បានសង្កេតឃើញនិងទទួលបានការតវ៉ា ពីសំណាក់ អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការណ៍ដែលលេខទូរស័ព្ទរបស់ខ្លួនត្រូវបានដកហូតយកទៅលក់ឱ្យអ្នកប្រើប្រាស់ផ្សេងទៀត ដោយសារតែលែងមានទឹកប្រាក់ក្នុងគណនីគោល ហើយរយៈពេលនៃការជូនដំណឹង មុនឈានដល់ការដកហូតគឺខ្លីពេក ដែលពួកគាត់ពុំអាចទទួលយកបាន។ ទន្ទឹមនេះ អ្នកប្រើប្រាស់ក៏មានការរអ៊ូរទាំ ចំពោះការខាតបង់ទឹកប្រាក់ក្នុងគណនីគោល នៅពេលផុតសុពលភាពប្រើប្រាស់ ហើយបញ្ចូលទឹកលុយសារជាថ្មី ប៉ុន្តែពុំមានការបូកយោងបន្តទឹកប្រាក់ក្នុងគណនីគោល។ ដើម្បីចៀសវាងនូវបាតុភាពដដែលៗដូចបានរៀបរាប់ខាងលើ និងក្នុងគោលបំណងការពារផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ន.ទ.ក.

    August 15, 2023