- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ យោងតាមសេចក្ដីរាយការណ៍របស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា គិតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ គឺជាថ្ងៃទីបីហើយសម្រាប់បេសកម្មស្វែងរកនារីម្នាក់ដែលបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ហើយពុំទាន់បានរកឃើញនៅឡើយ។ បើយោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី០១ ខែសីហានេះ បានសរសេរថា «បេសកម្មថ្ងៃទីបីក្នុងការស្វែងរកប្អូនស្រីខួចនៅលើជ្រោះឱម៉ាល់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣»។ ក្នុងបេសកម្មស្វែងរកនារីដែលបានបាត់ខ្លួននេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ
August 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត រហូតដល់អស់ជីពចរ ១០ដង ក្នុងរយៈពេល ៤៨ម៉ោង ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាសង្រ្គោះជីវិត ដោយជោគជ័យ។ យោងតាមប្រភពខាងលើ បានបន្តឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម នៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តកណ្តាល ដាក់សេរ៉ូមអស់ ២លីត្រ។ ពេលជំងឺធ្ងន់ធ្ងរ ត្រូវបានឪពុកម្តាយយកមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់នៅគន្ធបុប្ផា។ នាងមានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត (EDS):
August 1, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ព័ន្ធគ្រឹះខូចរូបរាង។ ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណា?
August 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង២៤នាក់នេះគឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន៨ជំនាញ៖
August 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀលមានន័យថា ឡើង ៤០០រៀល ក្នុងមួយលីត្រនិងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៤៥០រៀល ក្នុងមួយលីត្រ ៕
August 1, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលបានកើតឡើងទៅលើតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ គឺលោក ងួន ចាន់ដាវីត ដោយពេលនោះមានជនខិលខូច បានយកដុំទឹកកក គប់ទៅកាន់រូបលោក ខណៈកំពុងសម្តែងលើឆាកក្នុងក្លឹបមួយកន្លែង នៅឯក្រុងព្រះសីហនុ។ បន្ទាប់ពីឃើញនូវសកម្មភាពអសីលធម៌បែបនេះ លោក ងួន ចាន់ដេវីត ហាក់បីជាទ្រាំលែងបានតទៀត នូវទង្វើដែលគួរឱ្យស្អប់ខ្ពើម នៃការមើលងាយ និងមិនឱ្យតម្លៃមកលើខ្លួន តារាចម្រៀងរ៉េបរូបនេះ បានប្រកាសថា លោក ទុកពេលឱ្យជនខិលខូចដែលបានគប់ដុំទឹកកកនោះ ក្នុងរយៈពេល ៨ម៉ោង ចូលខ្លួនមកសុំទោសជាសាធារណៈចំពោះអ្នកគាំទ្ររបស់លោក នឹងមហាជន ពីទង្វើថោកទាបបែបនេះ។ លោក ងួន ចាន់ដេវីត បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី០១ ខែសីហា
August 1, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ លទ្ធផលនៃការស្វែងរកជនរងគ្រោះនៅថ្ងៃទីពីរនេះ គឺរកមិនទាន់ឃើញនោះទេ សម្រាប់ព្រឹកថ្ងៃទី០១ ខែសីហា នឹងបន្តស្វែងរកប្អូនស្រីនៅលើជ្រោះឱម៉ាល់បន្តទៀត។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា រយៈពេល ១០ម៉ោងនៃការស្វែងរកជនរងគ្រោះថ្ងៃទីពីរតាមបណ្តោយជ្រោះឱម៉ាល់ចុះមកក្រោម ដែលបានបាត់ខ្លួននៅពេលបោះតង់នៅលើជ្រោះ ក្រោយជំនន់ទឹកភ្លៀង។ ហើយនៅព្រឹកថ្ងៃទី០១ ខែសីហានេះ កំលាំងនៅបន្តស្វែងរកប្អូនស្រីបន្តទៀត។ សូមបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏គួរសោកសង្រេងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពេលដែលជនរងគ្រោះរួមនិងមិត្តភក្រ័ក្រុមការងារសរុបជាង ៤០នាក់ ទៅសម្រាកបោះតង់នៅលើកញ្ចុះ ម្តុំទឹកធ្លាក់ ឈ្មោះជ្រោះឱម៉ាល់ ក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
August 1, 2023 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ សាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្រួចបង្កក (Frozen Quail) ចំនួន ២,២០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ តាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖ – បានរកឃើញថា ទំនិញសាច់ក្រួចបង្កកទាំងនោះ ពុំមានប្រភពច្បាស់លាស់
August 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមប្រភពពីគណនីហ្វេសប៊ុកផ្លូវការ សមាគមកាយប្ញទ្ធិនារីពិភពលោក បានឱ្យដឹងថា កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាប្រទេសម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅកម្ពុជា ឆ្នាំ២០២៦។ ទីបំផុតកម្ពុជាទទួលបានលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ ខ្ពង់ខ្ពស់បំផុត កម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅ ចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (38th WAGGGS Conference) កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣
August 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញ តារាងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ដោយយោងតាមលទ្ធផល គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៦ ៣៩៨ ៣១១សំឡេង និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងគាំទ្រចំនួន ៧១៦ ៤៩០សំឡេង ឈរនៅលំដាប់ទី២។ ហើយបន្តពីនោះ គឺគណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៩ម៉ឺនសំឡេង ហើយគណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង ៨ម៉ឺនសំឡេង និងគណបក្សខ្មែររួបរួមជាតិទទួលបានសំឡេងគាំទ្រជាង៥ម៉ឺនសំឡេង៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
August 1, 2023












