Khmernote Media
  • សង្គម

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យក្រុមការងារគុនខ្មែរ (KKIF) នាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភទៅកាន់កីឡាករជម្រើសជាតិសកល ស្រម៉ៃ សួន ខណៈលោក បច្ចុប្បន្ននេះ កំពុងតែខ្វះខាតនិងជួបនូវវិបត្តិហិរញ្ញវត្ថុ។ តាមរយៈខ្លឹមសារសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « នាថ្ងៃ ទី២៩ ខែ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគុនខ្មែរ (KKIF)របស់ខ្ញុំបាទបាននាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភទៅកាន់កីឡាករ

    July 29, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ យោងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូពីសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅផ្លូវជាតិលេខ៤ ដោយមានទាំងរថយន្តតូច-ធំ ម៉ូតូ និងរ៉ឺមកកង់បី បើកបរបញ្ច្រាសទិស យ៉ាងអនាធិបតេយ្យ គ្មានខ្លាចញញើតនឹងគ្រោះថ្នាក់អ្វីសោះឡើយ។ បន្ទាប់ពីបានឃើញដូច្នេះហើយ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា នៅផ្លូវជាតិលេខ ៤ ម្តុំផ្សារឃ្លាំង ក្នុងក្រុងព្រះសីហនុ នឹងដាក់មន្ត្រីនគរបាលចរាចរណ៍ ផាកពិន័យបទល្មើសចរាចរណ៍។ នេះបើយោងតាមខ្លឹមសារការបង្ហោះរបស់ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជីវិតមានតម្លៃធំធេងណាស់!

    July 28, 2023
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ យោងតាមសេចក្ដីរាយការណ៍ពី មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា ភោជនីយដ្ឋានពន្លឺថ្មី ដែលមានទីតាំងស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតទាំងស្រុងនិងទ្រព្យសម្បត្តិអស់ជាច្រើនទៀត ដោយសង្ស័យជាករណីទុស្សេខ្សែភ្លើង។ ទោះបីមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក៏ដោយមិនអាចពន្លត់អគ្គិភ័យឆាបឆេះភោជនីយដ្ឋានពន្លឺថ្មីបានដែរ។ បើតាមការរៀបរាប់របស់ ម្ចាស់ហាងពន្លឺថ្មី ឈ្មោះ ងួន ចាន់ទ្រី បានប្រាប់ឲ្យដឹងថា ខណៈពេលដែលគាត់កំពុងដេកលង់លក់ក្នុងបន្ទប់ក្នុងភោជនីយដ្ឋានកើតហេតុនេះ ស្រាប់តែមានអ្នកនៅជាមួយគាត់ម្នាក់ទៀត មកដាស់គាត់ថាមានភ្លើងឆេះហាងនៅវេលាប្រហែលម៉ោង២៣៖៣០នាទីយប់ នៅថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ គាត់បន្តថាខណៈនោះគាត់មានការតក់ស្លុតយ៉ាងខ្លាំងរត់ចេញមកក្រៅទាំងគ្មានសំលៀកបំពាក់ត្រឹមត្រូវផងដូច្នេះសម្ភារៈមានតម្លៃ និងលុយមួយចំនួនធំត្រូវអគ្គិភ័យលេបត្របាក់អស់ហើយ។ ម្ចាស់ហាងខាងលើបញ្ជាក់ទៀតថា បានបាត់ម៉ូតូ ១គ្រឿង

    July 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា នៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា។ នេះបើយោងតាមឆានែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ តាមរយៈខ្លឹមសារសំណេរក្នុងឆានែលតេឡេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ « ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។ » សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖

    July 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងវប្បធម៌ នឹងរៀបចំ មហោស្រពចាប៉ីដងវែង ទូទាំងប្រទេស ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងចំនួន ៣ថ្ងៃ នាថ្ងៃទី ០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្ស តម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសចាប៉ីដងវែងដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ អាស្រ័យហេតុនេះ សូមលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត

    July 28, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេងទៀត។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។ លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា គំនរថ្មនៃប្រាសាទបុរាណនេះ មួយផ្នែក ធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ។ ក្រុមអ្នកជំនាញឱ្យដឹងថា

    July 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា នេះបើយោងតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រីលេខ៦៧៦ សជណ.មយ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងលិខិតទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនអ្នកឧកញ៉ា ជ្រាបថា រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ដូចខាងក្រោម៖ – ផ្តល់សិទ្ធិឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋាន ផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា ដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយ – ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវផ្ដល់នូវរាល់សេចក្តីចម្លងលើលិខិតឯកសារ ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាពិសេសនូវរាល់សេចក្តីចម្លងព្រះរាជក្រឹត្យផ្ដល់គោរមងារឧកញ៉ាឱ្យទៅ សមាគមឧកញ៉ាកម្ពុជា – ឯកសណ្ឋានដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយនេះ ត្រូវបញ្ចូលក្នុងព្រះរាជក្រឹត្យដែលបាននិងកំពុង តាក់តែង។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម

    July 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិ សុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្ដល់ជូន ការពិនិត្យ និង ព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក។ តាមរយៈសេចក្ដីជូនដំណឹង ជំងឺភ្នែកដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដែលក្រុមគ្រូពេទ្យផ្ដល់ការពិនិត្យ និងព្យាបាលរួមមាន៖ ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណា មួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុស ធម្មតា និងជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី៧-១១ ខែសីហា ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ

    July 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យទទួលបានលទ្ធផលល្អ។ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ សូមសិស្សានុសិស្សថ្នាក់ទី១២ បន្តត្រៀមខ្លួនប្រឡងតាមផែនការបុគ្គលដោយខិតខំរៀនសូត្រក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា, បន្តថែទាំសុខភាពដោយញ៉ាំឱ្យគ្រប់ គេងឱ្យគ្រាន់

    July 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសវាយទូដកប្រាក់ដោយស្វ័យប្រវត្តិ(ATM) របស់ធនាគារវឌ្ឍនៈបណ្តាលឲ្យបែកកញ្ចក់ និងមិនអាចដំណើរការដូចធម្មតាបាន ប្រព្រឹត្តនៅចំណុចក្នុងហាងលក់ទំនិញយីហោស្មាលមីនីម៉ាត ផ្ទះលេខ១២៨អឺ០ ផ្លូវលេខ១៣៦ កែងផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៤៖១០ នាទីទៀបភ្លឺ។ ជនសង្ស័យឈ្មោះ MUDOON IAN ភេទប្រុស អាយុ ៥០ឆ្នាំ

    July 26, 2023