Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រី អាយុ១២ឆ្នាំម្នាក់ មានជំងឺទឹកនោមផ្អែម ដែលជាជំងឺទឹកនោមផ្អែមមួយប្រភេទ ត្រូវការចាក់អាំងស៊ុយលីនអស់មួយជីវិត។ តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានសរសេររៀបរាប់ឱ្យដឹងថា៖ ក្មេងស្រីអាយុ ១២ឆ្នាំ ម្នាក់នេះ ត្រូវបានព្យាបាលជំងឺទឹកនោមផ្អែមនិងតាមដានជំងឺជាច្រើនឆ្នាំមកហើយនៅមន្ទីរពេទ្យគន្ធបុប្ផា។ មួយរយៈពេលជាយូរចុងក្រោយនេះ នាងពុំបានមកតាមការណាត់នោះទេ ដែលធ្វើឲ្យជំងឺនាងវិវត្តន៍ទៅជាធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ដំបៅរលួយសាច់ខ្នងនិងខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរបំផុត នាងត្រូវបានសង្រ្គោះជីវិតជាថ្មី ដោយក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានលាងឈាមអស់ជាច្រើនដង។ ថ្ងៃនេះ កូនស្រីបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម

    July 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានអបអរសាទរយ៉ាងកក់ក្តៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ តាមរយៈសារលិខិតអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងខ្លឹមសារលិខិតនេះលោក ស៊ី ជិនពីង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

    July 25, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ គឺជាថ្ងៃដំបូងដែលរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តកម្មវិធីគោរពទង់ជាតិ បទនគររាជ ផ្សាយចេញពីវិទ្យុតាមរយៈឧគ្ឃោសនស័ព្ទ នៅបរិវេណទីប្រជុំជនស្រុក ដោយមានមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តយ៉ាងច្រើនកុះករ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឱ្យដឹងថា សម្រាប់ព្រឹកថ្ងៃចន្ទម្សិលមិញនេះ គឺជាថ្ងៃដំបូងនៃការអនុវត្តកម្មវិធីគោរពទង់ជាតិ នៅទីប្រជុំជនក្នុងស្រុកក្រឡាញ់។ ក្នុងគោលបំណងបំផុស ស្មារតីគោរពស្រឡាញ់អត្តសញ្ញាណជាតិ ព្រោះទង់ជាតិគឺជាដួងព្រលឹងជាតិ ក៏ដើម្បីក្រើនរំលឹក ដល់ការគោរពវិន័យ ចំពោះមន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ។

    July 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគរ សម្រាប់អាណត្តិ ១០ឆ្នាំបន្ត គិតចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១។ ដោយយោងតាមសំណូមពររបស់អាជីវករលក់ដូរនៅផ្សារដើមគរសំណើសុំបង់ថ្លៃអាណត្តិថ្មី ដោយរក្សាតម្លៃចាស់កាលពីឆ្នាំ២០១១ (១០ឆ្នាំមុន) និងសុំបន្តសុពលភាពប័ណ្ណថ្មីរហូតដល់ឆ្នាំ២០៣១ (ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១) រដ្ឋបាលរាជធានីភ្នំពេញសូម ឯកភាពតាមសំណូមពរ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមធ្វើការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគរ សម្រាប់អាណត្តិ

    July 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ឯនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន ក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨

    July 25, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យអ្នកពាក់ព័ន្ធចលនាបំផ្លាញ និងគូសខ្វែងសន្លឹកឆ្នោតចោល ឱ្យប្រញាប់ចេញមកសារភាពជាមួយអាជ្ញាធរនៅកន្លែងដែលកៀកបំផុត បើមិនដូច្នោះទេ វិធានការផ្លូវច្បាប់នឹងត្រូវបានប្រកាន់យកសម្រាប់អ្នកទាំងនោះ។ ក្នុងសារជាសំឡេងតាមតេឡេក្រាមនាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះយើងបានដំណើរការបោះឆ្នោតនៅក្របខ័ណ្ឌទូទាំងប្រទេស ជាមួយនឹងការរារាំងនៃក្រុមជ្រុលនិយម ដើម្បីកុំឱ្យប្រជាជនទៅធ្វើការបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែលទ្ធផលដែលយើងបានឃើញមកដល់ពេលនេះ ដែលទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបណ្ដោះអាសន្ន ចំនួនប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតមានរហូតទៅដល់ ៨៤,២១% ហើយអាចនឹងមានការកើនឡើងថែមទៀត។ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឃុំ សង្កាត់ ដែលមានប្រជាជនឆ្នាំ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោតចំនួន

    July 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមកីឡាករ កីឡាការិនីជម្រើជាតិកម្ពុជាលើ១២ប្រភេទកីឡា ដែលមានអត្តពលិក​ចំនួន ១៦១នាក់ នឹងត្រូវចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន នា​ដើម​​ខែសីហា ឆ្នាំ២០២៣ ដើម្បីត្រៀមព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗពីរ គឺការ​ប្រកួត​កីឡាអាស៊ី (ASIAN Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ពីថ្ងៃទី​២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ និងការប្រកួតកីឡាស៊ីហ្គេម លើកទី​៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)

    July 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដី អំពាវនាវដល់គ្រប់គណបក្ស នយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០៖០០ យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង ១២៖០០ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត

    July 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ស្ថិតនៅក្នុងតម្លៃដដែល ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រ ៕​

    July 21, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ដំណើរការសាកល្បងខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី នៃរមណីយដ្ឋានអង្គរ។ ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែ ទស្សនាថ្មីនៅប្រាសាទចំនួនពីរ គឺប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។ ខ្សែទស្សនាថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការ សាកល្បងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ។ តាមរយៈនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ រនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ…។ល។ ត្រូវបានរៀបចំថ្មី បន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។

    July 21, 2023