- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពអាកា សធាតុមិនអំណោយផលឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុបានផ្សព្វផ្សាយណែនាំទៅដល់សមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហគមន៍ទេសចរណ៍សហគមន៍នេសាទយកចិត្តទុកចំពោះស្ថានភាពអាកាសធាតុ។ មកដល់ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះស្ថានភាពរលកមានការថមថយក៏ប៉ុន្តែស្ថាន ភាពភ្លៀងនៅតែបន្តធ្លាក់ ផ្អែកលើស្ថានភាពនេះអាចសម្រួលឲ្យការធ្វើចរាចរណ៍តាមផ្លូវទូកដឹក ជញ្ជូនស្បៀងអាហារសម្ភារហូបចុកដឹកពីដីគោកទៅដីកោះបានតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នត្រួត ពិនិត្យដោយមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរនិងត្រូវមានសម្ភារការពារសុវត្ថិភាពមុននឹងចេញដំណើរហើយអ្នកនេសាទក៏អាចធ្វើនេសាទបាន ក្នុងរយៈពេលខ្លី ចេញពេលព្រឹកត្រឡប់មកពេលល្ងាចហើយនៅក្នុងបរិវេណជិតៗតែប៉ុណ្ណោះ។ ដូចនេះឯកឧត្តមអភិបាលខេត្តសូមឱ្យសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ចាត់ចែងសម្របសម្រួលចំពោះបងប្អូនប្រជានេសាទដើម្បីចេញនេសាទបានក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងស្ថាន ភាពអាកាសធាតុមិនទាន់អំណោយផលល្អត្រូវស្ដាប់តាមការណែនាំរបស់មន្ត្រីជំនាញដើម្បីសុវត្ថិ ភាព ខ្លាចមានហានិភ័យអ្វីកើតឡើងដែលបង្ករគ្រោះថ្នាក់ដល់ពួកគាត់។ បើយោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក ក៏បានឱ្យដឹងដែរថា គិតមកត្រឹមល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ ស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុល្អប្រសើរច្រើនហើយ បើទោះជានៅមានភ្លៀងធ្លាក់ខ្លះដោយកន្លែង ប៉ុន្តែមិនមានខ្យល់កន្ត្រាក់ ដែលបង្កលក្ខណៈល្អដល់ពលរដ្ឋក្នុងការប្រកបអាជីវកម្មផ្សេងៗ ពិសេសតាមផ្លូវសមុទ្រ។ ទោះជាយ៉ាងនេះក្តី
July 21, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ បានប្រកាសថា នឹងផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ និងមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋឡើងទៅលេងកម្សាន្តឡើយ។ ដោយចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ ផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ និងមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ឡើងទៅលេងកម្សាន្តឡើយ។ ដោយសារនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងយោគយល់ ដោយក្តីអនុគ្រោះ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពុំព្រមអនុវត្តន៍តាមសេចក្តីប្រកាសជូនដំណឹងខាងលើ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាព
July 20, 2023 - សង្គម
ប៉ារីស៖ លោក ផូ ផល្លា ដែលជាសហព័ទ្ធមន្ត្រីការទូត នៃស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស រស់នៅក្នុងប្រទេសបារាំង បានប្រកាសបើកយុទ្ធនាការសប្បុរសធម៌ដ៏ធំមួយ ដែលលោកនឹងជិះកង់ចំងាយ ៣.០០០គីឡូម៉ែត្រ រយៈពេល ៤១ថ្ងៃ ឆ្លងកាត់ប្រទេសតំបន់អឺរ៉ុបចំនួន ៨ប្រទេស ដើម្បីរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរ។ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ផូ ផល្លា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូន ពុកម៉ែបងប្អូនទាំងអស់មេត្តាជ្រាបថា ដោយមានការអនុញ្ញាតពី មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ខ្ញុំបាទនឹងជិះកង់ចំងាយ ៣.០០០ គីឡូម៉ែត្រ រយៈពេល ៤១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែកញ្ញា
July 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ យោងតាមរយៈបណ្តាញសង្គមតេលេក្រាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាប័នអន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានសភា ប្រទេសម៉ាឡេស៉ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា
July 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ការដាំបង្គោលអង់តែងទូរស័ព្ទចល័ត មិនបង្កហានិភ័យដល់សុខភាពនោះឡើយ ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រុមហ៊ុនប្រតិបត្តិករ និងក្រសួងបានដាក់ផែនការកំណត់ទីតាំង សាងសង់បង្គោលអង់តែនចំនួន៨៨បង្គោល ហើយ រយៈពេលជាងមួយឆ្នាំ ដែលក្រុមការងារក្រសួង បានសាងសង់បង្គោលអង់តែន៧០បង្គោលរួចហើយ ដោយនៅសេសសល់ ១៨បង្គោលទៀតតែប៉ុណ្ណោះ ដែលពុំទាន់បានសាងសង់ ដោយសារតែប្រជាពលរដ្ឋមិនអនុញ្ញាតឱ្យសាងសង់ ព្រោះយល់ថា ការសាងសង់បង្គោលអង់តែន ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ តាមរយៈប្រការនេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការដាំបង្គោលអង់តែនទូរស័ព្ទចល័ត មិនផ្ដល់ផលប៉ះពាល់ណាមួយដល់សុខភាពនោះឡើយ
July 20, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូខ្លីមួយ ដោយឯកឧត្ដម បានសម្រេចអនុញ្ញាតឱ្យទូកកាណូតធ្វើដំណើរបានវិញហើយ ក្រោយអាកាសធាតុល្អប្រសើរជាមុន ហើយសូមឱ្យមានការប្រុងប្រយ័ត្នបន្ថែមផងដែរ។ តាមរយៈខ្លឹមសារក្នុងវីដេអូបង្ហោះរបស់ ឯកឧត្ដម គួច ចំរើន បានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទ និងទូកកាណូត អាចឱ្យធ្វើដំណើរទៅលម្ហសមុទ្របានវិញហើយ ដោយឯកឧត្ដម បានមានប្រសាសន៍ថា៖ «សូមជម្រាបជូនដល់សាធារណជនទាំងអស់ ដោយផ្អែកទៅលើការតាមដានបញ្ហាអាកាសធាតុ សម្រាប់ថ្ងៃនេះគឺរលកសមុទ្របានធ្លាក់ចុះ ក្នុងកម្រិតលើធម្មតាបន្តិច ហើយមេឃនៅមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចថាក្នុងរយៈពេលពេញ ១ថ្ងៃ។ ផ្អែកលើសា្ថនភាពនេះ អាចសម្រួលឱ្យបងប្អូនធ្វើដំណើរតាមផ្លូវទូកបាន ដែលស្ថិតនៅក្នុងស្ថានភាព ត្រូវប្រុងប្រយ័ត្ន
July 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការបង្ហោះពីគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា កីឡាការិនីឆ្នើម ខាន់ ជេសា ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់លើកដំបូងជាមួយកីឡាការនី Danielle Kelly នៅព្រឹត្តិការណ៍ដ៏ល្បី ONE Fight Night 14 របស់ ONE Championship នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងប្រទេសសិង្ហបុរី។ កីឡាការិនី ខាន់ ជេសា និងប្រជែងជាមួយ Danielle
July 20, 2023 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបញ្ជាក់ជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាបថា កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៊ីណូនៅក្រុងបាវិតមួយកន្លែង មានមនុស្សជាច្រើនស្រែកឲ្យជាជួយ មិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង៣០នាទីល្ងាច មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចយើងថា៖ បានឃើញបុគ្គលិកក្នុងក្រុមហ៊ុនកាស៊ីណូបារីសបូព៌ា វាយកញ្ចក់អាគារជាន់ទី៦ ផ្នែកខាងក្រោយ ហើយស្រែកស្នើសុំអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការសម្របសម្រួលពី ឯកឧត្ដម ព្រះរាជអាជ្ញា សមត្ថកិច្ចយើង
July 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាល នឹងរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករ-និយោជិត និង ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នឹងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ
July 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាដែលបានស្នើសុំទៅគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុង រាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៣ ក្នុងចំណោមគណបក្សទាំង១៨ ដែលមានសកម្មភាព ដូចខាងក្រោម៖ ប្រភព៖
July 19, 2023












