- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ អ្នកទេសចរចំរុះជាតិសាសន៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ដោយសារឥទ្ធិពលព្យុះ ជាង ៧០០នាក់ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ដឹកជញ្ជូនមកដល់ក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៣នេះ។ យោងតាមប្រភពរបស់អ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំមន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ពន្ធ័ ពិនិត្យទទួលអ្នកទេសចរណ៍ជាតិ អន្តរជាតិជាច្រើនរយនាក់ដែលអាជ្ញាធរដឹកជញ្ជូនយកពីដីកោះ ត្រឡប់មកក្រុងព្រះសីហនុ ក្រោយជួបបញ្ហាធាតុអាកាសមិនល្អ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣កាលពីប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម គួច ចំរើន បានបង្ហោះវីដេអូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
July 17, 2023 - ព័ត៌មានជាតិ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងអំពីសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសផ្សាភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរផងដែរ។ – ប្រវែងស្ពានសរុប៖ ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) – ទទឹងស្ពាន៖ ១៧ម៉ែត្រ – ចំណុចចាប់ផ្ដើម៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ – ចំណុចបញ្ចប់៖ ច្រកព្រំដែន ប៉ោយប៉ែត-ថៃ
July 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឈរចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បញ្ជាក់ថា ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១នេះ គឺទទួលបានមេដាយសរុប១១គ្រឿង ក្នុងនោះមេដាយមាស ៦ ប្រាក់២ និងសំរឹទ្ធ៣,
July 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១៖២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិត ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡើយ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
July 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ឧកញ៉ា ពុង ឃាវសែ ជា «អ្នកឧកញ៉ា»។ ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
July 17, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ភ្លៀងធ្លាក់ជោកជាំមួយមេធំ បណ្ដាលឱ្យលិចផ្សារសាមគ្គី ក្នុងខេត្តកំពត ដោយមានការព្រួយបារម្ភ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចុះត្រួតពិនិត្យស្ថានភាពទឹកលិចផ្សារ និងផ្តាំផ្ញើឱ្យប្រធានភាស៊ីផ្សារ និងអាជ្ញាធរក្រុងកំពត ត្រូវធ្វើយ៉ាងកុំឱ្យជំនន់ទឹកភ្លៀងលិចផ្សារនេះតទៅទៀត ហើយត្រូវតែស្ដារលូឱ្យទាន់នៅល្ងាចនេះ។ យោងតាមការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «បេះដូងកំពត» បានបង្ហាញពីសកម្មភាពរបស់ឯកឧត្តម ម៉ៅ ធនិន ចុះពិនិត្យមើលស្ថានភាព ក៏ឃើញថា មានបងប្អូនអាជីវករ និងអ្នកដើរផ្សារជាច្រើនសប្បាយចិត្ត រំភើបក្រោយបានឃើញវត្តមានដ៏កក់ក្ដៅរបស់ ឯកឧត្តម ចុះមកពិនិត្យដោយផ្ទាល់។ តាមរយៈសកម្មភាពក្នុងវីដេអូនោះផងដែរ បងប្អូនអាជីវករ បាននិយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំងម្ដងៗ
July 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ផ្សារអន្តរជាតិលក់សម្ភារសំណង់ចិន មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ក្នុងនោះបានបណ្តាលឲ្យឆេះរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច និងហាងលក់ជ័រការពារជំរាបទឹកខូចខាតសម្ភារមួយចំនួន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការចុះជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្សារអន្តរជាតិលក់សម្ភារសំណង់ចិន តាមបណ្តោយផ្លូវហាណូយ (១០១៩) ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ដោយទទួលបានលេខទូរស័ព្ទ Hotline របស់ការិយាល័យពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្សារអន្តរជាតិលក់សម្ភារសំណង់ចិនយ៉ាងសន្ធោសន្ធៅ
July 17, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុខសញ្ញាគប់កញ្ចក់ឡាននៅផ្លូវជាតិលេខ៤ ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ ក្រោមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច នៅថ្ងៃទី១៤ កក្កដា ២០២៣ បានធ្វើការស្រាវជ្រាវមុខសញ្ញាគប់កញ្ចក់រថយន្តពេលយប់ និងបានឃាត់មុខសញ្ញាឈ្មោះ ឆាង ធារ៉ា ហៅង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មកសាកសួរ មុខសញ្ញាខាងលើបានទទួលស្គាល់និងសារភាពថា
July 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០៣ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖ ១. គណបក្សប្រជាជនកម្ពុជា ធ្វើនៅថ្ងៃទី១៥ ២. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
July 15, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន រង់ចាំដល់អាកាសធាតុបានល្អប្រសើរឡើងវិញ។ តាមរយៈសារជាវីដេអូរបស់ ឯកឧត្តម គួច ចំរើន បានអំពាវនាវ សូមឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន ដោយឯកឧត្តម បានមានប្រសាសន៍ថា៖ «សូមជម្រាបជូនដល់សាធារណជនទាំងអស់ ដោយផ្អែកតាមការព្យាករណ៍របស់ឧតុនិយម របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីព្រឹកថ្ងៃសៅរ៍នេះតទៅ អាកាសធាតុមិនអំណោយផលទេ គឺមានភ្លៀង លាយឡំទៅដោយខ្យល់ខ្លាំង និងមានរលកធំ ដែលអាចបង្កឱ្យមានហានិភ័យដល់អ្នកធ្វើដំណើរនៅតាមផ្លូវទឹក។»
July 15, 2023












