- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន (Expressway) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រោមទម្រង់វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT: Build-Operate-Transfer) ដែលមាន សមាសភាពដូចខាងក្រោម៖
July 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញជូននូវសមាសភាព ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ចំនួន ០៤រូប ត្រូវបានអនុញ្ញាតចាត់បញ្ជូនឲ្យទៅចូលរួមក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើជើងឯកពិភពលោក ឆ្នាំ២០២៣ (World Aquatics Championships 2023) តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (World Aquatic) ។ កម្មវិធីប្រកួតខាងលើនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងទីក្រុង Fukuoka ប្រទេសជប៉ុន។ សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹកឱ្យចាត់បញ្ជូនមន្រ្តីថ្នាក់ដឹកនាំចំនួន ០១នាក់
July 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការបង្ហោះក្នុងឆាណែលតេឡេក្រាមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យដឹងពីកម្មវិធីថ្មីមួយ ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ បានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សជាងមុនដល់ប្រជាពលជនទាំងក្នុង និងក្រៅប្រទេស។ តាមរយៈខ្លឹមសារសំណេរ ក្នុងឆាណែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media”
July 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
July 13, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅទស្សនានៅប្រាសាទតាកែវ ដើម្បីឱ្យការចរាចររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អៗ និងទស្សនីយភាពគ្រប់ជ្រុងជ្រោយ និងបញ្ចៀសរាល់ការកកស្ទះជូនភ្ញៀវទេសចរពេលចូលទស្សនាប្រាសាទតាកែវ។ កញ្ញា ចំរើន វិនា មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា ក្រុមការងារបានរៀបចំទិសដៅវង់ទស្សនានៅប្រាសាទតាកែវ ដោយកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ ដូចជា ការកាត់លះមែកឈើខ្លះៗរៀបចំជាផ្លូវថ្មើជើងជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស រៀបចំផ្ទាំងព័ត៌មានស្តីពីប្រវត្តិនៃប្រាសាទ ដើម្បីឱ្យអ្នកទេសចរអាចស្វែងយល់ដោយខ្លួនឯងបាន។ កញ្ញា វិនា បន្តទៀតថា ការរៀបចំវង់ទស្សនានេះ ផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរបានច្រើន ដោយខ្សែទស្សនាក្នុងប្រាសាទនឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងនៃប្រាសាទនេះ ព្រមទាំងអាចផ្តិតយករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ។ មុននឹងមកដល់ប្រាសាទភ្ញៀវទេសចរដើរក្រោមម្លប់ឈើយ៉ាងត្រជាក់
July 12, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល និងដោយមានការសហការពីសមត្ថកិច្ចគយ និងអជ្ញាធរមានសមត្ថកិច្ចបានធ្វើការកម្ទេចចោលនូវពោះជ្រូក និងស្បែកជ្រូកដែលខូគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង។ គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពទាំងនេះគឺពិតណាស់ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគប្រសិនបើទំនិញខាងលើនេះចរាចរលក់នៅលើទីផ្សារ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
July 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) វិញ្ញាសាMobile Legend: Bang Bang ធ្វើបានយ៉ាងល្អក្នុងប្រកួតចុងក្រោយ វគ្គសន្សំពិន្ទុក្នុងពូល A ដោយបានយកឈ្នះលើក្រុមប្រទេសនេប៉ាល់ លទ្ធផល ២-០ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៃការប្រកួតGamers8 Asia Championship នៅរដ្ឋធានីរីយ៉ាត (Riyadh) ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)ដោយលទ្ធផលនេះក្រុមកម្ពុជាបានកក់កៅអី សម្រាប់ការប្រកួតជើងឯកពិភពលោក (IESF World Esport Championships)នៅទីក្រុង
July 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាកំពុងត្រៀមលក្ខណៈបញ្ជូនអត្តពលិកចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzho សាធារណរដ្ឋប្រជាមានិតចិន ដែលប្រារព្ធពិធីចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា យើងកំពុងរៀបចំផែនការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយជំរុញឱ្យសហព័ន្ធកីឡាជាតិមួយចំនួន ដែលត្រៀមកីឡាអាស៊ី ត្រូវហ្វឹកហាត់ក្នុងស្រុកឡើងវិញបណ្តើរៗហើយ ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
July 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹកដល់ អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ “រូបពីរ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅឧទ្យាន ឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពី
July 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្រ្តីកូនខ្មែរ៣រូបបានបង្ហាញនូវភាពអស្ចារ្យជូនមាតុភូមិដោយក្នុងនេះបានរៀនបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។ មជ្ឈមណ្ឌល CAM-ATOM បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះកញ្ញា ទិត្យម៉ារីណែត កញ្ញា ស៊ីវ គីមលី កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman
July 12, 2023












