Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំនឹងបន្ថែមស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ ដោយយោងលើស្ថានភាពធាតុអាកាសជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា ក្នុងមហាសមុទ្រភាគខាងជើងប្រទេស ហ្វីលីពីន សម្ពាធទាបសកម្មមួយកំពុងនឹងវត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី៤ ។ នៅថ្ងៃទី១៥ ខែកក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុង ថ្ងៃទី១៩ ខែកក្កដា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ – តំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ – តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ – តំបន់មាត់សមុទ្រ

    July 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា កុមារាជនជាតិមីយ៉ាន់ម៉ាម្នាក់ ឈ្មោះ អ៊ុង ខាន់ មឿ បានទទួលការវះកាត់ហើយទៅលើជំងឺដ៏កម្រមួយគឺ សេរីរាង្គនៅក្រៅពោះ កាលពីថ្ងៃអាទិត្យមុន នៅកម្ពុជា។ កុមារាអាយុ២ឆ្នាំរូបនេះ បានទទួលការវះកាត់ ដោយត្រូវបានចំណាយអស់រយៈពេល៥ម៉ោង ក្រោមកិច្ចសហការរវាងក្រុមវេជ្ជបណ្ឌិតឯកទេសកម្ពុជា និងជប៉ុន ខណៈដែលស្តី្រជាម្តាយ បាននិយាយថា ៖ “ខ្ញុំសូមអរគុណណាស់ដែលបានខ្វល់ខ្វាយអំពីប្រជាជនមីយ៉ាន់ម៉ា វាមានន័យខ្លាំងណាស់សម្រាប់ពួកយើង!”។ សូមបញ្ជាក់ថា កុមារាដ៏តូចម្នាក់នេះបានឆ្លងកាត់ការវះកាត់អស់ជាច្រើនម៉ោង រាងកាយរបស់គេមានសភាពខ្សោះខ្សោយ និងកំពុងសម្រាកនៅក្នុងបន្ទប់ថែទាំក្រោយវះកាត់នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយគេបានធូរស្បើយបន្ថិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ គេកំពុងទទួលបានការថែទាំយ៉ាងល្អពីក្រុមគ្រូពេទ្យ

    July 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ បានបើកដំណើរការប្រកួតរបស់ខ្លួនហើយ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ដោយមានក្លឹបចូលរួមប្រកួតចំនួន១៦ក្លឹប ប្រកួតលើវិញ្ញាសា២៣។ ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថា ដើម្បីបន្តដំណើរការអភិវឌ្ឍកីឡាតេក្វាន់ដូ ITF កម្ពុជា ឲ្យកាន់តែរីកចម្រើន ក៏ដូចជាស្វែងរកធនធាន ប្រចាំឆ្នាំនេះ គឺសហព័ន្ធ បានដាក់ ២៣វិញ្ញាសា ដាក់ឲ្យកីឡាករ

    July 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍ស្ដីពី គ្រឹះស្ថានអប់រំ ដែលពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និងទទួលស្គាល់ពីក្រសួង។ ក្រសួងអប់រំ សូមជម្រាបជូន មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និស្សិត និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ គ្រឹះស្ថានអប់រំ ដែលមានរាយនាមដូចខាងក្រោម ពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និងការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡានៅឡើយទេ៖ ១. St. Roberts Global Education Co.Ltd ២.

    July 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ យុវតី គា ឆរីតា ដែលបានប្រឡងជាប់លេខ១ កម្រិតសកលលោក និងទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសា គណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ សាលាអន្ដរជាតិ CIA FIRST នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានឲ្យដឹងថា កម្មវិធីខាងលើនេះ គឺរៀបចំឡើងដោយ ក្រសួងអប់រំ

    July 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៤៖១៥នាទីពាក់កណ្តាលអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបជនបរទេសមិនបានសម្រេច ខណៈកម្លាំងកំពុងល្បាតលក្នុងមូលដ្ឋាន នៅចំណុចមុខក្លិបEDM3 ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះស្រ៊ុន ប៊ុនលាភ ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ៣១០ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរសិស្ស (ជាអ្នកបើកម៉ូតូ)។ ២-ឈ្មោះញឹប តុលា ហៅពៅ ភេទប្រុស

    July 14, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជាលើវិញ្ញាសា Mobile Legend Bang Bang ទទួល​បានចំណាត់ថ្នាក់លេខ៣ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡា​អេឡិចត្រូនិកអាស៊ី (IESF Gamers8 Asian Championship) ឆ្នាំ២០២៣ នៅប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែល​ដឹក​នាំ​ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជាចូលរួមប្រកួតនៅទីនោះបានបញ្ជាក់មកថា ការ​​ប្រកួតដែលធ្វើនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី០៨ ដល់ទី១៤ ខែ​កក្កដានេះ មានក្រុមជម្រើសជាតិចំនួន៨ចូលរួមប្រកួតសម្រាប់វិញ្ញាសា MLBB នេះ។

    July 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៦៖៥០នាទីល្ងាច នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងចំណុច សិប្បកម្មដេរពូកសាឡុង ដែលស្ថិតនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សុខ ចន្ទី ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ម្ចាស់សិប្បកម្ម។ +

    July 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម កាលពីម្សិលមិញនេះ ទៅលើហេតុការណ៍មួយដែលមានអង្គរក្ស ៤នាក់ បានជិះម៉ូតូតាមពីក្រោយឡានម៉ាក Roll Royce ពណ៌ខ្មៅ ដែលជាចៅហ្វាយនាយរបស់ខ្លួន ហើយបានបញ្ចេញកាយវិការ ពាក្យសម្ដីមិនសមរម្យ ជិះគៀរធាក់ម៉ូតូពលរដ្ឋនៅតាមផ្លូវនោះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ អង្គរក្សទាំង ៤ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងឲ្យសុំទោសជាសាធារណៈ។ យោងតាមប្រភពវីដេអូរបស់សារព័ត៌មានក្នុងស្រុកមួយ អង្គរក្សទាំង ៤នាក់នោះ បានចេញមកបំភ្លឺ ហេតុការណ៍កាលពីម្សិលមិញ និងសុំទោសជាសាធារណៈ ដោយនិយាយរៀបរាប់ថា៖ « ហេតុការណ៍កាលពីម្សិលមិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ពួកយើងបានធ្វើដំណើរពីបឹងកេងកង

    July 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវ ហ៊ុន ស៊ីណាត ជា «ឧកញ៉ា»។ ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

    July 13, 2023