Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនឈ្មោះ មូល រតនៈ ដែលជាអ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា។ បន្ទាប់ពីការសាកសួរជនសង្ស័យ បានសារភាពពីការប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែនចាប់តាំងពីឆ្នាំ២០២១មក បន្ថែមពីនោះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាញសារព័ត៌មានផ្សេងៗ ជាច្រើនផងដែរ ក្នុងគោលបំណងឆបោកប្រាក់។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    July 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសព័ត៌មាន ២ករណីផ្សេងគ្នា ក្រោយស្រ្តី២នាក់ បង្ហោះសារនៅលើបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ ដល់អាវុធហត្ថ។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនជាសាធារណៈជ្រាបដូចខាងក្រោម៖ ១-បុគ្គលឈ្មោះ ភី សូនី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកសុំទោសដល់អង្គភាពកងរាជអាវុធហត្ថ ហើយបានបំភ្លឺថា៖ ខ្លួនមិនបានឲ្យអ្នកសារព័ត៌មានបង្ហោះ ឬធ្វើការចុះផ្សាយនោះទេ

    July 19, 2023
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរស្រុកសេសានដាស់តឿនប្រជាពលរដ្ឋ ដែល ប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរឆ្លងកាត់ទន្លេ សូមប្រុងប្រយ័ត្ន ព្រោះនៅខែវស្សាមាន ភ្លៀង ខ្យល់ អាចបង្កឱ្យកើតមានគ្រោះថ្នាក់បាន។ ក្នុងឱកាស ផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងចុះសួរសុខទុក្ខបងប្អូនជនជាតិគ្រឹង នៅភូមិរំពាត់ឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែងថ្ងៃទី១៨កក្កដា លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ បងប្អូនប្រើប្រាស់ទូកតូចៗជាមធ្យោបាយ ឆ្លងកាត់ទន្លេ ឬទៅធ្វើនេសាទក្តី ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន និងនាំគ្នាត្រៀមបង្ការនូវគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ព្រោះរដូវវស្សាឆ្នាំនេះ មានភ្លៀងមានខ្យល់ព្យុះ ផ្គររន្ទះ ដែលជាបញ្ហាបង្កហានិភ័យប៉ះពាល់ផ្នែកសុវត្ថិភាពក្នុងការរស់នៅ ។ លោកបន្តថា៖ប្រការនេះសូមឱ្យលោកមេភូមិឬហៅថាមេកន្ទ្រាញជនជាតិគ្រឹង នៅភូមិរំពាត់នេះជួយដាស់តឿន និងពន្យល់ណែនាំបងប្អូនយើងបន្ថែម ពេលឆ្លងទូកកុំយកកូនតូចធ្វើដំណើរទៅជាមួយតាមទូក

    July 19, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖​ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។ កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ កញ្ញាពន្យល់ថា នេះជាខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន្តដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក រួចបន្តតាមផ្លូវថ្មបាយក្រៀមឆ្ពោះចូលតាមច្រកខាងមុខប្រាសាទបាភួន។ បន្ទាប់មកទេសចរអាចបន្តទស្សនាក្នុងព្រះបរមរាជវាំង នៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិល័យ និងបញ្ចប់ការទស្សនានៅ

    July 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ជាង៣០ឆ្នាំមកនេះ កម្ពុជាទទួលជោគជ័យយ៉ាងធំធេងក្នុងការងារបោសសម្អាត គ្រាប់មីនលើទឹកដីជាង ២ ៧៩៤ គីឡូម៉ែត្រ​ការ៉េ ដែលជាទឹកដីធំជាងគេក្នុងពិភពលោក បើធៀប នឹងប្រទេសជាង៣០ ដែលមានទឹកដីមានគ្រាប់មីនដូចគ្នា។ នេះបើតាម ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស)។ ថ្លែងក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស)ថា ការងារបោសសំ អាតមីននេះបានរកឃើញគ្រាប់រំសែវរាប់លានគ្រាប់ក្នុង នោះមានគ្រាប់មីន

    July 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ដោយយោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ០១២ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៤៧ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៣ករណី ស្វែងរកជំនួយចំនួន ៦១ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៨៣ករណី)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរលើសល្បឿនកំណត់

    July 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាស លើកលែង ការជ្រើសរើសប៉ុស្តិ៍បម្រើការងារចំពោះបេក្ខជនដាក់ពាក្យសុំចុះឈ្មោះប្រឡងចូលក្របខណ្ឌគ្រូបង្រៀនឆ្នាំ២០២៣ សម្រាប់បេក្ខជនប្រឡងចូលខេត្តស្ទឹងត្រែង កោះកុង ព្រះវិហារ និងខេត្តមណ្ឌលគិរី។ ក្រសួងអប់រំ យុវជន និង កីឡាបានដាក់ឱ្យអនុវត្តការជ្រើសរើសប៉ុស្តិ៍បម្រើការងារ នៅមុនពេលដាក់ពាក្យសុំចុះឈ្មោះប្រឡងចូលក្របខណ្ឌ គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៩ រហូតមក។ ការអនុវត្តវិធានការនេះ ក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត បានចាត់បញ្ចូនគ្រូបង្រៀនចេញថ្មីឱ្យទៅដល់សាលារៀនដែលសាមី

    July 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះ​ផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ស្តីពីការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ យោងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត, សេចក្តីសម្រេច លេខ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល, សេចក្ដីជូនដំណឹងលេខ៥៤៧ សជណ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, សេចក្តីណែនាំលេខ០៤៥/២៣ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សេចក្តីអំពាវនាវ និងសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងការងារ

    July 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅរសៀលថ្ងៃទី១៨ កក្កដានេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជម្រុញអោយការងារនេះ អោយទទួលបានជោគជ័យ ទៅតាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ

    July 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី

    July 19, 2023