- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ចាប់ពីថ្ងៃទី១២-១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥
July 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖ *ទី១៖ ឈ្មោះ ខន ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ
July 10, 2023 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៣នេះ មានករណីបុរស-ស្ត្រី ពីរនាក់ប្តីប្រពន្ធជនជាតិឥណ្ឌូនេស៊ីស្នាក់នៅផ្ទះសំណាក់ម៉ាយ៉ាក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ស្រែកឲ្យគេជួយ ដោយសមត្ថកិច្ចស្មានថា ជារឿងបទល្មើស ហើយភ្លាមៗ សមត្ថកិច្ចនគរបាលជំនាញនិងនគរបាលមូលដ្ឋាន បានចុះអន្តរាគមន៍ត្រួតពិនិត្យ។ ក្នុងនោះសមត្ថកិច្ច បានរកឃើញថា ជាករណីជាប់គន្លឹះទ្វារក្នុងបន្ទប់ទឹកចេញមិនរួច មិនមែនជាករណីបទល្មើសអ្វីឡើយ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានអន្តរាគមន៍ជួយគាស់ទ្វារបន្ទប់ទឹកយកបុស ស្ត្រី ជនជាតិឥណ្ឌូនេស៊ីនោះចេញពីបន្ទប់ទឹកបានហើយ៕ ប្រភព៖ Huy Bunleng News
July 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ជា «អ្នកឧកញ៉ា» ចំណែកកូនប្រុសច្បងលោក គិត ស៊ូឡា ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «ឧកញ៉ា» ផងដែរ។ ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
July 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ យោងតាមសេចក្ដីប្រកាសរបស់ គ្រឹះស្ថានអង្គរ បានសម្រេចបង្កើត គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំគ្រឹះស្ថានអង្គរ ដែលមានសមាសភាពដូចខាងក្រោម៖ ១.អគ្គនាយក ប្រធាន ២.អគ្គនាយករង អនុប្រធាន ៣. ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ សមាជិក ៤. ប្រធានអង្គភាពលក់បណ្ណ សមាជិក ៥.ប្រធានអង្គភាពត្រួតពិនិត្យ សមាជិក ៦. ប្រធានផ្នែករដ្ឋបាល សមាជិក ៧. រជ្ជទេយ្យករបុរេប្រទាន សមាជិក ៨.ប្រធានផ្នែកគណនេយ្យ សមាជិក។ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំ គ.ស.អ
July 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បាអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះ ពិត ប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។ ក្នុងសំណេរតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា «ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មាន យ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សឹបឆ្នាំឬដល់រយឆ្នាំទៀតផងប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ី កាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែល ទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។ ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែនខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់
July 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០២ ក្នុងចំណោមគណបក្សទាំង១៨ ដែលបាន ស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖ ១- គណបក្សបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក
July 8, 2023 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា “ប្រាសាទព្រះវិហារ” ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលកាលពីមុនមានឈ្មោះថា “ស្រីសិខារិស្វារៈ” មានន័យថា “ម្ចាស់នៃកំពូលភ្នំ” គឺជាប្រាសាទដ៏ចំណាស់ និងដ៏ពិសិដ្ឋមួយដែលមានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតសម្រស់យ៉ាងរឹងមាំនៅលើកំពូលនៃជួរភ្នំដងរែក។ នៅថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី១៥ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។ ក្រឡេកមើលខេត្តព្រះវិហារវិញ បច្ចុប្បន្ននេះ ខេត្តបាននិងកំពុងអភិវឌ្ឍខ្លួនបន្តិចម្តងៗ ជាមជ្ឈមណ្ឌលដ៏មានសក្កានុពលទាំងវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ៕ ប្រភព៖ ក្រសួងព័ត៌មាន
July 8, 2023 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន០៩ក្បាលទៀត។ ចំពោះការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៥ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣។
July 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។ ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន
July 7, 2023












