Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កាលពីដើមសប្ដាហ៍ទី១នៃខែកក្កដា អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ពិសេសបានចុះប្រតិបត្តិការបង្ក្រាបទំនិញរត់គេចពន្ធនៅតាមគោលដៅមួយចំនួន ដោយបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន ១១គ្រឿង ដែលមានទម្ងន់សរុប ៦៩,៥២០.០០ គីឡូក្រាម និងមានប្រាក់ពន្ធ និងអាករប៉ាន់ស្មាន រួមទាំងពិន័យបទល្មើសនឹងច្បាប់ស្ដីពីគយមានប្រមាណជាង ៤០០លានរៀល។ នាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ មានឧបទ្ទវហេតុប្រឈមមួយ ដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន ៣គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន ៥គ្រាប់ សំដៅលើសមត្ថកិច្ចគយដើម្បីរំដោះរថយន្ដ ១គ្រឿងដឹកទំនិញគេចពន្ធ

    July 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ព្រឹត្ដិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ។ ក្រសួងអប់រំ នឹងរៀបចំ ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២៖ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ដែលជាការប្រកួត ស្នាដៃបង្កើតគម្រោងតាមរយៈការផលិតជាវត្ថុគំរូ (Prototype) សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។ ព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និង ប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ

    July 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំ បានកើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត បានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា នៅដង្ហើមចុងក្រោយ ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដោយប្រើឈាមប្លាស្មាអស់៤ប្លោក និងម៉ាស៊ីនសប់ដង្ហើម សង្គ្រោះជីវិតមួយនេះឱ្យរស់រានឡើងវិញ។ ក្មេងប្រុសម្នាក់នេះ អាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ៣ថ្ងៃនៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តកំពង់ស្ពឺ ដាក់សេរ៉ូមអស់៥លីត្រ បានចូលមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់ ជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត (EDS): ខ្សោយដង្ហើម អស់ជីពចរ (shock syndrome)

    July 7, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចេញលិខិតបដិសេធជុំវិញព័ត៌មានទាក់ទងនឹងការបំផ្លិចបំផ្លាញរូបចម្លាក់នៅតំបន់ប្រាសាទបាកាន។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ សូមធ្វើការច្រានចោលនូវការចេញផ្សព្វផ្សាយរបស់ ម្ចាស់ Account Facebook ឈ្មោះ Sisowath Sithiden នៅប៉ុន្មានម៉ោងមុន ដោយបានបង្ហោះពាក់ព័ន្ធការ បំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន) ដែល មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយរូបភាពដែលជា ហេតុធ្វើឲ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈសូមធ្វើការច្រាន ចោលទាំងស្រុងជុំវិញព័ត៌មានដែលថាមានការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន)។ សូមបញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់Account Facebook ខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ

    July 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងពិសេស ដោយសម្តេចតេជោ សូមស្នើឱ្យអ្នកដែលយកឈ្មោះ និងរូបភាពសម្តេច ទៅបង្កើត Account TikTok សូមលុបចេញវិញជាបន្ទាន់ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្នើឱ្យបញ្ឈប់ នឹងលុបចោលទាំងស្រុងនូវគណនី TikTok ដែលយកឈ្មោះខ្ញុំមកប្រើនេះ ដែលបានបង្កើតឱ្យមានការភាន់ច្រឡំមួយយ៉ាងធំ ដូច្នេះសូមឱ្យជំនួយការរបស់ខ្ញុំធ្វើការបន្ទាន់ជាមួយក្រុមហ៊ុន TikTok ក៏ជាម្ចាស់គណនីTikTok ដែលយកឈ្មោះខ្ញុំមកប្រើ សូមលុបចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងចាត់ការទៅតាមផ្លូវច្បាប់

    July 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណ ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ ក្នុងករណីរកឃើញត្រូវដាក់ទណ្ឌកម្មតាមច្បាប់ ឬបិទអាជីវកម្មនោះតែម្ដង។ យោងតាមការសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយកន្លងមកមានប្រជាពលរដ្ឋមួយចំនួនបាន យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។ ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលរាជធានី ខេត្ត

    July 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឆាណែលតេឡេក្រាម (Telegram Channel) របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាឆាណែលតេឡេក្រាម ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំនានាលើពិភពលោក លំដាប់ច្រើនបំផុតទី២ គឺ ឯកឧត្ដម ប្រធានាធិបតី អ៊ុយក្រែន។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ បន្តចូលរួមភ្ជាប់ឆាណែលតេឡេក្រាមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទទួលបានព័ត៌មានថ្មីៗ ពិតប្រាកដ និងឆាប់រហ័ស ដោយគ្រាន់តែស្វែងរកឈ្មោះ @spmhunsen ឬ

    July 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានស្តារនិងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយឱ្យបាននូវភាពលិចលង់លំនៅឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។ លោក សៅ សារុំ សមាជិកក្រុម ប្រឹក្សាសង្កាត់បឹងទំពុនទី១និងលោក ទឹម ម៉ន មេភូមិសន្សំកុសលទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌ មានជ័យបានឱ្យដឹងស្រដៀងគ្នាថា៖ ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BTក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទឹកមិនអាចហូរនោះទេ

    July 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប សម្រេចប្រើទឹកខ្មៅពីប្រទេសឥណ្ឌាដូចគ្រាបោះឆ្នោតមុនៗដដែល សម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ កក្កដាខាងមុខនេះ។ ទឹកខ្មៅជ្រលក់ម្រាមដៃ បញ្ជាទិញពីក្រុមហ៊ុននៅប្រទេសឥណ្ឌា ដែលមិនអាចលាងជ្រះវិញដោយទឹកសាប៊ូ ទឹកលាងថ្នាំសក់ ទឹកអូសាវ៉ែល និងទឹកលាងជម្រះផ្សេងទៀត ក្នុងថ្ងៃតែមួយនៃថ្ងៃបោះឆ្នោតនោះ គឺមានចំនួន៥ម៉ឺន២ពាន់ដប ក្នុងតម្លៃសរុបជាង៩១ម៉ឺនដុល្លារអាមេរិក។ ទឹកខ្មៅនេះ ក្នុង១ដប មានចំណុះ៧០មីលីលីត្រ ហើយនឹងត្រូវចែកតាមការិយាល័យបោះឆ្នោតនីមួយៗចំនួន២ដប ក្នុងចំណោមការិយាល័យបោះឆ្នោតសរុបនៅទូទាំងប្រទេស ចំណែកចំនួនដែលនៅសល់ គឺទុកបម្រុងបង្ការទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅគ.ជ.ប មួយចំនួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប

    July 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្ដី ជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលរងគ្រោះអាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី។ សូមបញ្ជាក់ផងដែរថា កាលពីទីថ្ងៃ២៧ ខែមករា ឆ្នាំ២០២៣ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជា

    July 6, 2023