Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) រកបាន៣ពិន្ទុដំបូងរបស់ខ្លួន នៅក្នុងពូល A នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នារីអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល ២ទល់១ កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះ កីឡាការិនី Chinda Sihalath របស់ក្រុមឡាវបានទាត់បញ្ជូលទី១គ្រាប់បើកការនាំមុខ ១ទល់០ លើក្រុមកម្ពុជា

    July 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ មានករណីបោកប្រាស់តាមទូរស័ព្ទមួយបែប ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ បានដោយជោគជ័យ។ ដែលជនសង្ស័យមានឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ បានធ្វើការបោកប្រាស់ ស្ត្រីចំណាស់ជាច្រើនករណី តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ វេរឲ្យជនសង្ស័យភ្លាមៗតែម្តង។ បច្ចុប្បន្ន

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥​ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ តែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើប្រធាននាយកដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ប្រធាននាយកដ្ឋាន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងខាងលើ ត្រូវអនុវត្ត អនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីឆានែលតេឡេក្រាមផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានបង្ហាញរូបថតមួយសន្លឹក របស់​សម្តេចតេជោ​ ជាមួយ​ភរិយា​ ក្នុងពេល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែលរូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំង។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារជាមួយរូបថតយ៉ាងដូច្នេះថា៖ «ព្រឹកមិញខ្ញុំបានទៅចូលរួមរៀបការកូនស្រីលោកជំទាវរដ្ឋមន្ត្រីភឿង សកុណា ដែលនៅទីនោះខ្ញុំបានទទួលរូបថតមួយសន្លឹកដែលខ្ញុំមិនដែលបានឃើញ។ រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថតថ្ងៃ២៤ ខែឧសភា ឆ្នាំ១៩៩៣ ពេលដែលខ្ញុំនិងភរិយាទៅបោះឆ្នោតនៅទីរួមខេត្តកំពង់ចាម ដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។ » សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា៖ «រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិឡាវ នៅវេលាម៉ោង ១៥៖៣០នាទី រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នារីអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) នៅទីក្រុងPalembang ប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់ពីដំណើរការហ្វឹកហាត់ក្នុងស្រុក និងសម្រិតសម្រាំងបញ្ជីបេក្ខភាពចុងក្រោយចំនួន២៣នាក់ ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19)បានបន្តការហ្វឹកហាត់ត្រៀម២ថ្ងៃ នៅទឹកដីប្រទេសឥណ្ឌូណេស៊ី មុនប្រកួតដំបូងជាមួយក្រុមនារីឡាវរសៀលថ្ងៃទី០៥ ខែកក្កដានេះ ដែលជាការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូល A ខណៈក្រុមម្ចាស់ផ្ទះនារីឥណ្ឌូណេស៊ី ប៉ះក្រុមនារីទីម័រខាងកើត នាវេលា ១៩៖៣០នារី

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានប្រកាសច្រានចោលនូវរូបភាពមួយចំនួនដែលជារូបភាពចាស់ ហើយនៅមានការបន្តចែកចាយខ្លះៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ក្នុងន័យមិនល្អសំដៅដល់ការងារគ្រប់គ្រង និងថែរក្សាតំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានបន្ថែមថា៖ “តាមពិតទៅរូបភាពទាំងនោះ គឺបានកើតឡើងតាំងពីទសវត្សរ៍ទី៩០ឯណោះ ហើយដែលមិនបានកើតឡើងនៅរមណីយដ្ឋានអង្គរនោះទេ គឺនៅប្រាសាទព្រះខ័នកំពង់ស្វាយឯណោះទេ។ បច្ចុប្បន្ននេះ យើងមានអង្គភាពនគរបាលការពារបេតិកភណ្ឌដែលនៅគាត់ប្រចាំការនៅរមណីយដ្ឋានអង្គរ ដោយប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅទីនេះ ដោយខិតខំថែរក្សាសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រាង្គប្រាសាទ ដូច្នេះការងារនេះគឺយើងខ្ញុំខិតខំការពារណាស់”។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ចំពោះបញ្ហាសំណឹកថ្មប្រាសាទ រូបចម្លាក់ តួប្រាសាទ ។ល។

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុករបស់ ក្រុមហ៊ុន Decathlon Cambodia បានចេញសេចក្ដីប្រកាស សូមមេត្តាបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ នូវផលិតផល «ពោងបណ្ដែតទារកមានខ្សែក្រវ៉ាត់» និងសម្រេចចិត្តទទួលយកផលិតផលនេះមកវិញ ដោយសុំអោយលោកអ្នកទៅកាន់ហាង Decathlon ណាមួយដែលនៅជិតអ្នក ហើយប្ដូរយកជាសាច់ប្រាក់ត្រលប់មកវិញ។ ក្រុមហ៊ុន Decathlon Cambodia សូមណែនាំអោយលោកអ្នកបញ្ឈប់ការប្រើប្រាស់ផលិតផលដែលបានទិញផលិតផល ពោងបណ្តែត ចន្លោះ ថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ តើហេតុអ្វីបានជាផលិតផលនេះត្រូវបានប្រមូលត្រលប់មកវិញ? ពួកយើងបានរកឃើញកត្តាគ្រោះថ្នាក់ដែលអាចបង្កពីការប្រើប្រាស់ផលិតផលនេះ ក្នុងករណីពោងនេះក្រឡាប់ វាអាចបណ្ដាលអោយមានការលង់ទឹក ដោយសារតែទារកត្រូវបានរឹបជាប់ទៅនឹងពោង

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គនាយកផែនការ នៃក្រសួង ផែនការ លើកឡើងថា នាពេលខាងមុខ មន្រ្តីជំនាញនឹងចាប់ផ្ដើមចុះទៅសម្ភាសន៍ កំណត់ផ្ដល់ប័ណ្ណក្រីក្រជូនបុគ្គលិកបម្រើការក្នុងសេវាកម្សាន្ដនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើយ៉ាងណាផ្តល់លទ្ធភាពដល់ក្រុមគោលដៅក្នុងសេវានេះ ទទួលបានឬប្រើប្រាស់សេវាថែទាំសុខភាព ដោយឥតបង់ថ្លៃនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃ។ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែនការ បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងផែនការ ចាប់ផ្ដើមយុទ្ធនាការចុះកំណត់អត្តសញ្ញាណគ្រួសារក្រីក្របន្ថែម សម្រាប់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតលើអ្នកធ្វើការក្នុង រង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរ ហ្កាឌិន កន្លែងម៉ាស្សានិងស៉្បា ជាដើម ។

    July 4, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីយុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០២៣ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយ មជ្ឈមណ្ឌលសម្រាប់ ការអប់រំឌីជីថលនិង ការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និង មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការនេះ គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នឹងផ្ដល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ដោយផ្ដល់ការបណ្ដុះបណ្តាល នៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់ លើប្រធានបទចំនួន៦ ដូចខាងក្រោម៖ ១. ការស្វែងយល់ពីវិធីសាស្ត្ររៀន

    July 4, 2023